backup og meta

មែន​អត់? តែ​បៃ​តង​អាច​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម

មែន​អត់? តែ​បៃ​តង​អាច​ការពារ​ជំងឺ​ទឹក​នោម​ផ្អែម

យើងដឹងស្រាប់ហើយ “តែ” ជាភេសជ្ជៈជំនួយសុខភាព និងសម្រស់ ធ្វើឲ្យអារម្មណ៍ និងស្បែកស្រស់ថ្លា ប៉ុន្តែមានធ្លាប់ដឹងទេ តែបៃតង មានអត្ថប្រយោជន៍ ជាងតែធម្មតា ពិសេសអាចបង្ការ និងកាត់បន្ថយជំងឺទឹកនោមផ្អែម។ បើចង់ដឹង អានអត្ថបទ “Hello គ្រូពេទ្យ” មួយនេះសិន។

១- អ្វីជាជំងឺទឹកនោមផ្អែម?

អាហារមានសារធាតុ កាបូនអ៊ីដ្រាត (ជាតិស្ករ) ដំណើរការរំលាយអាហារ បន្ទាប់មករាងកាយនឹងបញ្ចេញអាំងស៊ុយលីន ដើម្បីជួយឲ្យកោសិកាស្រូបយកជាតិស្ករ បំប្លែងទៅជាថាមពល និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ ប៉ុន្តែ ក្នុងរាងកាយម៉ាក់ប៉ា អ៊ំៗ កើតទឹកនោមផ្អែម មិនដំណើរការបែបនេះ ដោយចែកជាទឹកនោមផ្អែមប្រភេទ១ និង២៖

– ទឹកនោមផ្អែមប្រភេទ១៖ កើតឡើង ពេលប្រព័ន្ធភាពស៊ាំ បំផ្លាញកោសិកាលំពែងផលិតអាំងស៊ុយលីន ធ្វើឲ្យក្នុងខ្លួនគ្មានអាំងស៊ុយលីន មិនអាចគ្រប់គ្រងជាតិស្ករក្នុងឈាមបាន។

– ទឹកនោមផ្អែមប្រភេទ២៖ មានកោសិកាក្នុងរាងកាយដែលប្រឆាំងអាំងស៊ុយលីន ធ្វើឲ្យវាមិនអាចចូលទៅបំប្លែងជាតិស្ករក្នុងឈាម យកមកប្រើបាន។

ស្ថានភាពទាំងពីរនេះ អាចបង្កជាបញ្ហាប្រឈមលើសកម្រិតជាតិស្ករ។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

២- អត្ថប្រយោជន៍តែបៃតងអាចទប់ស្កាត់ទឹកនោមផ្អែម

តែបៃតង អាចជួយទប់ស្កាត់ទឹកនោមផ្អែម ឬកាត់បន្ថយអត្រាកើតទឹកនោមផ្អែម ពិសេសទឹកនោមផ្អែម ប្រភេទ២។ ពេលតែបៃតងចូលក្នុងរាងកាយ អាចជួយបង្កើតប្រតិកម្មស្មុគស្មាញ ទប់ទល់កោសិកាប្រឆាំងអាំងស៊ុយលីន អាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។

តែបៃតងមានផ្ទុកសារធាតុ Polyphenol ប្រឆាំងអុកស៊ីដកម្ម អាចធ្វើឲ្យសរសៃឈាមអាកទែរីកធំជាងមុន ជួយកាត់បន្ថយការឡើងសម្ពាធឈាម ការកកស្ទះ និងកាត់បន្ថយជាតិខ្លាញ់ និងអាចធ្វើឲ្យសុខភាពបេះដូងដំណើរការល្អ។

[embed-health-tool-heart-rate]

៣- វិធីសាស្ត្រទាញយកអត្ថប្រយោជន៍

ក្នុងមួយថ្ងៃរាងកាយ ទទួលកម្រិតសារធាតុ Polyphenol ចន្លោះពី ២០០-១០០០ មិល្លីក្រាម ហើយតែបៃតងមួយពែង មានសារធាតុ Polyphenol អាចប្រែប្រួលពី ៥-១៨០ មិល្លីក្រាម។ វីធីល្អបំផុត ផឹកតែបៃតងសុទ្ធ មិនចាំបាច់បន្ថែមស្ករ ឬទឹកដោះគោទេ។

តែបៃតង

តែបៃតងស្រស់ ល្អ តែបើរកតែបៃតងស្រស់អត់បាន តែម៉ាចា (ម្សៅផលិតចេញពីតែបៃតង) ក៏បានដែរ។ ដោយសារ​ពិបាក​កំណត់សារធាតុ Polyphenol ក្នុងតែ ដើម្បីបំពេញតម្រូវការក្នុងរាងកាយ អាចផឹកដល់ ១០ ពែងក្នុងមួយថ្ងៃ។

អត្ថបទគួរអាន៖

មានជម្រើសផ្សេងទៀត ផឹកតែកញ្ចប់ក៏បាន ព្រោះវាជាប្រភេទតែកញ្ចប់ដែល​គេផលិតសម្រាប់ម៉ាក់ប៉ា អ៊ំៗ កើតទឹកនោមផ្អែម អាចជួយឲ្យទទួលបានសារធាតុ Polyphenol គ្រប់គ្រាន់។

ចំណុចសំខាន់

តែបៃតង អាចជួយទប់ស្កាត់ទឹកនោមផ្អែម ឬកាត់បន្ថយអត្រាកើតទឹកនោមផ្អែម ពិសេសទឹកនោមផ្អែម ប្រភេទ២។ ពេលតែបៃតងចូលក្នុងរាងកាយ អាចជួយបង្កើតប្រតិកម្មស្មុគស្មាញ ទប់ទល់កោសិកាប្រឆាំងអាំងស៊ុយលីន អាចកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។
តែបៃតងមានផ្ទុកសារធាតុ Polyphenol ប្រឆាំងអុកស៊ីដកម្ម អាចធ្វើឲ្យសរសៃឈាមអាកទែរីកធំជាងមុន ជួយកាត់បន្ថយការឡើងសម្ពាធឈាម ការកកស្ទះ និងកាត់បន្ថយជាតិខ្លាញ់ និងអាចធ្វើឲ្យសុខភាពបេះដូងដំណើរការល្អ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Green Tea and Diabetes Management

https://www.healthline.com/health/diabetes/green-tea-and-diabetes

Why Drinking Tea May Help Prevent and Manage Type 2 Diabetes
https://www.everydayhealth.com/type-2-diabetes/diet/drinking-tea-diabetes-prevention/

Diabetes: Here’s why you should drink green tea if you have high blood sugar

https://www.thehealthsite.com/diseases-conditions/diabetes/diabetes-heres-why-you-should-drink-green-tea-if-you-have-high-blood-sugar-786326/

https://phablecare.com/diabetes/green-tea-good-for-diabetes/

Green Tea Good for Diabetes ?? Does It Reduce Blood Sugar?

https://www.diabetesincontrol.com/can-green-tea-increase-the-risk-for-type-2-diabetes/

Can Green Tea Increase The Risk For Type 2 Diabetes?

កំណែ​ប្រែបច្ចុប្បន្ន

24/03/2022

អត្ថបទ​ដោយ TAING Bunchhorng

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

"តែបៃតង" ជួយឲ្យឆាប់មានកូន?

ផឹកតែបៃតងរាល់ថ្ងៃ ជួយច្រើនទាំងសុខភាព និងសម្រស់


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ TAING Bunchhorng · កែ Mar 24, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម