backup og meta

ពពួកសារធាតុចិញ្ចឹមរាងកាយចាំបាច់បំផុត ទប់ទល់នឹងវីរុសកូវីដ-១៩

ពពួកសារធាតុចិញ្ចឹមរាងកាយចាំបាច់បំផុត ទប់ទល់នឹងវីរុសកូវីដ-១៩

សារ​ធាតុ​ចិញ្ចឹម​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ​ចូល​ក្នុង​ខ្លួន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ សំខាន់​ណាស់​សម្រាប់​រាងកាយ​បម្លែង​វា​ឲ្យ​ទៅ​ជា​ថាមពល និង​ជា​មុខ​ងារ​ការពារ​សុខភាព​បាន​ល្អ ចៀស​ផុត​ពី​ជំងឺ​នានា។ ស្រប​គ្នា​នេះ ការ​ថែ​ទាំ​សុខភាព និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​យើង​ដោយ​អាហារ និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ រឹត​តែ​ចាំ​បាច់​ក្នុង​ពេល​ឥឡូវ​នេះ ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំងឺ​ផ្លូវ​ដង្ហើម​ជា​សកល។

មជ្ឈមណ្ឌលប្រយុទ្ធនឹង​ជំងឺ​ឆ្លង (CDC) អាមេរិក អះ​អាង​ថា ត្បិត​អាហារ​បំប៉ន​មិន​អាច​ជួយ​ព្យាបាល ឬ​ការពារ​យើង​មិន​ឲ្យ​ឆ្លង​វីរុស​កូវីដ-១៩ បាន ក៏​ប៉ុន្តែពពួក​វីតាមីន និង​ជាតិ​រ៉ែ​មួយ​ចំនួន អាច​ជួយ​ដល់​ដំណើរ​ការ​របស់​ប្រព័ន្ធ​ភាពស៊ាំ ដើម្បី​ប្រឆាំង​នឹង​ការ​ឆ្លង​មេរោគ ក៏​ដូច​ជា​ការ​រលាក និង​ការ​ហើម​នានា។ CDC អាមេរិក​បន្ត​ថា មធ្យោបាយ​ល្អ​បំផុត ដើម្បី​ទទួល​បាន​សារធាតុ​ចាំ​បាច់​ទាំង​អស់​នោះ គឺ​តាមរយៈ​អាហារ​ដូច​ជា៖

វីតាមីន C៖ បន្លែ (Broccoli ប៉េងប៉ោះ ផ្កាខាត់ណា ដំឡូងបារាំង) និង​ផ្លែឈើ (គីវី ពពួកប៊ឺរី ក្រូច ម្នាស់…)

វីតាមីន D៖ ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប អាហារ​សមុទ្រ ត្រី​សាឌីន ថ្លើម​សត្វ។ល។

ស័ង្កសី៖ គ្រាប់​ស្វាយ​ចន្ទី ទំពាំង​បារាំង អយស្ទ័រ សាច់​ក្រហម សាល់ម៉ុន សាច់មាន់ ស្ពៃពុយឡេង

ប្រូតេអ៊ីន៖ សាច់សត្វ ផ្លែប៊ើរ ស៊ុត ឈីស សណ្ដែក…

ទន្ទឹម​នឹង​នេះ អង្គការសុខភាពពិភពលោក (WHO) បាន​ចេញ​ការ​ណែនាំ​ឲ្យ​កាត់​បន្ថយ​អាហារ​មាន​អំបិល ស្ករ និង​ខ្លាញ់​ខ្ពស់ ដោយ​សារ​អាហារ​ប្រភេទ​នេះ អាច​បង្ក​បញ្ហា​ដល់​សុខភាព​ច្រើន​ដូច​ជំងឺ​ទឹក​នោម​ផ្អែម លើស​សម្ពាធ​ឈាម ជំងឺ​ធាត់ ឬ​អាច​បង្ក​ជាជំងឺ​បាក់ទឹក​ចិត្ត​បាន។ ជំងឺ​ទាំង​អស់​នេះ​សុទ្ធ​តែ​ពាក់ព័ន្ធ​ជាមួយ​វីរុស​កូវីដ-១៩ ធ្វើ​ឲ្យ​អ្នក​ជំងឺ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ រហូត​អាច​ស្លាប់​បាន។

បន្ថែម​ពី​លើនេះ យើង​គួរ​កាត់បន្ថយ​ភេសជ្ជៈ​កំប៉ុង​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ និង​គ្រឿង​ស្រវឹង​នានា។ ជាពិសេស ដើម្បី​ការពារ​ខ្លួន​យើង​ពី​ជំងឺ​កូវីដ-១៩​យើង​គួរ​កាត់​បន្ថយ​ការ​ចេញ​ទៅ​ញ៉ាំ​អាហារ​នៅ​ខាង​ក្រៅ​ផ្ទះ និង​ងាក​មក​ចម្អិន​អាហារ​ដោយ​ខ្លួន​ឯង ដែលមាន​អនាម័យ និង​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ មិន​បារម្ភ​ពី​ការ​ឆ្លង​ជំងឺ​ផ្សេងៗ។

របបអាហារ

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.emro.who.int/nutrition/nutrition-infocus/nutrition-advice-for-adults-during-the-covid-19-outbreak.html

https://www.cdc.gov/coronavirus/2019-ncov/daily-life-coping/food-and-COVID-19.html

កំណែ​ប្រែបច្ចុប្បន្ន

07/04/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កូលេស្តេរ៉ូលច្រើនពេកមិនល្អចំពោះសុខភាពទេ នេះជាវិធីកាត់បន្ថយ

ទំពាំង​បារាំង​សម្បូររ៉ែ និងវីតាមីន ស្រ្តីពពោះ និងកូនក្នុង​ផ្ទៃត្រូវការ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 07, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម