backup og meta

ក្រៅពីរសជាតិឆ្ងាញ់ ផ្លែខ្នុរមានប្រយោជន៍ល្អច្រើនយ៉ាងចំពោះសុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Jul 08, 2020

    ក្រៅពីរសជាតិឆ្ងាញ់ ផ្លែខ្នុរមានប្រយោជន៍ល្អច្រើនយ៉ាងចំពោះសុខភាព

    ​ដឹង​ហើយ​ថាខ្នុរ​ជា​​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​ពេញ​និយម​​នៅ​កម្ពុជា​យើង។ នេះ​ក៏​ដោយ​សារ​តែខ្នុរ​មាន​រសជាតិ​​ផ្អែម​ឆ្ងាញ់ និង​មាន​ក្លិន​ក្រអូប​គួរ​ឱ្យ​ចង់​ញ៉ាំ​ទៀត​ផង​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ សាច់​ខ្នុរ​​សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ល្អ​ ដែល​មាន​ប្រយោជន៍​​ទៅ​ដល់​សុខភាព​។

    សាច់​ខ្នុរ​ផ្ទុក​ដោយ​សមាស​ធាតុ​ល្អ​ៗ ជា​ច្រើន​ ដូច​ជា​ កាល់​ស្យូម​ ម៉ាញ៉េស្យូម​សម្រាប់​ការពារ​ធ្មេញ និង​ឆ្អឹង និង​មាន​ជាតិ​ដែក​សម្រាប់​​ការ​ផលិត​គ្រាប់​ឈាម​ក្រហម ព្រម​​ទាំង​ជាតិ​ទង់​ដែង​​​ជួយ​រក្សា​តុល្យ​ភាព​​នៃ​ការ​ផលិត​អ័រម៉ូន ព្រម​ទាំង​ជួយ​បន្ថយ​អាការៈ​អន្ទះ​អន្ទែង​ផ​ង​ដែរ​។

    អត្ថបទពាក់ព័ន្ធ៖

    ក្រៅ​ពីនេះ​ផ្លែ​ខ្នុរក៏​​មាន​ជាតិ​កាក​សរសៃ​ Fiber ដែល​​​​ពិសេស​ជួយ​ទៅ​ដល់​ប្រព័ន្ធ​រំលាយ​​អាហារឲ្យ​​ដំណើរ​ការ​បាន​ល្អ​។ ចំណែក​ឯ​សារធាតុ​​​ព័ណ៌​​លឿង​ស្រស់​របស់​​សាច់​ខ្នុរ​ ដើរ​តួ​ជា​សារធាតុ​អុក​ស៊ីត​កម្ម​​ជួយ​ការពារ​កោសិកា​ និង​ប្រឆាំង​ទៅ​នឹង​ជំងឺ​មហារីក។ ពិសេស​ទៅ​ទៀត​នោះ​គឺ​ជួយ​ពន្យារ​ភាព​ចាស់​ទៀត​ផង។

    បន្ថែម​ពី​នេះ​ដែរ​ ផ្លែ​ខ្នុរ​មាន​ផ្ទុក​វីតាមីន​សំខាន់​ៗ​​ជា​ច្រើន​ទៀត​ ដូច​ជា វីតាមីន​ C ដែល​ជួយ​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​ប្រឆាំង​ជំងឺ និង​មាន​សារសំខាន់​ជួយ​រក្សា​ស្បែក ធ្មេញ និង​ឆ្អឹង ម្យ៉ាង​ទៀត​​ក៏​មាន​ផ្ទុក​វីតាមីន​ A ដែល​ជា​ជំនួយ​ដល់​ភ្នែក​​ផង​ដែរ។​

    ក្រៅពីអ្វ​ដែល​បាន​រៀប​រាប់​ខាង​លើ​ សាច់​ខ្នុរ​មាន​សារធាតុ​កាបូន​អ៊ីដ្រាត និង​ជាតិ​ស្ករ​ដែល​ជួយ​ឱ្យ​យើង​មាន​កម្លាំង ហើយ​ពិសេស​​ជួយ​ឱ្យ​ដំណើរ​ឈាម​រត់​ស្រួល​។ មួយ​វិញ​ទៀត​ផ្លែ​ខ្នុរ​ក៏​ផ្ទុក​ជាតិ​ប៉ូតាស្យូម​ ដែល​អាច​ជួយ​រក្សា​សំពាធ​ឈាម​ឱ្យ​មាន​តុល្យភាព និង​បង្ការ​ហានិភ័យ​ជំងឺ​ដាច់​សរសៃ​ឈាម​ក្នុង​ខួរ​ក្បាល​ផង​ដែរ​​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ មាន រតនា · កែ Jul 08, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម