ការញ៉ាំអាហារពេលយប់ ឬមុនពេលគេង អាចនឹងបង្កការរំខានដល់សុខភាពយើង ប្រសិនជាមិនដឹងពីគុណវិបត្ដរបស់វា។ ខាងក្រោមគឺជាប្រភេទអាហារមួយចំនួនមិនគួរញ៉ាំពេលយប់ ឬមុនពេលគេង។
១.សូកូឡា
អាហារដែលមានផ្ទុកទៅដោយជាតិសូកូឡាច្រើន មិនថា នំ ភេសជ្ជៈ ឬបង្អែមនោះទេ គឺមិនគួរញ៉ាំទេ ប្រសិនបើយើងមិនចង់មានការរំខានដំណេក។ ជាក់ស្ដែងណាស់ថា ប្រភេទអាហារដែលមានជាតិសូកូឡាខ្ពស់ នឹងបង្កការលំបាកដល់ប្រព័ន្ធរំលាយអាហារ ធ្វើឲ្យពិបាកធ្វើការនៅពេលដែលខ្លួនប្រាណត្រូវការសម្រាក។ អាហាប្រភេទនេះ យើងអាចញ៉ាំ ឲ្យបានយ៉ាងហោច ៦ទៅ ៧ម៉ោង មុនពេលចូលគេងទើបជាការល្អ។
២.ឈីស
ឈីស ជាទូទៅត្រូវបានគេចាត់ទុកថាជាប្រភេទអាហារដែលល្អសម្រាប់សុខភាព ប៉ុន្ដែមានចំណុចមួយគួរឲ្យស្ដាយដែលអាហារប្រភេទនេះ មិនត្រូវបានគេណែនាំឲ្យញ៉ាំ មុនពេលគេងទៅវិញ។ ឈីសជាប្រភេទអាហារដែលផលិតឡើងដោយសាច់ និងសម្បូរប្រភេទអាមីណូអាស៊ីដម្យ៉ាង ឈ្មោះថា Tyramine ដែលមានតួនាទីជំរុញការបញ្ចេញអ័រម៉ូន Noradrenaline ដែលរំញោចខួរក្បាល និងការពារពីការងងុយគេង។ អាហារប្រភេទនេះអាចជ្រើសរើសញ៉ាំ យ៉ាងហោច ឲ្យបាន ៥ម៉ោង មុនពេលចូលគេង។
៣. ការ៉េម
ការ៉េម ជាប្រភេទអាហារដែល មានកម្រិតជាតិផ្អែមខ្ពស់ មិនចាញ់សូកូឡានោះទេ។ វាក៏ស្ថិតនៅក្នុងតារាងអាហារដែលត្រូវបានគេហាមមិនឲ្យញ៉ាំមុនពេលគេង។ ជាក់ស្ដែងណាស់ថា អាហារដែលមានជាតិស្ករ ដូចជាការ៉េម និងបង្អែម ធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើងខ្ពស់នៅដំណាក់កាលដំបូង បន្ទាប់មកវាក៏ត្រូវធ្លាក់ចុះវិញ ការធ្លាក់ជាតិស្ករក្នុងឈាមភ្លាមៗ នោះវានឹងរំញោចទៅកាន់ក្រពេញ Adrenal ដែលជំរុញឲ្យមានការកើនឡើងកម្រិតអ័រម៉ូន cortisol និងធ្វើឱ្យរាងកាយភ្ញាក់ពីដំណេកនៅពាក់កណ្ដាលយប់។
៤. ដំឡូងកំប៉ុង
ដំឡូងកំប៉ុងជាប្រភេទអាហារសម្រន់ដែលពេញនិយម ហើយមានរសជាតិប្រៃៗ។ ប៉ុន្ដែគួរឲ្យស្ដាយ អាហាប្រភេទនេះ ក៏ស្ថិតក្នុងការហាមមិនគួរញ៉ាំមុនពេលគេងដែរ ព្រោះរសជាតិប្រៃ វានឹងធ្វើឲ្យខ្លួនប្រាណរបស់យើងឆាប់ខ្សោះជាតិទឹក។ កត្ដានេះ វាបង្កឲ្យយើងមានអារម្មណ៍អស់កម្លាំង ពេលក្រោកពីគេង ឬមានអារម្មណ៍ស្រេកទឹកពេលយប់ អាចធ្វើឲ្យយើងភ្ញាក់បាន។ ពោលពពួកអាហារដែលមានរសជាតិប្រៃ គួរតែជៀសវាង គឺជាការល្អបើចង់ឲ្យដំណេកបានស្កប់ស្កល់។ តែបើចង់ញ៉ាំ គួរតែជ្រើសរើសពេលវេលា ឲ្យបានយ៉ាងហោច ៣ទៅ ៤ម៉ោង មុនពេលគេង។
អត្ថបទគួរអាន៖
- នេះហើយលំហាត់ប្រាណ ជួយឲ្យឆ្អឹងកាន់តែល្អ មិនងាយពុកឆ្អឹងផ្ដេសផ្ដាស
- អាហារសំខាន់ៗជួយឲ្យឆ្អឹងមានសុខភាពរឹងមាំ ពីក្មេងដល់ចាស់
- កាល់ស្យូមល្អសម្រាប់ក្មេង បើខ្វះច្បាស់ជាមានបញ្ហាឆ្អឹងធ្ងន់ធ្ងរ
- ម៉េចបានពេទ្យហាមមិនឲ្យយើង ឬក្មេងៗគេងផ្កាប់មុខ ហើយប៉ះពាល់អីខ្លះ?
- ទឹករ៉ែ ខុសពីទឹកធម្មតាម៉េចខ្លះ? ម៉េចបានអ្នកមានផឹកជាប្រចាំ?
- វីតាមីន និងរ៉ែ ទាំងនេះ សំខាន់ខ្លាំងសម្រាប់ការលូតលាស់របស់កុមារ
៥.អាហារហឹរ
អាហារហឹរ ដូចដែលបានដឹងកន្លងមក ជាប្រភេទអាហារបង្កការរំខានខ្លាំងដល់ប្រព័ន្ធរំលាយអាហាររបស់យើង រាប់ចាប់ពីមាត់ទៅដល់ក្រពះ។ ពពួកអាហារហឹរ មានផ្ទុកសារធាតុ capsaicin ខ្ពស់ សារធាតុនេះបង្កើនសីតុណ្ហភាព រំខានដល់ដំណើរការគ្រប់គ្រងកម្ដៅនៃរាងកាយ ក៏ជាកត្ដានាំឱ្យរំខានដំណេកយើងបាន។ ក្រៅពីនេះ មានពពួកអាហារជាតិខ្លាញ់ និងកាបូអ៊ីដ្រាតខ្ពស់ គួរតែជៀសវាងផងដែរ។
[embed-health-tool-bmi]