ជប៉ុន មានអាយុវែង ណាស់ព្រោះទម្លាប់រស់នៅ ស្ដង់ដារហូបចុក និងកត្តាជាច្រើនទៀតផ្សំ។ ប្រជាជននេះ ភាគច្រើនយកចិត្តទុកដាក់លើសុខភាព ជាពិសេសរបបអាហារតែម្តង ដែលធ្វើឲ្យពួកគេមិនសូវធាត់ ហើយមានសុខភាពល្អ។
ផ្អែកតាមរបាយការណ៍ថ្មីៗរបស់ មូលនិធិកុមារនៃអង្គការសហប្រជាជាតិ UNICEF បានបង្ហាញថា ជប៉ុនជាប្រទេសមួយដែល យកចិត្តទុកដាក់លើរបបអាហារ ពិសេសកុមារ ដែលធ្វើឲ្យកុមារក្នុងប្រទេសនេះ មានអត្រាឈឺ ស្គមស្គាំងខ្វះទំងន់ និងអត្រាមរណៈទាប ក្នុងនោះគិតពីកុមារអាយុពី៥ឆ្នាំ ដល់យុវជនអាយុ១៩ឆ្នាំ មានអត្រាអ្នកធាត់ត្រឹមតែ១៤,៤២%ប៉ុណ្ណោះ។
ដំណើរដើមទងនៃលទ្ធផលវិជ្ជមានបែបនេះ គឺការយល់ដឹងរបស់ប្រជាជនជប៉ុន ជាសង្គមដែលចេះដឹងអំពីបញ្ហាសុខភាព។ ហើយភាគច្រើន នៃចំណេះដឹងនោះ អ្នកជំនាញបានបង្ហាញថា មួយភាគធំគឺផ្តើមចេញពីកម្មវិធីសាលា ដែលបានបង្រៀន ប្រជាជនជប៉ុនតាំងពីក្មេងៗ។
តាមសារព័ត៌មាន Japan Today កម្មវិធីញ៉ាំបាយថ្ងៃត្រង់នៅសាលា ជាវិន័យមួយនៅប្រទេសជប៉ុន ហើយខាងសាលារៀនជាអ្នករៀបចំអាហាររួចជាស្រេច និងមានគ្រប់ជីវជាតិសម្រាប់សិស្ស ពោលគឺមានទាំង បាយ បន្លែបៃតង ត្រី សាច់ ធញ្ញជាតិ ស៊ុបបន្លែ។ល។ ហើយរបៀបទាំងនេះគឺបានធ្វើឲ្យកុមារជប៉ុន ទទួលបានជីវជាតិគ្រប់គ្រាន់ ព្រមទាំងបានរៀនដោយផ្ទាល់នៅសាលាពីគុណប្រយោជន៍នៃប្រភេទអាហារតាមផ្នែកនីមួយៗទៀតផង។
អត្ថបទពាក់ព័ន្ធ៖
- ពេលមករដូវម្តងៗ តម្រូវឲ្យតមចំណីអាហារទេ?
- ឧស្សាហ៍រមួលក្រពើ ពិសេសពេលគេង អាចសាកល្បងអាហារពិសេសទាំងនេះបាន
[embed-health-tool-bmi]