គ្នាយើងភាគច្រើនច្បាស់ជាចូលចិត្តញ៉ាំផ្លែទុរេនហើយ មិនថាញ៉ាំទុរេនសុទ្ធ ឬញ៉ាំជាបង្អែមទេ។ ទាក់ទងនឹងការញ៉ាំទុរេននេះ មានការនិយាយតៗគ្នា អាហារមួយចំនួនមិនគួរញ៉ាំជាមួយទុរេន ឬញ៉ាំក្រោយពេលញ៉ាំទុរេន ព្រោះវាអាចបណ្តាលឲ្យប៉ះពាល់សុខភាពរហូតអាចស្លាប់បាន។
ចំពោះរឿងអាហារដែលមិនគួរញ៉ាំភា្លម បន្ទាប់ពីញ៉ាំទុរេន លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីញ៉ាំទុរេនហើយភ្លាមមិនគួរញ៉ាំអាហារ ២ប្រភេទនេះតាមក្រោយភ្លាមៗទេ គឺ អាហារមានជាតិហ្គាស និងអាហារមានជាតិផ្អែម។ លោកវេជ្ជបណ្ឌិតបានបញ្ជាក់ថា ការញ៉ាំអាហារ២ប្រភេទនេះភា្លម ក្រោយញ៉ាំទុរេន អាចបណ្តាលឲ្យ៖
– រាក
– ក្អួត
ហើយបើញ៉ាំ អាហារមានជាតិស្ករ ថែមទៀត អាចបណ្តាលឲ្យ រងាក់រងើក ដោយសារលើសជាតិស្ករ។
ចំណែក ការដែលលើកឡើងថា ផឹកកូកា ឬស្រា បន្ទាប់ពីញ៉ាំទុរេន បណ្តាលឲ្យស្លាប់ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានឲ្យដឹងថា វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ។ លោកវេជ្ជបណ្ឌិតឲ្យដឹងទៀតថាទេថា ស្រាញ៉ាំជាមួយទុរេន អាចបណ្តាលឲ្យពិបាករំលាយ ក្រហាយទ្រូង ឬពេលខ្លះបណ្តាលឲ្យស្លាប់ តែវាគ្មានភស្តុតាងណាយកមកបញ្ជាក់បាននៅឡើយ។
អត្ថបទពាក់ព័ន្ធ៖
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕