អត្ថបទមុនៗ “Hello គ្រូពេទ្យ’ ធ្លាប់លើកឡើងច្រើនពាក់ព័ន្ធជំងឺលើសឈាម ដោយជំងឺនេះ មិនមែនកើតតែលើមនុស្សចាស់ទេ ក្មេងៗម្ភៃប្លាយក៏អាចកើតដូចគ្នា។ ហេតុនេះ គ្នាយើងត្រូវប្រុងប្រយ័ត្នសុខភាពឲ្យបានល្អ។ អត្ថបទនេះ នឹងណែនាំគ្នាយើងពីប្រភេទអាហារពិសេសៗ អាចជួយឲ្យគ្នាយើងមានជំងឺលើសឈាម ថែរក្សាសុខភាពឲ្យបានល្អ។
ជាតិប៉ូតាស្យូម គឺមានសមត្ថភាពជួយតម្រងនោម អាចបញ្ចេញជាសូដ្យូមតាមទឹកនោមបានល្អ ជាមូលហេតុជួយឲ្យសម្ពាធឈាមធ្លាក់ចុះ ខណៈបន្លៃស្លឹកបៃតង គឺសម្បូរជាតិប៉ូតាស្យូមណាស់។
យ៉ាងណាត្រូវចាំថា បន្លែកំប៉ុង ជាធម្មតាត្រូវគេបន្ថែមជាតិសូដ្យូមដើម្បីរក្សាគុណភាព និងភាពស្រស់ ដែលកាន់តែប៉ះពាល់ដល់គ្នាយើងកំពុងលើសឈាមស្រាប់។ ប៉ុន្តែចំពោះបន្លែក្លាស្សេ គឺមានផ្ទុកសារធាតុចិញ្ចឹមច្រើន ដូចគ្នាទៅនឹងបន្លែស្រស់ដែរ ហើយងាយស្រួលទុកដាក់សម្រាប់ចម្អិនម្ហូបយូរថ្ងៃទៀតផង។ ដើម្បីជួយឲ្យអាហារកាន់តែឆ្ងាញ់ គ្នាយើងអាចរៀបចំបន្លែបៃតង ជាមួយពពួកអាហារផ្សេងទៀត ដូចជាចេក ទឹកគ្រាប់ធញ្ញជាតិ (ទឹកសណ្តែក) និងទឹកបន្លែបៃតងតែម្តង។
ពពួកផ្លែបឺរី ពិសេសប្លូបឺរី សម្បូរទៅដោយសារជាតិចម្រុះពីធម្មតជាតិដែលធម្មតាហៅថា flavonoids។ ការសិក្សាមួយរកឃើញថា ញ៉ាំសារជាតិចម្រុះពីធម្មជាតិទាំងនេះ គឺអាចជួយការពារជំងឺលើសឈាមបាន ជួយធ្វើឲ្យសម្ពាធឈាមធ្លាក់ចុះ។
ប្លូបឺរី រ៉េបបឺរី និងស្ត្របឺរី ជាផ្លែឈើដែលងាយស្រួលបញ្ចូលក្នុងរបបអាហារបំផុត អាចញ៉ាំជាមួយអាហារធញ្ញជាតិចម្រុះ (Cereal) ញ៉ាំពេលព្រឹកក៏បាន ឬអាចបង្កកធ្វើជាបង្អែមអាចញ៉ាំភ្លាមៗ និងជួយឲ្យសុខភាពល្អ។
៣- ឆៃថាវក្រហម (Red beets)
ពពួកឆៃថាវ សុទ្ធតែសម្បូរទៅដោយសារធាតុអុកស៊ីតនីទ្រិក ដែលមានសមត្ថភាពជួយបើកសរសៃឈាមឲ្យបានធំ បញ្ចុះសម្ពាធឈាម។ ក្រុមអ្នកស្រាវជ្រាវរកឃើញថា ជាតិនីដ្រាត ក្នុងទឹកឆៃថាវក្រហមអាចជួយបញ្ចុះសម្ពាធឈាមលើអ្នកជំងឺលើសឈាម ត្រឹមរយៈពេល២៤ម៉ោងប៉ុណ្ណោះ។
៤- ទឹកដោះគោគ្មានជាតិក្រែម និងយ៉ាអួរ
ទឹកដោះគោគ្មានជាតិក្រែម ជាប្រភពដ៏សម្បូរនៃជាតិកាល់ស្យូម ហើយគ្មានជាតិខ្លាញ់នោះឡើយ ដែលសំខាន់ទាំងសម្រាប់ប្រើប្រាស់ក្នុងរបបអាហារ និងបញ្ចុះសម្ពាធឈាម។ នៅមានជម្រើសផ្សេងទៀត ដោយគ្នាយើងលើសឈាម តែមិនចូលចិត្តទឹកដោះគោ អាចញ៉ាំយ៉ាអួរជំនួសបាន។
យោងតាមសមាគមជំងឺបេះដូងអាមេរិក ស្រីៗញ៉ាំយ៉ាអួ ចាប់ពី ៥ដងក្នុងមួយសប្តាហ៍ឡើងទៅ គឺអាចកាត់បន្ថយហានិភ័យជំងឺលើសឈាមបានដល់ទៅ ២០%។ យ៉ាងណា នៅពេលទៅទិញយ៉ាអួ ត្រូវប្រាកដថា យ៉ាអ៊ួមានជាតិស្ករតិច គឺកាន់តែល្អសម្រាប់សុខភាពយើង។
Oatmeal ជាប្រភពនៃអាហារកាកសរសៃ គ្មានជាតិខ្លាញ់ និងជាតិសូដ្យូមទៀត ដែលសុទ្ធសឹងអាចជួយរក្សាសម្ពាធឈាមបានល្អ។ ញ៉ាំអាហារ Oatmeal នៅពេលព្រឹក ជាវិធីរៀបចំរបបអាហារល្អបំផុតសម្រាប់យើង។ យ៉ាងណា ញ៉ាំ Oatmeal នៅពេលយប់ គឺពេញនិយមខ្លាំង ដូចគ្នាទៅនឹងញ៉ាំពេលព្រឹកដែរ។
៦- ចេក
ដូចលើកឡើងខាងដើម ញ៉ាំអាហារសម្បូរជាតិប៉ូតាស្យូម គឺល្អជាងញ៉ាំអាហារបំប៉នទៅទៀត។ ហាន់ចេកជាចំណិតៗ លាយជាមួយធញ្ញជាតិ Cereal ឬ Oatmeal កាន់តែជួយរាងកាយទទួលបានជាតិប៉ូតាស្យូមច្រើនមួយកម្រិតទៀត។ ចំពោះអាហារពេលព្រឹក អាចញ៉ាំចេកមួយផ្លែ ជាមួយស៊ុតស្ងោរមួយគ្រាប់ មិនត្រឹមតែល្អទេ ថែមទាំងចំណេញពេលទៅធ្វើការថែមទៀត។
៧- ពពួកត្រីសម្បូរអាស៊ីដអូមេហ្គា ៣
ត្រី ជាអាហារសម្បូរទៅដោយប្រូតេអ៊ីនគ្មានជាតិខ្លាញ់ ក្នុងនោះរាប់បញ្ចូលទាំងត្រីសាបាក់ និងត្រីសាល់ម៉ុន ដែលសុទ្ធសឹងជាត្រីសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្គា ៣ អាចជួយបញ្ចុះសម្ពាធឈាមបានល្អ កាត់បន្ថយការរលាក និងកាត់បន្ថយកម្រិតខ្លាញ់ទ្រីគ្លីស៊ីរីត (triglycerides)។ លើសពីនេះ ត្រី Trout (ស្រដៀងត្រីព្រួល) ក៏ជាប្រភពនៃវីតាមីន D ខណៈលើកលោកនេះ កម្រនឹងមានអាហារដែលមានផ្ទុកវីតាមីន D ខ្លាំងណាស់ ស្របពេលអ័រម៉ូនដែលបំប្លែងពីវីតាមីន D មាននាទីជួយបញ្ចុះសម្ពាធឈាមបានល្អ។

៨- គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិគ្មានជាតិអំបិល គឺសម្បូរជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម និងសារធាតុរ៉ែផ្សេងទៀត ដែលត្រូវគេជឿថា អាចកាត់បន្ថយសម្ពាធឈាមបាន។
៩- ខ្ទឹមស និងពពួកជីរ
ការវាយតម្លៃមួយពីស្ថាប័នTrusted Source នៅអាមេរិក បានកត់សម្គាល់ឃើញថា ខ្ទឹមស អាចកាត់បន្ថយសម្ពាធឈាម បង្កើនកម្រិតសារធាតុអុកស៊ីនីទ្រិកក្នុងរាងកាយ ដោយសារធាតុនេះ ជួយឲ្យសរសៃឈាមរីកបានល្អ ធ្វើឲ្យសរសៃឈាមអាក់ទែរីកធំ ជាមូលហេតុនាំឲ្យសម្ពាធឈាមធ្លាក់ចុះ។
១០- សូកូឡាខ្មៅ
ការសិក្សាមួយធ្វើឡើងអំឡុងឆ្នាំ ២០១៥ រកឃើញថា ញ៉ាំសូកូឡាខ្មៅ មានទំនាក់ទំនងទៅនឹងការកាត់បន្ថយហានិភ័យជំងឺសរសៃឈាមបេះដូង (CVD)។ ការសិក្សាលើកឡើងថា ញ៉ាំសូកូឡាខ្មៅ ១០០ ក្រាម/ថ្ងៃ ជួយឲ្យហានិភ័យជំងឺសរសៃឈាមបេះដូងកាន់តែទាប។
១១- ប្រេងអូលីវ
ប្រេងអូលីវ ត្រូវចាត់ទុកជាខ្លាញ់ល្អសម្រាប់សុខភាព ព្រោះវាផ្ទុកសារធាតុ Polyphenols ដែលជាសារធាតុប្រយុទ្ធនឹងការរលាក ដែលជាមូលហេតុជួយកាត់បន្ថយសម្ពាធឈាម។
១២- ផ្លែទទឹម
ទទឹម ជាផ្លែឈើល្អសម្រាប់សុខភាព អាចញ៉ាំភ្លាមៗ ឬចម្រាញ់ជាទឹកទទឹមស្រស់។ ការសិក្សាមួយផ្តោតទៅលើការផឹកទឹកផ្លែទទឹមស្រស់ មួយពែងក្នុងមួយថ្ងៃ ៤សប្តាហ៍ជាប់គ្នា ជួយធ្វើឲ្យឈាមធ្លាក់ចុះមួយរយៈខ្លីបាន។
ផឹកទឹកផ្លែទទឹមស្រស់នៅពេលព្រឹក មិនត្រឹមតែឆ្ងាញ់ទេ ថែមជួយឲ្យសុខភាពល្អ ប៉ុន្តែត្រូវប្រាកដថា មិនត្រូវថែមស្ករក្នុងទឹកទទឹមដែលយើងផឹកឡើយ ព្រោះអាចធ្វើឲ្យមានផលអវិជ្ជមានចំពោះសុខភាពយើងទៅវិញ។