backup og meta

អាហារ៧ប្រភេទនេះ ធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងចុះខ្សោយដោយមិនដឹងខ្លួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 13, 2023

    អាហារ៧ប្រភេទនេះ ធ្វើឲ្យប្រព័ន្ធភាពស៊ាំយើងចុះខ្សោយដោយមិនដឹងខ្លួន

    ពិត​ណាស់​ ប្រព័ន្ធ​ភាព​ស៊ាំ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​​ប្រឆាំង​នឹង​​ការ​ឆ្លង​ជំងឺ​ផ្សេង​ៗ ក៏​ដូចជា​ជួយ​ឲ្យ​រាងកាយ​មាន​សុខភាព​ល្អ។ យ៉ាង​ណា​មិញ ប្រសិនបើ​យើង​ជ្រើសរើស​របប​អាហារ​មិន​ត្រឹមត្រូវ​ទេ​នោះ ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​ក៏​អាច​ចុះ​ខ្សោយ​ផង​ដែរ​។

    តើ​អាហារ​ប្រភេទ​ណា​ខ្លះ ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធ​ភាព​ស៊ាំ​ចុះ​ខ្សោយ?

  • ពពួក​ស្ករ​
  • អាហារ​កែច្នៃ
  • គ្រឿង​ស្រវឹង
  • អាហារ​ចៀន
  • អាហារ​ប្រៃ​ខ្លាំង
  • ខ្លាញ់​មិន​ឆ្អែត​ដែល​មាន​នៅ​ក្នុង​ពពួក​អាហារ​ចៀន និង​អាហារ​ដុត
  • ជាតិ​កាហ្វេអ៊ីន​ច្រើន​ជ្រុល។
  • គន្លឹះ​ល្អ​ៗ​​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ

    ជៀសវាងការ​ជក់​បារី និង​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង គឺ​ជា​វិធីសាស្ត្រ​ដ៏​សំខាន់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង។ លើស​ពី​នេះ គ្នា​យើង​ក៏​អាច​អនុវត្តន៍​តាម​គន្លឹះ​មួយ​ចំនួន​ទៀត​ ដូច​ខាង​ក្រោម៖

    ១. ញ៉ាំ​របប​អាហារ​ដែល​មាន​តុល្យភាព

    របប​អាហារ​តុល្យភាព​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ៗ ដែល​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ភាព​ស៊ាំ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ដូច្នេះ​ហើយ​ យើង​គួរ​ញ៉ាំ​របប​អាហារ​ប្រភេទ​នេះ ដែល​រួម​មាន​​បន្លែ ផ្លែឈើ សារជាតិ​រ៉ែ ខ្លាញ់​ល្អ និង​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​ប្រឆាំង​នឹង​អុកស៊ីតកម្ម​ ដូច​ជា​ផ្លែ​ក្រូច ផ្លែ​ត្របែក ផ្លែ​ឪឡឹក និង​ប៉េងប៉ោះ​ជា​ដើម។

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

    ២. ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់

    ការ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ក៏​ដូចជា​ជួយ​ទ្រទ្រង់​សុខភាព​ទូទៅ។ ដូច្នេះ​ហើយ យើង​ចាំបាច់​ត្រូវ​ញ៉ាំ​ទឹក​ឲ្យ​តិច​ឲ្យ​បាន​៨​កែវ​ក្នុង​មួយ​ថ្ងៃ។

    ​​​៣. ហាត់ប្រាណ​ជា​ទៀងទាត់

    ដើម្បី​ជួយ​ឲ្យ​មុខងារ​ប្រព័ន្ធ​ភាព​ស៊ាំ​រឹងមាំ យើង​គប្បី​ធ្វើ​លំហាត់​ប្រាណ​ជា​ទៀងទាត់ យ៉ាង​ហោច​ណាស់​ឲ្យ​១៥០​នាទី​ក្នុង​មួយ​សប្តាហ៍។

    ៤. គេង​ឲ្យ​បាន​គ្រប់​គ្រាន់​

    ទន្ទឹម​នឹង​នេះ​ដែរ ការ​គេង​​បាន​គ្រប់គ្រាន់​ រយៈពេល​ពី​៧ ទៅ​៨​ម៉ោង​ក្នុង​មួយ​ថ្ងៃ អាច​ជួយ​ឲ្យ​ប្រព័ន្ធ ភាព​ស៊ាំ​របស់​យើង​រឹងមាំ ព្រម​ទាំង​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផ្សេង​ៗ។

    ៥. គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ

    នៅ​ពេល​ដែល​កម្រិត​ស្រ្តេស​ខ្ពស់ នោះ​អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង​។ អ៊ីចឹង​ហើយ​ ​យើង​គួរ​ព្យាយាម​គ្រប់គ្រង​ស្រ្តេស​ឲ្យ​បាន​ល្អ​ ដោយ​អនុវត្ត​ន៍​សកម្មភាព​កំសាន្ត​​ ឬ​ហាត់​យូហ្គា និង​ធ្វើ​សមាធិ​ជា​ដើម។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jul 13, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម