ចេកជាអាហារល្អខ្លាំងសម្រាប់សុខភាព អាចជាអាហារស្រីៗចូលចិត្តខ្លាំង ប៉ុន្តែសម្រាប់ប្រុសៗគ្នាយើង ទំនងជាភាគតិចណាស់ចូលចិត្តចេក។ យ៉ាងណា គ្នាយើងគួរតែដឹងថាចេកល្អខ្លាំងសម្រាប់សុខភាព ពិសេសប្រុសៗតែម្តង ហើយបើគ្នាយើងដឹងហេតុផលមួយនេះ ច្បាស់ជានាំគ្នាញ៉ាំចេកមិនខាន។
១- បង្កើនចំណង់ផ្លូវភេទ
បើនិយាយដល់រឿងផ្លូវភេទ ផ្លែចេក គឺអាចបង្កើនចំណង់ផ្លូវភេទបាន។ ដោយសារតែសារធាតុប៉ូតាស្យូមសម្បូរក្នុងផ្លែចេក អាចជួយឲ្យរាងកាយផលិតអ័រម៉ូនតេស្តូស្តេរ៉ូន បានច្រើនយ៉ាង ខណៈអ័រម៉ូននេះជាអ័រម៉ូនភេទ និងធ្វើឲ្យចំណង់ផ្លូវភេទកើនឡើងខ្លាំងដែរ។ លើសពីនេះ ជាតិ Tryptophan ក្នុងផ្លែចេក ក៏បង្កើនអ័រម៉ូនសេរ៉ូតូនីន ដែលជាអ័រមូនបង្កើនផ្លូវអារម្មណ៍ជួយឲ្យដំណើរការរួមភេទរបស់ប្រុសៗកាន់តែរោលរាល និងខ្លាំងក្លា។
ជាមួយគ្នានេះ ជាតិម៉ង់ហ្គាណែស និងម៉ាញ៉េស្យូមមានក្នុងផ្លែចេក មានលទ្ធភាពជួយពង្រឹងសុខភាពក្រពេញប្រូស្តាត និងជួយឲ្យមុខងារសរីរាង្គបន្តពូជប្រុសៗ កាន់តែរឹងមាំល្អ។
ចេក ក៏ជាប្រភពសម្បូរទៅដោយជាតិ ប្រូមេលៀន (bromelain) និងវីតាមីន B ដែលសុទ្ធតែមានសមត្ថភាពបង្កើនកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូន និងចំណង់ផ្លូវភេទ។ សារធាតុទាំងនេះជួយដល់ការរួមភេទដំណើរការទៅបានប្រសើរ និងអារម្មណ៍ស្និទ្ធស្នាល។ ចេក ក៏ជាប្រភពនៃកាបូអ៊ីដ្រាត អាចជួយបង្កើនថាមពលបានយ៉ាងលឿន បង្កើនលំហូរឈាម ពិសេសទៅកាន់លិង្គ ជួយឲ្យលិង្គងាយនឹងឡើងរឹងថែមទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- ចូលចិត្តញ៉ាំអាហារសាច់ក្រហម ត្រូវដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ
- អាថ៌កំបាំងទាំង ៥ ពាក់ព័ន្ធមេជីវិតឈ្មោល ប្រុសៗភាគច្រើនអត់ដឹង
- អាហារទាំងនេះ គួរញ៉ាំឲ្យត្រូវពេល មិនអ៊ីចឹងទេប៉ះពាល់រាងកាយយើង
- មិនទាន់ដឹងរបបអាហារមានតុល្យភាពម៉េចខ្លះ អត្ថបទនេះអាចពន្យល់បាន
២- ជួយសុខភាពបេះដូង
ជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងវីតាមីន មានក្នុងផ្លែចេក សុទ្ធតែជួយគាំទ្រទៅដល់សុខភាពបេះដូង។ យោងតាមរដ្ឋបាលឱសថ និងចំណីអាហារនៅអាមេរិក FDA បានបង្ហាញថាផ្លែចេក មានជាតិប៉ូតាស្យូមខ្ពស់ និងជាតិសូដ្យូមទាប ដែលអាចជួយកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង ជួយការពារបញ្ហាសម្ពាធឈាមបានយ៉ាងល្អ។
៣- ជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ
ចេក ជាអាហារដែលពេទ្យតែងណែនាំគ្នាយើងឲ្យញ៉ាំដើម្បីព្យាបាលបញ្ហារាក។ របបអាហារ BRAT (ចេក Banana, បាយ Rice, ទឹកផ្លែប៉ោម Applesauce និង នំបុ័ងចំណិត) ជារបបអាហារ ត្រូវគេណែនាំសម្រាប់ការគ្រប់គ្រងសារជាតិចិញ្ចឹមឲ្យបានល្អសម្រាប់ព្យាបាលរាក ព្រោះចេកអាចជួយបំពេញជាតិអេលីត្រូលីត្រដែលបាត់បង់ ដូចជាប៉ូតាស្យូមជាដើម នៅអំឡុងពេលយើងមានអាការៈរាក ដែលនឹងធ្វើឲ្យយើងមានសុខភាពខ្សោយ។ ផ្អែកលើការសិក្សាចេញផ្សាយលើកាសែត Nutrition Bulletin ឆ្នាំ២០១៧ ចេក អាចជួយសុខភាពពោះវៀន ឲ្យដំណើរការបានល្អ។
៤- សម្រួលអារម្មណ៍ពង្រឹងការចងចាំ
កម្រិតខ្ពស់នៃសារធាតុ Tryptophan ក្នុងផ្លែចេក នឹងបំប្លែងទៅជាអ័រម៉ូនសេរ៉ូតូនីន មានតួនាទីទៅរំញោចប្រព័ន្ធខួរក្បាល ជួយកាត់បន្ថយបញ្ហាបាក់ទឹកចិត្ត និងពង្រឹងការចងចាំ។ អ្វីកាន់តែពិសេស វីតាមីន B6 និងជាតិម៉ាញ៉េស្យូម កាន់តែល្អសម្រាប់ជួយឲ្យគេងលក់ស្រួល និងសម្រួលសាច់ដុំ។
៥- បន្ថយហានិភ័យជំងឺហឺត
ក្រុមអ្នកស្រាវជ្រាវមកពីមហាវិទ្យាល័យ Imperial College ក្នុងទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស រកឃើញថា ក្មេងៗដែលញ៉ាំចេកមួយថ្ងៃមួយផ្លែ អាចកាត់បន្ថយហានិភ័យវិវត្តទៅរកជំងឺហឺតបានដល់ទៅ ៣៤%។
៦- ជួយសម្រកទម្ងន់
វត្តមាននៃរបបអាហារកាកសរសៃ ជាតិម្សៅនៅក្នុងចេក ដើរតួនាទីយ៉ាងសំខាន់ក្នុងផែនការសម្រកទម្ងន់ ព្រោះជួយឲ្យពន្យឺតសកម្មភាពរំលាយអាហារ ធ្វើឲ្យមានអារម្មណ៍ឆ្អែត ជួយកម្រិតជាតិស្ករក្នុងឈាមមានតុល្យភាព និងដុតចោលខ្លាញ់ឲ្យទៅជាថាមពលបានល្អ។ នេះបើតាមការបញ្ជាក់ពីកាសែត Journal of Nutrition។
៧- ជួយព្យាបាលដំបៅក្រពះ និងក្រហាយទ្រូង
ចេក អាចព្យាបាលបញ្ហាក្រហាយទ្រូងយ៉ាងមានប្រសិទ្ធភាព ព្រោះជួយធ្វើឲ្យកម្រិត pH មានលំនឹង និងបង្កើនស្រទាប់រំអិល ជួយបំបាត់ការឈឺចាប់បាន។ ជាតិកាកសរសៃក្នុងផ្លែឈើគ្រប់ប្រភេទ សុទ្ធតែអាចធ្វើចលនាបានលឿនចូលទៅក្នុងពោះវៀន អាចជួយការពារបញ្ហាច្រាល់អាស៊ីដក្រពះ។
ញ៉ាំចេកឲ្យបានទៀងទាត់ អាចការពារប្រឆាំងដំបៅក្រពះ ដែលបង្កឡើងដោយអាស៊ីដក្រពះបាន។ លើសពីនេះ ចេកក៏មានផ្ទុកសារធាតុប្រឆាំងបាត់តេរីក្រពះ អាចជួយក្រពះចៀសផុតពីបញ្ហាដំបៅបានទៀតផង។
[embed-health-tool-bmr]