backup og meta

មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម

មូលហេតុ២នេះហើយ ទើបយុវវ័យឥឡូវឆាប់លើសខ្លាញ់ ឡើងឈាម ប្រឈមជំងឺទឹកនោមផ្អែម

សព្វ​ថ្ងៃ​នេះ យើង​សង្កេត​ឃើញ​ថា ចំណី​អាហារ​មាន​សម្បូរ​ហូរហារ រីឯ​ជំងឺ​ក៏​វា​មាន​ច្រើន​តាម​នោះ​ដែរ។ ចំណែក​​យុវវ័យ​ក្នុង​សម័យ​នេះ ប្រឈម​នឹង​ការ​កើត​ជំងឺ​មនុស្ស​ចាស់​ច្រើន នេះ​បើតាម​ការ​លើក​ឡើង​របស់លោក​សាស្រ្តា​ចារ្យ​វេជ្ជបណ្ឌិត សេង សេរី ឯក​ទេស​ផ្នែក​ជំងឺ​ទឹក​នោម​ផ្អែ

លោក​សាស្រ្តា​ចារ្យ​វេជ្ជបណ្ឌិត សេង សេរី បាន​ឲ្យ​ដឹង​ថា យុវវ័យ​ឥឡូវ​ឃើញ​ថា​មាន​ជួប​បញ្ហា​សុខភាព​ដូច​ជា លើស​ឈាម លើស​ជាតិ​ខ្លាញ់ និង​ទឹក​នោម​ផ្អែម​ច្រើន គឺ​បណ្តាល​មក​ពី​មូល​ហេតុ​សាមញ្ញ​ដែល​មនុស្ស​ជា​ច្រើន​ជួប​ប្រទះ​ស្ទើរ​តែ​រាល់​ថ្ងៃ​គឺ៖

ទី១. ភាព​ហូរហៀរ​នៃ​ការ​ហូប​ចុក

ក្មេងៗ​ឥឡូវ​អាយុ​ត្រឹម​២០ឆ្នាំ​ឡើង​អី​ទេ ចាប់​ផ្តើម​កើត​ជំងឺ ដែល​ពី​មុន​មាន​តែ​នៅ​លើ​មនុស្ស​ចាស់ ដោយសារ​តែ​ភាព​សម្បូរ​ចំណី​អាហារ​ដូច​ជា​អាហារ​កញ្ចប់ ប៊ឺហ្គឺរ ភីហ្សា ហើយ​មាន​នូវ​ភេសជ្ជៈកំប៉ុងច្រើន​ប្រភេទ​ច្រើន ជម្រើស​ដែល​បណ្តាលឲ្យ​មនុស្ស​ឥឡូវ​ឆាប់​ធាត់ និង​សុទ្ធ​តែ​ជា​របស់​មិន​ល្អ ចំពោះ​សុខភាព’

ទី២. កង្វះ​នូវ​ពលកម្ម។

យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោក​វេជ្ជបណ្ឌិត “ក្មេងៗ​ឥឡូវ​អាយុ​ត្រឹម​២០​ឆ្នាំ​ឡើង​អី​ទេ ចាប់​ផ្តើម​កើត​ជំងឺ​​ដែល​ពី​មុន​មាន​តែ​នៅ​លើ​មនុស្ស​ចាស់ ដោយ​សារ​តែ​សម្បូរ​ចំណី​អាហារ ហើយ​ម្នាក់ៗ​មិន​ព្រម​ហាត់​ប្រាណ​បញ្ចេញ​ញើស ​ជាតិ​កាឡូរី​ដែល​មាន​នៅ​ក្នុង​ខ្លួន​ទេ។ សម័យ​នេះ​ម្នាក់ៗ​ហូប​ច្រើន​ហើយ​ដេក ដេក​ច្រើន​ហើយ​ហូប ទៅ​ណា​ទៅ​ណី​ជិះ​តែម៉ូតូ ឡាន និយាយ​សាមញ្ញ​ គឺ​មនុស្ស​ភាគច្រើន​ស្រួល ដេកស៊ីៗ។’

លោក​សាស្រ្តាចារ្យ បាន​បន្ត​ថា ផ្អែក​លើ​មូលហេតុ​នេះ​ហើយ​ទើប​វា​ធ្វើ​ឲ្យ​ក្មេងៗ​ឥឡូវ​ងាយ​ប្រឈម​នឹង​ជំងឺ​កាចៗ​ច្រើន​មុខ មិន​មែន​ត្រឹម​តែ​ទឹក​នោម​ផ្អែម ឬលើស​ឈាម​ទេ ហើយកត្តា​នៃ​ក្មេង​ៗ​ឈឺ​ច្រើន​អាច​កាន់​តែ​កើន​ឡើង​នៅ​ពេល​អនាគត។ អ៊ីចឹង​ហើយ បើ​មិន​ចង់​ឆាប់​ឈឺ​ទេ គួរ​រក​ពេល​ទៅ​ហាត់​ប្រាណ​បញ្ចេញ​ញើស ឬ​បើ​ថា​គ្មាន​ពេល​ទេ គួរ​រក​ធ្វើ​មធ្យោបាយ​អី​ធ្វើ​ឲ្យ​ចេញ​ញើស​ខ្លះ​ក្នុង​មួយ​ថ្ងៃ។ ​​

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

01/06/2020

អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

កើតទឹកនោមផ្អែម ព្យាបាលដោយថ្នាំបុរាណដូចសម្លាប់អ្នកជំងឺ

ជំងឺទឹកនោមផ្អែម​ប្រភេទ​១ ច្រើន​កើត​លើក្មេងៗ ប៉ាម៉ាក់គួរស្វែងយល់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jun 01, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម