backup og meta

ចង់បានសុខភាពល្អ គួរចេះថ្លឹងថ្លែងរឿងប៉ុន្មាននេះ

ចង់បានសុខភាពល្អ គួរចេះថ្លឹងថ្លែងរឿងប៉ុន្មាននេះ

មនុស្ស​ជាច្រើន​ព្រោះតែ​ចង់​បាន​សុខភាព​ល្អ ចង់​ស្អាត ខំ​ទិញ​ថ្នាំ  ឬ​អាហារ​បំប៉ន​មក​ញ៉ាំ។ តែ​ទង្វើ​អស់​ទាំង​នោះ​ត្រូវ​បាន​លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ លី ឬទ្ធី​គុណ បាន​ឲ្យ​ដឹង​ថា ទង្វើ​នោះ​មិនមែន​ជា​រឿង​ត្រឹមត្រូវ​ឡើយ ហើយ​ផ្ទុយ​ទៅ​វិញ​ថ្នាំ និង​អាហារ​បំប៉ន​ដែល​មិន​បាន​ឆ្លងកាត់​ការ​ពិសោធ​អាច​ផ្ដល់​ផល​រំខាន​វិញ​។

លោក​បាន​បន្ត​ទៀត​ថា មនុស្ស​ឥឡូវ​សុខចិត្ត​ញ៉ាំ​នេះ​ញ៉ាំ​នោះ ដោយ​មិន​គិតពីសុខភាព បន្ទាប់មក​ពេល​មាន​បញ្ហា​ទើប​​ស្វែង​រក​មន្ទីរពេទ្យ ឬ​គ្រូពេទ្យ​ពូកែ​ព្យាបាល។ ជាពិសេស​​​រក​ទិញ​​ថ្នាំ​លេបដើម្បី​ទទួល​បាន​ភាព​ស្រស់​ស្អាត ទាំង​ដែល​មិន​គិត​ពី​សារធាតុ​ចម្រាញ់​ចេញ​ជា​ថ្នាំ​សុទ្ឬអត់និងមានផល​ប៉ះពាល់ដល់កម្រិត​ណានោះទេ។

ទង្វើ​ខុស​ទាំងនោះយើង​ឃើញ​មាន​មួយ​ចំនួន​នោះ គឺ​លេប​ថ្នាំ​សម្រក លេប​ថ្នាំ​ឲ្យ​ស ថ្នាំ​ជំនួយ​សុខភាព ទាំង​ដែល​យើង​ខ្លួន​ឯង​មិន​ញ៉ាំ​អាហារ​មាន​តុល្យភាព មិន​ហាត់ប្រាណ និង​មិន​គេង​ឲ្យ​បាន​ច្រើន។

អត្ថបទពាក់ព័ន្ធ៖ មូលហេតុ​ យើងគួរញ៉ាំអាហារតែ ២ ពេលក្នុង១ថ្ងៃ

តិចនិកសុខភាព

លោក​ក៏​បាន​បន្ថែម​ទៀត​ថា បើ​ចង់​បាន​សុខភាព​ល្អ​គួរ​ណាស់​តែ​ហាត់​ប្រាណ ឬ​ធ្វើ​សកម្មភាព​ផ្សេង​ៗ​ដែល​អាច​បញ្ចេញ​ញើស និង​ជាតិ​ពុល​ពី​ក្នុង​ខ្លួន ល្អ​ជាង​ញ៉ាំ​ថ្នាំ​ដែល​អាច​ធ្វើឲ្យ​ប៉ះពាល់​ដល់​សុខភាព​ផ្សេង​ៗ​ដូចជា ឈឺ​ក្បាល វិល​មុខ ក្អួត​ចង្អោរ​ជា​ដើម។

ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​រូប​នេះ ក៏​បន្ត​ទៀត​ថា បើ​ចង់​បាន​សុខភាព​ល្អ យើង​អាច​ជ្រើសរើស​វិធី​បែប​ធម្មជាតិ​ដូចជា​ញ៉ាំ​បន្លែ​ផ្លែឈើ​ជំនួស​អាហារ​មួយ​ចំនួន ឬ​កាត់​បន្ថយ​ការ​ញ៉ាំ​ចំណី​ខាងក្រៅ​ដែល​មិន​ចាំបាច់។ ក្រៅ​ពី​នោះ ការ​សម្រាកឲ្យ​បាន​គ្រប់គ្រាន់ និង​លំហែ​ផ្សេង​ៗ​ក៏​គួរតែ​មាន ដើម្បី​ឲ្យ​ខួរក្បាល​បាន​ស្រឡះ​ល្អ គិត​អ្វី​ក៏​ចេញ មិន​ឈឺ​ក្បាល មិន​ធុញថប់ មិនតានតឹង មិនស្រ្តេស ដែលអាចវិវតិ្តជាជំងឺបាក់ទឹកចិត្តបាន។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

07/10/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 07, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម