backup og meta

លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់?

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Duk Panharat · កែ Mar 19, 2021

    លើស​សម្ពាធ​ឈាម និង​​សម្ពាធ​ឈាមឡើង​ខ្ពស់ ដូច​គ្នា​អត់?

    គ្នាយើងភាគច្រើនឲ្យតែឮជំងឺលើសឈាម ឬសម្ពាធឈាមឡើងខ្ពស់ អាចគិតថាដូចគ្នា ជាជំងឺតែមួយ ប៉ុន្តែរឿងនេះជាការភ័ន្តច្រឡំ ព្រោះទាំងពីរមិនដូចគ្នាទេ គ្រាន់តែថាករណីខ្លះអាចមានទំនាក់ទំនងនឹងគ្នាប៉ុណ្ណោះ។ អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះ ច្បាស់ជាដឹងមិនខាន។

    ១- ជំងឺលើសឈាម

    លើសឈាម ជាជំងឺរ៉ាំរ៉ៃ កើតឡើង ពេលសម្ពាធឈាមឡើងខ្ពស់រហូត ដោយមិនទាក់ទងជាមួយអ្វីយើងញ៉ាំ ឬសកម្មភាពយើងបានធ្វើនោះទេ។ យ៉ាងណា កត្តារស់នៅប្រចាំថ្ងៃ ជាមូលហេតុធំមួយនាំឲ្យកើតជំងឺនេះ។ ផឹកស្រា ជក់បារីជាប្រចាំ ធាត់លើសគីឡូ ញ៉ាំប្រៃ មានជំងឺរ៉ាំរ៉ៃ ដូចជា ទឹកនោមផ្អែម សុទ្ធតែប្រឈមមុខខ្ពស់នឹងជំងឺលើសឈាម។ ដោយសារលើសឈាមជាជំងឺតំណពូជ មានសមាជិកគ្រួសារកើត​ជំងឺនេះ យើងកាន់​មានភាគរយខ្ពស់ប្រឈមមុខកើតជំងឺនេះដូចគ្នា។

    ពេលសម្ពាធឈាម ១២០/៨០ មិល្លីម៉ែត្របារត និង ១៤០/៩០ មិលី្លម៉ែត្របារត ជាសញ្ញាបង្ហាញថាអាចវិវត្តទៅរកជំងឺនេះ បើយើងមិនមានវិធានការបញ្ចុះសម្ពាធឈាមទេនោះ។

    ដើម្បីបញ្ចុះសម្ពាធឈាម ត្រូវផ្លាស់ប្ដូរការរស់នៅ ឈប់ផឹកស្រា ឬជក់បារី បន្ថយការញ៉ាំកាហ្វេ បន្ថយអំបិល ឬអាហារប្រៃ ហើយបើមានជំងឺរ៉ាំរ៉ៃផ្សេងទៀត ឆាប់ទៅរកគ្រូពេទ្យ។ គ្នាយើងមានសម្ពាធឈាមឡើងខ្ពស់ខ្លាំងភ្លាមៗ ត្រូវលេបថ្នាំដើម្បីបញ្ចុះឈាម។

    សរុបសេចក្តី សម្ពាធឈាមឡើងខ្ពស់មិនមែនបានន័យថា យើងមានជំងឺលើសឈាមទេ ប៉ុន្តែត្រូវរស់នៅប្រកបដោយផាសុកភាព និងជួបគ្រូពេទ្យជាប្រចាំដើម្បីតាមដានស្ថានភាពឈាម។

    សម្ពាធឈាម

    ២- សម្ពាធឈាមឡើងខ្ពស់

    កម្រិតសម្ពាធឈាមល្អ ស្ថិតនោចន្លោះ ៩០/៦០ មិល្លីម៉ែត្របារត ១២០/៨០ មិល្លីម៉ែត្របារត។ ក្នុងករណីកើនដល់ ១៤០/៩០ មិល្លីម៉ែត្របារត មានន័យថាឡើងសម្ពាធឈាម ព្រោះសម្ពាធឈាមមនុស្សម្នាក់ៗមិននៅថេររហូតទេ អាចកើនឡើងទៅតាមអារម្មណ៍ សកម្មភាព និងអាហារយើងញ៉ាំ ដូចជា ធ្វើសកម្មភាពខ្លាំង (រត់ ជិះកង់ ឡើងជណ្តើរ) ឬពេលផឹកកាហ្វេ ភិតភ័យជាដើម។ ប៉ុន្តែ វានឹងត្រឡប់មកធម្មតាវិញនៅពេលក្រោយ។

    ករណីយើងវាស់សម្ពាធឈាមហើយឃើញថាកើនឡើងតែមួយពេលៗបែបនេះ មានន័យថាយើងមិនមែនមានជំងឺលើសឈាមទេ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Duk Panharat · កែ Mar 19, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម