backup og meta

ចូល​ដល់​វ័យ​៣០​ឆ្នាំ​ គប្បី​​ដឹង​ពី​អាហារ​​​គួរ​ញ៉ាំ​ និង​មិន​គួរ​ញ៉ាំ​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 21, 2021

    ចូល​ដល់​វ័យ​៣០​ឆ្នាំ​ គប្បី​​ដឹង​ពី​អាហារ​​​គួរ​ញ៉ាំ​ និង​មិន​គួរ​ញ៉ាំ​​​​​​​​​​​​​​

    នៅ​ពេល​ដែល​យើង​ឈាន​ចូល​វ័យ​កាន់​តែ​ច្រើន​ រាងកាយ​របស់​យើង​​ច្បាស់​ជា​​​ប្រឈម​នឹង​​ការ​ប្រែប្រួល​​មួយ​ចំនួន​។​ នៅ​វ័យ​៣០​ឆ្នាំ​​ ​គឺ​ជា​ដំណាក់កាល​ដ៏​សំខាន់​ ជា​ពិសេស​សម្រាប់​ស្រី​ៗ​យើង​​ ពីព្រោះ​វា​គឺ​​ជា​វ័យ​​ដែល​យើង​ត្រូវ​ចំណាយ​ពេល​វេលា​ច្រើន​ និង​យក​ចិត្ត​ទុក​ដាក់​ចំពោះ​មុខ​របរ​ គ្រួសារ​ និង​សុខភាព​ជា​ចាំបាច់​។​ ដើម្បី​ចំណាយ​ពេល​លើ​កិច្ចការ​ទាំង​នេះ​ប្រកប​ដោយ​ប្រសិទ្ធភាព​​ គ្នា​យើង​ចាំបាច់​ត្រូវ​មាន​ថាមពល​គ្រប់គ្រាន់​ ដែល​ទាមទារ​ឲ្យ​យើង​ត្រូវ​ញ៉ាំ​អាហារ​​ត្រឹមត្រូវ និង​មាន​តុល្យភាព​​។​

    អាហារ​ដែល​យើង​ត្រូវ​ញ៉ាំ​នៅ​ក្នុង​វ័យ​៣០​ឆ្នាំ​​​ មាន​ដូច​ខាង​ក្រោម​៖

    ១. អាហារ​ជួយ​ពង្រឹង​ម៉ាស់​ឆ្អឹង​

    ​សុខភាព​ឆ្អឹង​គឺ​ជា​កង្វល់​ដ៏​ធំ​​មួយ​សម្រាប់​ស្ត្រី​នៅ​វ័យ​៣០​ឆ្នាំ​។​ ប្រសិនបើ​យើង​ចាប់ផ្ដើម​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ចាប់​ពី​ពេល​ឥឡូវ​នេះ​ទៅ​​ យើង​អាច​គ្រប់គ្រង​បញ្ហា​មួយ​ចំនួន​ដូចជា​ជំងឺ​ពុក​ឆ្អឹង  ឬ​ជំងឺ​រលាក​សន្លាក់​នៅ​​ថ្ងៃ​​អនាគត​​បាន​យ៉ាង​ល្អ​ប្រសើរ​។

    អាហារ​ដែល​ល្អ​បំផុត​សម្រាប់​ពង្រឹង​ម៉ាស​ឆ្អឹង​៖

  • កាល់ស្យូម​ និង​វីតាមីន​D មាន​សារសំខាន់​ក្នុង​ការ​​ជួយ​ពង្រឹង​ឆ្អឹង​ ដែល​មាន​នៅ​ក្នុង​ទឹក​ដោះ​គោ​ និង​ទឹក​ដោះ​គោ​ជូរ​
  • បន្លែ​បៃតង​មាន​ផ្ទុក​ជាតិ​ដែក​ និង​វីតាមីន​ដទៃ​ទៀត​ដែល​ល្អ​ចំពោះ​សុខភាព
  • ​​សាច់​ត្រី ដូចជា​ត្រី​សាល់​ម៉ុន​ជាដើម​
  • ផ្លែ​អាល់ម៉ុន
  • ២. អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​

    ​រ៉ាឌីកាល់​សេរី​ជួយ​ជំរុញ​ភាព​ចាស់​នៃ​ជាលិកា​ ហើយ​ដើម្បី​ប្រឆាំង​នឹង​រ៉ាឌីកាល់​សេរី​ ​ស្រីៗ​យើង​ចាំបាច់​ជ្រើសរើស​អាហារ​ដែល​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​។

    • ញ៉ាំ​តែ និង​កាហ្វេ​នៅ​ក្នុង​បរិមាណ​សម​ល្មម​ ពីព្រោះ​ភេសជ្ជៈ​ទាំង​នេះ​សុទ្ធ​តែ​មាន​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​
    • ផ្លែ​ប៊ឺរី ជា​ពិសេស​គឺ​ផ្លែ​ប្លូប៊ឺរី​ដែល​មាន​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ខ្លាំង​ ហើយ​វា​ក៏​សំបូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ផង​ដែរ
    • ​អង្ករ​ដំណើប​ខ្មៅ​។

    ៣. អាហារ​​ជួយ​ឲ្យ​យើង​គេង​លក់​ស្រួល​

    ​ការ​គេង​មាន​សារសំខាន់​ណាស់​ សម្រាប់​ជួយ​ឲ្យ​មុខងារ​រាងកាយ​ដំណើរការ​បាន​ត្រឹមត្រូវ​។

  • ទឹក​ដោះ​គោ​មួយ​កែវ​នៅ​ពេល​យប់​
  • អាល់ម៉ុន​ និង​ត្រី​ដែល​មាន​ខ្លាញ់​
  • ញ៉ាំអាហារ

    ៤. អាហារ​​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​ល្អ​

    ​ដើម្បី​ជៀសវាង​បញ្ហា​ផ្សេង​ៗ​ដែល​បណ្ដាល​មក​ពី​​ជំងឺ​លើស​សម្ពាធ​ឈាម ស្រីៗ​យើង​គប្បី​បញ្ចូល​អាហារ​ទាំង​នេះ​នៅ​ក្នុង​របប​អាហារ​។

    • អាហារ​ដែល​សំបូរ​ដោយ​ជាតិ​ប៉ូតាស្យូម​ ដែល​អាច​គ្រប់គ្រង​សម្ពាធ​ឈាម​បាន​ល្អ​ រួម​មាន​ដំឡូង​ សណ្ដែក​ និង​ប៉េងប៉ោះ​។

    ​អាហារ​ដែល​​មិន​​គួរញ៉ាំ​ច្រើន​នៅ​ក្នុង​វ័យ​៣០​ឆ្នាំ

    • ​អាហារ​ដែល​​បន្ថែម​ជាតិ​ស្ករ​
    • ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស
    • សូកូឡា​
    • គ្រឿង​ស្រវឹង​ និង​ការ​ជក់​បារី
    • ទឹក​ស៊ីអ៊ីវ​
    • សាច់​ជាប់​ខ្លាញ់​
    • អាហារ​ដែល​មាន​ជាតិ​ប្រៃ​ខ្លាំង​​ ដូចជា​ដំឡូង​បារាំង​បំពង ឬ​អាហារ​ចៀន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Oct 21, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម