backup og meta

អ្នកធាត់ៗមានផលលំបាកទាំងនេះ អ៊ីចឹងបានជាប្រឹងប្រើគ្រប់វិធីសម្រកទម្ងន់

អ្នកធាត់ៗមានផលលំបាកទាំងនេះ អ៊ីចឹងបានជាប្រឹងប្រើគ្រប់វិធីសម្រកទម្ងន់

សម្រាប់​អ្នក​ធាត់ ទើប​យល់​ពី​រឿង​ទាំងនេះ ហើយ​អ្នក​ស្គម​ប្រហែល​ជា​គ្មាន​ថ្ងៃ​ដឹង​ពី​លំបាក​ទាំងនេះ​ឡើយ។ ការ​ដែល​ធាត់​មិន​ត្រឹមតែ​បាត់បង់​សម្រស់​អស់​មួយ​ផ្នែក​ទេ តែ​ទាំង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​ជាច្រើន ហើយ​នៅ​ទទួល​រង​ការ​ប៉ះទង្គិច​ផ្លូវ​ចិត្ត​ពី​មនុស្ស​ជុំវិញ​ខ្លួន​ទៀត​ផង ដូចនេះ​ហើយ​បាន​ជា​ពួកគេ​ប្រើ​គ្រប់​វិធីមិន​ថា​ហាត់ប្រាណ ឬ​លេប​ថ្នាំ​អ្វី​ទេ ឲ្យ​តែ​បាន​រូបរាង​ដូច​គេ​ឯង​វិញ។ ខាងក្រោម​នេះ៖

១- ឆាប់​ហត់

បើ​តាម​សម្ដី​របស់​អ្នកនាង ព្រំ សុរ៉ាវត្តី មាន​ស្រុក​កំណើត​នៅ​កំពង់សោម បាន​ឲ្យ​ដឹង​ថា ខ្លួន​មាន​ទម្ងន់ ៨០ គីឡូក្រាម ហើយ​ពេល​ធ្វើ​អ្វី​មួយ គឺ​ឆាប់​ហត់ ក្ដៅ ជាង​គេ​ជាង​ឯង ហើយ​មិន​អាច​ធ្វើ​ដំណើរ​ដោយ​គ្មាន​យាន​ជំនិះ​បាន​ទេ ព្រោះ​បើ​ហ៊ាន​តែ​ប្រថុយ​ដើរ សឹង​តែ​ដក​ចង្កា​មាន់។ អ្នក​លក់​ដូរ​តាម​អនឡាញ​រូប​នេះ​បាន​ត្អូញត្អែរ​ទៀត​ថា ក្រៅ​ពី​ឆាប់​ហត់​ហើយ ត្រូវ​ការ​រស់នៅ​កន្លែង​ដែល​មាន​សីតុណ្ហភាព​ត្រជាក់​ជាង​មនុស្ស​ធម្មតា បើ​គេង​បើក​ម៉ាស៊ីន​ត្រជាក់ គឺ​លេខ១ ហើយ​បើ​កង្ហារ​ត្រូវ​បើក​២ ហើយ​គ្មាន​នរណា​អាច​គេង​ជិត​បាន​ឡើយ។ សុរ៉ាវត្តី បាន​បន្ត​ទៀត​ថា រាល់ថ្ងៃ​ពិតជា​ចង់​ស្គម​ដូច​គេ​ឯង​ណាស់ តែ​មិន​ដឹង​ប្រើ​ថ្នាំ ឬ​វិធី​អ្វី​ទើប​អាច​ជួយ​បាន​ទាំង​ស្រុង ហើយ​មិន​ប៉ះពាល់​សុខភាព។

ធាត់Hello_គ្រូពេទ្យ

២- ពិបាក​រឿង​ស្លៀកពាក់

«រឿង​នេះ​សម្រាប់​ខ្ញុំ​ពិបាក​បំផុត​ហើយ ព្រោះ​កម្រ​មាន​សម្លៀកបំពាក់​ណា​ត្រូវ ហើយ​បើ​ទោះ​ជា​ត្រូវ ក៏​ពិបាក​មើល​ដែរ និយាយ​រួម​ស្លៀក​យ៉ាង​ម៉េច​ក៏​មិន​ស្អាត​ដែរ ជា​ពិសេស​គីឡូ​ជាង ១០០ គីឡូ​បែបនេះ​ទៀត»។ នេះ​ជា​ការ​លើកឡើង​របស់​លោក សិត បញ្ហា អ្នក​រស់នៅ​ទីក្រុង​ភ្នំពេញ​បាន​រៀបរាប់​ប្រាប់។ និសិ្សតសិក្សា​នៅ​សាកលវិទ្យាល័យ ភូមិន្ទ​ភ្នំពេញ​ជំនាញ​ព័ត៌មាន​វិទ្យា បាន​បន្ត​ទៀត​ថា មិន​ត្រឹម​តែ​ពិបាក​ស្លៀក​ពាក់​ទេ សម្លៀកបំពាក់​មាន​តម្លៃ​ថ្លៃ​ជាង​សម្លៀកបំពាក់​ធម្មតា ព្រោះ​ម៉ូដ​នាំ​មក​មិន​សូវ​មាន​អ្នក​ទិញ ហើយ​ការ​ផលិត​ក៏​អស់​ច្រើន​ជាង​របស់​អ្នក​ស្គម​ៗ។

៣- ត្រូវ​គេ​ចំអន់

កញ្ញា ណេង ប្រណិត តិច ឬ​ច្រើន​អ្នក​ធាត់​ត្រូវ​គេ​ចំអន់ ហើយ​ការ​ចំអន់​នោះ​វា​ពិតជា​ប៉ះពាល់​ដល់​អារម្មណ៍។ អ្នក​រស់នៅ​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ បាន​បន្ត​ទៀត​ថា ពាក្យ​ចំអន់​ដែល​ឮ​ច្រើន​ជាង​គេ គឺ​ទាក់ទង​នឹង​ការ​ញ៉ាំ ព្រោះ​ទោះ​ជា​យើង​ញ៉ាំ​តិច ក៏​គេ​ថា​យើង​ញ៉ាំ​ច្រើន​ដែរ ហើយ​សម្ដី​អស់​ទាំង​នោះ​ពេល​ខ្លះ​ពិតជា​អាច​ដក់​ជាប់​ក្នុង​ចិត្ត ក្រោយ​មក​ក៏​មិន​ហ៊ាន​ទៅ​ណា​មក​ណា​ជា​មួយ​គេ​ដែរ។ យុវតី​វ័យ ២៧ ឆ្នាំ​រូប​នេះ​មាន​ទម្ងន់​រហូត​ដល់ ៨៨ គីឡូ​ឯណោះ ព្រោះតែ​បែប​នេះ​ហើយ ទើប​នាង​ក្លាយ​ជា​តួ​កំប្លែង​សម្រាប់​អ្នក​រាល់គ្នា។

៤- តូច​ចិត្ត

បើ​និយាយ​ដល់​បញ្ហា​តូច​ចិត្ត​នេះ​វិញ​កញ្ញា សៀវ ស្រីម៉ុច អ្នក​នៅ​ភ្នំពេញ​បាន​ឲ្យ​ដឹង ខ្លួន​ពិតជា​តូច​ចិត្ត​នឹង​ខ្លួនឯង​មែន ដែល​កើត​មក​មាន​រូបរាង​មិន​ដូច​អ្នក​ដទៃ​បែប​នេះ។ អ្នក​ធ្វើការ​ផ្នែក​​នៅ​កន្លែង​កម្សាន្ត​កុមារ​រូប​នេះ​បន្ត​ទៀត​ថា ពេល​ក្រឡេក​មើល​ទៅ​គេ និង​ឃើញ​រូប​ខ្លួនឯង ពិតជា​ខុស​គ្នា​ខ្លាំង​ណាស់ ហើយ​បើ​ទោះ​ជា​មិត្តភ័ក្ដិ​លើក​តឹក​ចិត្ត​យ៉ាងណា ក៏​មិន​អាច​ទប់​ជាប់​ដែរ៖ «ពេល​ឃើញ​គេ​ស្លៀក​ខោ​ខោវប៊យ ឬ​រ៉ូប​ស្អាត​ៗ ច្រណែន​នឹង​គេ​ណាស់ ហើយ​ខ្លួនឯង​វិញ បើ​ហ៊ាន​ស្លៀក​គឺ​ដូច​ទីងមោង​ចឹង»។ នារី​វ័យ ២៤ ឆ្នាំ​ក៏​បាន​ព្យាយាម​គ្រប់​បែបយ៉ាង ដើម្បី​ធ្វើឲ្យ​ស្រក​គីឡូ​ដែរ តែ​មិន​ទទួល​ផល​អ្វី​សោះ។

៥- ពិបាក​រឿង​ញ៉ាំ

«គេ​ថា​អ្នក​ធាត់​មិន​ញ៉ាំ​សោះ ហិត​តែ​ក្លិន ឬ​ផឹក​ទឹក​ក៏​ធាត់ ពិតជា​មិន​ខុស​មែន។ រាល់ថ្ងៃ​ខ្ញុំ​ព្យាយាម​តម​ណាស់​អានេះ​ក៏​តម អានោះ​ក៏​តម សាច់​មិន​ញ៉ាំ ញ៉ាំ​តែ​បន្លែ តែ​ចុងក្រោយ​មាន​តែ​ឡើង​ថែម»។ នេះ​ជា​ការ​ត្អូញត្អែរ​របស់ សោ ស្រីនាថ ដែល​ជា​អ្នក​ធ្វើការ​ផ្នែក​លក់​នៅ​ហាង​បោះពុម្ព​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ។ កញ្ញា បន្ថែម​ទៀត​ថា នាង​ខំ​តម​ផង ហាត់ប្រាណ​ផង​នៅតែ​គ្មាន​ប្រសិទ្ធិភាព ហើយ​នៅ​ពេល​ធាត់ ហើយ​តម​ទៀត សុខភាព​ក៏​មិន​ល្អ ងាក​ៗ​ឈឺ​មិន​ឈប់។

អត្ថបទពាក់ព័ន្ធ

 

ក្នុង​ករណី​មាន​សំណួរ ​ឬ​មន្ទិល​​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត​​ សូម​ពិគ្រោះ​​ និង​ប្រឹក្សា​យោបល​ផ្ទាល់​ជាមួយ​គ្រូពេទ្យ​ជំនាញ​។ ​Hello Health Group មិន​ចេញ​វេជ្ជ​បញ្ជា មិនធ្វើ​រោគ​វិនិច្ឆ័យ ​ឬព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

11/07/2019

អត្ថបទ​ដោយ Try Ravi

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 11, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម