backup og meta

ក្រោយញ៉ាំអាហារឆ្អែត បញ្ឈប់ទម្លាប់ ៥ យ៉ាងនេះភ្លាម បើមិនចង់មានបញ្ហាសុខភាព

ក្រោយញ៉ាំអាហារឆ្អែត បញ្ឈប់ទម្លាប់ ៥ យ៉ាងនេះភ្លាម បើមិនចង់មានបញ្ហាសុខភាព

ជា​ទូទៅនៅ​ពេល​​ញ៉ាំ​អាហារ​រួច​រាល់ គ្នា​យើង​មួយ​ចំនួន​ចូល​ចិត្ត​ញ៉ាំ​ទឹក ឬ​ទម្រេត​ខ្លួន​សម្រាក ពិសេស​នៅ​ថ្ងៃ​ចុង​សប្ដាហ៍ ញ៉ាំ​ហើយ ដឹង​តែ​គេង​តែ​ម្ដង។ ប៉ុន្តែមាន​ទម្លាប់​សាមញ្ញា​មួយ​ចំនួន​ដែល​យើង​មិន​គួរ​ធ្វើ​ភ្លាម​ក្រោយ​ញ៉ាំ​អាហារ​ទេ ព្រោះ​វា​មិន​ល្អ​ដល់​ការ​រំលាយ​អាហារ ក៏​ដូច​ជា​សុខភាព​ទូទៅ​របស់​យើង។ ខាង​ក្រោម​នេះ ជា​ទម្លាប់​ ៥​យ៉ាង​មិន​គួរ​ក្រោយ​ពេល​ញ៉ាំ​អាហារ​ភ្លាម បើ​មាន​គ្នា​យើង​គួរដូរ​ចេញ។

១. គេង

ការ​ចូល​គេង​ភ្លាម​ក្រោយ​ញ៉ាំ​បាយ​ហើយ​ជា​ទម្លាប់​មិន​ល្អ​ទេ យើង​គួរ​នៅ​អង្គុយ​និយាយ​លេង​ជាមួយ​ក្រុម​គ្រួសារ ឬ​ធ្វើ​សកម្មភាព​ណា​មួយ​ដូច​មើល​ទូរទស្សន៍ ទូរស័ព្ទ​។ល។ ចៀសវាង​ទម្រេត​ខ្លួន​ភា្លម​ក្រោយ​បាយ​រួច។ កាល​ណា​យើង​ដាក់​ខ្លួន​គេង​ភ្លាម​ក្រោយ​បាយ ​ទឹក​រំលាយ​អាហារ​ជា​ច្រើន​នឹង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ផ្ទុយ ជា​លទ្ធផល​ដំណើរ​ការ​រំលាយ​អាហារ​ទាំង​មូល​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ។​

២. ញ៉ាំ​ផ្លែឈើ

ការ​រំលាយ​អាហារ​មាន​ល្បឿន​ខុស​គ្នា​ទៅ​តាម​ប្រភេទ​អាហារ​ផ្សេង​ៗ។ ផ្លែ​ឈើ​ងាយ​រំលាយ​បំផុត​សម្រាប់​រាងកាយ​យើង ដូច​នេះ​យើង​គួរ​ញ៉ាំ​ផ្លែ​ឈើ​១​ម៉ោង​មុន​អាហារ ឬ​២ម៉ោង​ក្រោយ​ពី​ញ៉ាំ​អាហារ​រួច។ បើ​យើង​ញ៉ាំ​ផ្លែ​ឈើ​ក្រោយ​បាយ​រួច​ភ្លាម វា​អាច​រំខាន​ដល់​ការ​រំលាយ​អាហារ ឬ​ធ្វើ​ឲ្យ​ក្រពះ​យើង​កិន​អាហារ​មិន​បាន​ល្អ។

៣. ផឹក​តែ

ស្លឹក​តែ​មាន​ជាតិ​អាស៊ីដ​ដែល​អាច​ប៉ះពាល់​ដល់​ដំណើរ​ការ​រំលាយ​អាហារ។ បើ​យើង​ញ៉ាំ​អាហារ​សម្បូរ​ប្រូតេអ៊ីន នោះ​ជាតិអាស៊ីដ​ពី​តែនឹង​ធ្វើ​ឲ្យ​ប្រូតេអ៊ីន​រឹង​ពិបាក​រំលាយ។ ការ​ផឹក​តែ​ភ្លាមៗ​ក្រោយ​ពី​ញ៉ាំ​អាហារ​អាច​រំខាន​ដល់​រាងកាយ​ស្រូប​យក​ជាតិ​ដែក​ពី​អាហារ​ទៀត​ផង ហេតុ​នេះ​ហើយ​គួរ​ចៀសវាង​ការ​ញ៉ាំ​ទឹក​តែ​១ម៉ោង​មុន ឬ​ក្រោយ​ពេល​ញ៉ាំ​អាហារ​ហើយ។

៤. ងូតទឹក

ការ​ងូត​ទឹក​បន្ទាប់​ពី​ញ៉ាំ​អាហារ​ក្រោយ​ភ្លាម ពន្យារ​ពេល​ក្នុង​ការ​រំលាយ​អាហារ។ លំហូរ​ឈាម​នៅ​ជុំ​វិញ​ក្រពះ​នឹង​ហូរ​ទៅ​ផ្នែក​រាងកាយ​ផ្សេង​ទៀត ក្នុង​ពេល​ងូតទឹក ជាហេតុ​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​មិន​ដំណើរ​ការ​តាម​សម្រួល។ ដូច​នេះបើ​យើង​ចង់​ងូតទឹក​ក្រោយ​អាហារ​រួច គួរ​ចាំ​រយៈ​៣០-៤០​នាទី​សិន។​

៥. ជក់​បារី

បើ​មាន​គ្នា​យើង​ធ្លាប់​គិត​ចង់​ជក់​បារី​ក្រោយ​ពេល​បាយ​រួច ត្រូវ​គិត​ឡើង​វិញ។ ជា​រួមការ​ជក់​បារី​តែ​ឯង​វា​មិន​ល្អ​ចំពោះ​សុខភាព​ទូទៅ​របស់​យើង​ទៅ​ហើយ ប៉ុន្តែ​បើ​យើង​ជក់​បារី​ក្រោយ​បាយ​ទៀត នោះ​វា​នឹង​ប៉ះពាល់​ដល់​សុខភាព ​រាងកាយ​យើង​គុណ​នឹង​១០ដង​ឯណោះ។ យក​ល្អ គួរ​បញ្ឈប់​ការ​ជក់​បារី​តែ​ម្ដង​ទៅ បើ​ស្រឡាញ់​សុខភាព។

ទម្លាប់

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthxchange.sg/food-nutrition/food-tips/things-shouldnt-do-after-meal

https://recipes.timesofindia.com/articles/features/7-things-you-should-never-do-immediately-after-the-meal/photostory/61562019.cms?picid=61562594

កំណែ​ប្រែបច្ចុប្បន្ន

23/04/2021

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

របបអាហារសម្បូរប្រូតេអ៊ីន កាឡូរីទាប ល្អសម្រាប់មនុស្សចាស់

ការពារសុខភាព មកដឹងពីអាហារគួរ និងមិនគួរញ៉ាំអំឡុងពេលផ្ទុះកូវីដ-១៩


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 23, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម