backup og meta

គុណប្រយោជន៍​ទាំង​​៥​ នៃ​ផ្លែ​ប៉េស​​ គ្នា​យើង​មិន​គួរ​រំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 17, 2021

    គុណប្រយោជន៍​ទាំង​​៥​ នៃ​ផ្លែ​ប៉េស​​ គ្នា​យើង​មិន​គួរ​រំលង​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

    ផ្លែ​ប៉េស​ជា​កំពូល​ផ្លែឈើ​​សម្បូរទៅ​ដោយ​វីតាមីន​ A និង C ​ដែល​មាន​ប្រសិទ្ធភាព​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​ និង​​ជួយ​ឲ្យ​ស្បែក​របស់​យើង​មាន​សុខភាព​ល្អ​ ព្រម​ទាំង​ជំនួយ​ដល់​សុខភាព​ភ្នែក​ផង​ដែរ​។ ខាង​ក្រោម​នេះ ជា​អត្ថប្រយោជន៍​ទាំង​៥​​ នៃ​ផ្លែ​ប៉េស​។

    ១. សម្រក​ទម្ងន់​

    ពិត​ណាស់​ ផ្លែ​ប៉េស​ជា​ប្រភព​នៃ​​អាហារ​ជាតិ​សរសៃ​ ដែល​​មាន​សមត្ថភាព​ជួយ​ដល់​ការ​សម្រក​ទម្ងន់​។ បន្ថែម​ពី​នេះ​ វា​ក៏​ជួយ​ទប់ស្កាត់​​​ការ​កើន​ឡើង​​នៃ​កូលេស្តេរ៉ូល​ សម្ពាធ​ឈាម​ និង​ជាតិ​ស្ករ​ក្នុង​ឈាម​។ ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ជា​ច្រើន​ផ្សេង​ទៀត​ដល់​រាងកាយ​​របស់​យើង​ផង​ដែរ​។

    ២. បង្ការ​ជំងឺ​មហារីក​

    ជាមួយ​គ្នា​នេះ​ដែរ គ្នា​យើង​ក៏​អាច​បង្ការ​ជំងឺ​មហារីក​ដ៏​កាច​សាហាវ​ ដោយ​ការ​ញ៉ាំ​ផ្លែ​ប៉េស​។​ យោង​តាម​ការ​សិក្សា​មួយ​​បាន​បង្ហាញ​ថា សារធាតុ​Polyphenols​ ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៉េស​អាច​​រារាំង​កោសិកា​មហារីក​សុដន់​​យ៉ាង​ស័ក្ដិសិទ្ធ។ ជាង​នេះ​ទៅ​ទៀត​ ផ្លែ​ប៉េស​ក៏​ផ្ទុក​អាស៊ីដ ​Caffeic ដែល​អាច​ការពារ​ប្រឆាំង​នឹង​​ជំងឺ​មហារីក​ពោះវៀន​ធំ ដោយ​កាត់បន្ថយ​ការ​លូតលាស់​នៃ​ជំងឺ​មហារីក​។

    ៣. ជួយ​ឲ្យ​ស្បែក​មាន​សុខភាព​ល្អ​

    វីតាមីន​ C ​ដែល​មាន​នៅ​ក្នុង​ផ្លែ​ប៉ែស​ក៏​អាច​ជួយ​កាត់បន្ថយ​ស្នាម​ជ្រីវជ្រួញ ធ្វើ​ឲ្យ​ស្បែក​ស្រស់​ថ្លា និង​ការពារ​ស្បែក​ពី​កម្ដៅ​ព្រះ​អាទិត្យ​ ក៏​ដូចជា​ជាតិ​ពុល​​ផ្សេង​ៗ។ ម្យ៉ាង​វិញ​ទៀត​ វីតាមីន​ C ​ក៏​​មាន​សមត្ថភាព​ព្យាបាល​​ស្បែក​ខូច និង​ការពារ​ភាព​ចាស់​នៃ​ស្បែក​ ដែល​បណ្ដាល​មក​ពី​កម្ដៅ​ព្រះអាទិត្យ។

    ស្បែកស្អាត

    ៤. ពង្រឹង​សុខភាព​បេះដូង​

    ផ្លែ​ប៉េស​ក៏​មាន​សមាសធាតុ​ផ្សំ​នៃ​Bioactive compounds ដែល​អាច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​​បេះដូង​។ យោង​តាម​ការ​សិក្សា​​មួយ​បាន​ឲ្យ​ដឹង​ថា​ ការ​ញ៉ាំ​ទឹក​ផ្លែឈើ​ស្រស់​ដែល​សំបូរ​សារធាតុ​Polyphenols​ដូចជា​ផ្លែ​ប៉េស​ អាច​កាត់បន្ថយ​កត្តា​ហានិភ័យ​នៃ​ជំងឺ​សរសៃ​ឈាម​បេះដូង​បាន​យ៉ាង​ស័ក្ដិសិទ្ធិ​​។

    ៥. ជួយ​ដល់​​ប្រព័ន្ធ​រំលាយ​អាហារ​​

    ជាតិ​សរសៃ​នៅ​ក្នុង​ផ្លែ​ប៉េស​ អាច​ជួយ​គ្រប់គ្រង​ និង​ធ្វើ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​របស់​យើង​ប្រសើរ​ឡើង​។ លើស​ពី​នេះ វា​ក៏​​ដើរ​តួនាទី​ជា​ថ្នាំ​បញ្ចុះ​ធម្មជាតិ​ ដែល​ល្អ​បំផុត​ក្នុង​ការ​សម្អាត​តម្រង​នោម​ និង​ប្លោក​នោម​របស់​យើង​ដូច​គ្នា​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Aug 17, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម