backup og meta

ផ្លែប៉ោម​មាន​អត្ថប្រយោជន៍ច្រើនជាងអ្វីយើងដឹង

ផ្លែប៉ោម​មាន​អត្ថប្រយោជន៍ច្រើនជាងអ្វីយើងដឹង

ផ្លែ​ប៉ោម​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ក៏​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​របស់​យើង​ផង​ដែរ​​ដូចជា​ ជួយ​​សម្រួល​ដល់​សុខភាព​​ពោះវៀន​ កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​គ្រោះថ្នាក់សរសៃ​ឈាម​ខួរ​ក្បាល​ សម្ពាធ​ឈាម​ខ្ពស់​ ជំងឺ​ទឹក​នោម​ផ្អែម​ ​ជំងឺ​បេះដូង​ ការ​ធាត់​ជ្រុល​ និង​ជំងឺ​មហារីក​មួយ​ចំនួន​ផង​ដែរ​។​ ហេតុដូច្នេះ​ហើយ​ ដើម្បី​ទទួល​បាន​សុខភាព​ល្អ​ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ​ ចូរ​​បន្ថែម​ផ្លែ​ប៉ោម​ចូល​ទៅ​ក្នុង​របប​អាហារ​​ប្រចាំ​ថ្ងៃ​របស់​​យើង​​។

. ​ការពារ​បេះដូង

​​​​​​​​​ផ្លែ​ប៉ោម​ សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ខ្ពស់​ ដែល​មាន​គុណ​ប្រយោជន៍​​ក្នុង​ការ​​ធ្វើ​ឲ្យ​កម្រិត​កូលេស្តេរ៉ូល​​កាន់​តែ​ប្រសើរ​​ជាង​មុន​។​ ​ចំពោះ​អ្នក​ដែល​​ចូលចិត្ត​ញ៉ាំ​ផ្លែ​​ឈើ​ទាំង​មូល​ រួម​ទាំង​ផ្លែ​ប៉ោម​ផង​ដែរ​នោះ​ មាន​ឱកាស​លើស​សម្ពាធ​ឈាម​តិចតួច​។​ ​​​ជាមួយ​គ្នា​នេះ​ដែរ​ ចំពោះ​ស្ត្រី​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​​ច្រើន​ជាង​៧​ឆ្នាំ​ ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​​បាន​រហូត​ដល់​២២%​ផង​ដែរ​។

. ​បង្កើន​សុខភាព​ខួរ​ក្បាល

តាម​រយៈ​ការ​សិក្សា​មួយ​បាន​ឲ្យ​ដឹង​ថា​ សម្រាប់​មនុស្ស​វ័យ​ចំណាស់​​ដែល​តែងតែ​​ញ៉ាំ​ផ្លែឈើ​ស្រស់​ៗ​ និង​បន្លែ​ជាប្រចាំ​ អាច​ជួយ​​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ភ្លេចភ្លាំង​​នៃ​មនុស្ស​ចាស់ បាន​រហូត​ដល់​៣០​ ទៅ​៣៥%​​ ហើយ​នៅ​ពេល​ដែល​ពួក​គាត់​ប្រកាន់​ខ្ជាប់​របប​អាហារ​ទាំងនេះ​កាន់​តែ​យូរ​ មុខងារ​​នៃ​ការ​យល់​ដឹង​របស់​ពួកគាត់​ក៏​កាន់តែ​ប្រសើរ​ឡើង​​ដូច​គ្នា។​

. សម្រកទម្ងន់

​​​​​​​​ជា​ទូទៅ​ ផ្លែ​ប៉ោម​មួយ​ផ្លែ​ ​អាច​​ធ្វើ​​ឲ្យ​យើង​​ទទួល​អារម្មណ៍​ថា​ឆ្អែត​ ជាមួយ​នឹង​កាឡូរី​ទាប​ជាង​១០០​ប៉ុណ្ណោះ​ ​ដែល​អាច​ជួយ​ឲ្យ​យើង​​ស្រក​ទម្ងន់​បាន​យ៉ាង​ងាយ​។​ ​យោង​តាម​​ការសិក្សា​មួយ​ បាន​បង្ហាញ​ថា​​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ មុន​ពេល​ញ៉ាំ​អាហារ​ នឹង​មាន​អារម្មណ៍​ថា​​ឆាប់​ឆ្អែត ​និង​ស្កប់ស្កល់​ជាង​អ្នក​ដែល​ញ៉ាំ​​ទឹក​ផ្លែ​ប៉ោម​ ឬ​មិន​ញ៉ាំ​ផ្លែ​ប៉ោម​ទាល់​តែ​សោះ​ ហើយ​ការសិក្សា​ដដែល​នេះ​​ក៏​បាន​​បញ្ជាក់​​ថា​ ការ​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ ជាមួយ​នឹង​ផ្លែ​ប៉ោម​ ជួយ​ឱ្យ​​យើង​​ទទួល​បាន​​កាឡូរី​ជាមធ្យម​តិច​ជាង​មុន​ដល់​ទៅ​​២០០កាឡូរី​ ​បើ​ប្រៀបធៀប​នឹង​អ្នក​ដែល​​មិន​ញ៉ាំ​ផ្លែ​ប៉ោម​​។​

ផ្លែប៉ោម

. កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២

បន្ថែម​ពី​នេះ​ ផ្លែ​ប៉ោម​​ក៏​មាន​អត្ថប្រយោជន៍​ទប់ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​​ផង​ដែរ​​។​ ​សម្រាប់​អ្នក​ដែល​ញ៉ាំ​ផ្លែ​ប៉ោម​ មួយ​ផ្លែ​​​ ឬ​ច្រើន​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​ អាច​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​២​ បាន​រហូត​ដល់​ទៅ​២៣%​ ​​​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិន​ញ៉ាំ​ផ្លែ​ប៉ោម​សោះ​។ ​​ជាក់ស្តែង​ ​ផ្លែ​ឈើ​ដែល​មាន​ជាតិ​សរសៃ​ច្រើន​ អាច​ជួយ​​ធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​មាន​ស្ថេរ​ភាព​។​

. ប្រឆាំង​នឹង​ជំងឺ​មហារីក

​​ផ្លែ​ប៉ោម​ គឺ​ជា​ភ្នាក់ងារ​​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដែល​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​មហារីក​​​​​ឈាន​មុន​គេ​លំដាប់​ទី​២។​ ការ​ញ៉ាំ​ផ្លែ​ប៉ោម​ចំនួន​មួយ​ផ្លែ​ ឬ​ច្រើន​ជាង​នេះ​​ក្នុង​មួយ​ថ្ងៃ នឹង​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មហារីក​មួយ​ចំនួន​ រួម​មាន​​មហារីក​ពោះវៀន​ធំ​ សុដន់​ និង​ក្រពេញ​ប្រូស្តាត​ជាដើម​។​

. សម្រួល​ដល់​ការ​រំលាយ​អាហារ​

ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា​ ​​អាហារ​ដែល​មាន​ជាតិ​សរសៃ​​គឺ​ល្អ​​​សម្រាប់​ការ​រំលាយ​អាហារ​​ ហើយ​ផ្លែ​ប៉ោម​​ក៏​ជា​ពពួក​ផ្លែឈើ​ដែល​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​ច្រើន​ផង​ដែរ​​។​ ​វា​អាច​ជួយ​​ពន្យឺត​​​ដល់​ការ​រំលាយ​អាហារ​ ដែល​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​ថា​ឆ្អែត​ និង​ពន្យឺត​ការ​រំលាយ​គ្លុយកូស​ ដែល​ជួយ​ឲ្យ​យើង​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​។​ ម្យ៉ាង​វិញ​ទៀត​ ​ជាតិ​សរសៃ​ក៏​អាច​​សម្រួល​ដល់​ការ​ទល់​លាមក​​ថែម​ទៀត​ផង​។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.everydayhealth.com/diet-nutrition/impressive-health-benefits-of-apples/

http://www.eatingwell.com/article/17769/5-health-benefits-of-an-apple/

កំណែ​ប្រែបច្ចុប្បន្ន

08/09/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

ងូតទឹកត្រជាក់ផ្ដល់អត្ថប្រយោជន៍ ៥ យ៉ាង​ដល់ស្បែក

ផ្លែឈើងាយរកទាំង ៥ មុខ ​ជួយ​ម៉ាក់ៗ​កាន់​តែ​សម្បូរ​ទឹក​ដោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Sep 08, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម