backup og meta

ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ?

ញ៉ាំបង្គាឆៅ តើអាចគ្រោះថ្នាក់ទេ?

បង្គា ជាសត្វសមុទ្រ​មួយប្រភេទ ហើយ​វាត្រូវបាន​យក​មកធ្វើ​អាហារ បាន​ជាច្រើនមុខ ដោយ​មាន​រសជាតិ​ឆ្ងាញ់ ញ៉ាំហើយ ចង់ញ៉ាំទៀត។ វាក៏​ត្រូវបាន​យក​មក​ញ៉ាំឆៅ​ផងដែរ ដោយ​គ្នាយើង​ច្បាស់​ជាស្គាល់ហើយ មុខម្ហូប “បង្គាកោះកុង‘ ដែល​មាន​បង្គាឆៅ និងទឹកត្រីបុក​ហិរ​ខ្លាំង រួមជាមួយ​បន្លែ​ចម្រុះ។

១. តើញ៉ាំបង្គាឆៅ សុវត្ថិភាពអត់?

ត្បិតតែ​មានប្រជាជន​នៅតាម​បណ្ដាប្រភេទ​ជាច្រើន រួមទាំង​ខ្មែរយើង​ផង ញ៉ាំ​បង្គាឆៅ​ក៏ពិតមែន តែបង្គា អាច​មាន​ផ្ទុក​បាក់តេរី វីរុស និង​ប៉ារ៉ាស៊ីត ដែល​អាច​បណ្ដាល​ឲ្យ​យើង​ពុល ឬកើត​ជំងឺ។ ពពួក​បាក់តេរី និង​វីរុស​គ្រោះថ្នាក់ ដែល​មាន​នៅក្នុង​បង្គា អាច​ងាប់​បាន លុះត្រាតែ​ត្រូវ​ចម្អិន​ក្នុង​សីតុណ្ហភាព​ខ្ពស់។

២. គ្រោះថ្នាក់​នៃ​ការញ៉ាំ​បង្គាឆៅ

បង្គាឆៅ ភាគច្រើន មាន​ផ្ទុកបាត់តេរី ១​ប្រភេទ ហៅថា Vibrio ដោយ​វា​បណ្ដាល​ឲ្យ​យើង​ឈឺ ដូចជា រលាកក្រពះ ឆ្លងមេរោក និ​ងអាសន្នរោគ ជាដើម។ តាមការសិក្សា​លើ​គំរូ​បង្គា ២៩៩​គំរូ ៥៥% មាន​ផ្ទុក​បាក់តេរី Vibrio។ ជាងនេះទៅទៀត ពពួក​បង្គា​ដែលមាន​ផ្ទុក​បាក់តេរី Vibrio មួយ​ចំនួន គឺស៊ាំ​នឹង​ការព្យាបាល​ដោយ​ថ្នាំអង់ទីប៊ីយូទិក។

ជាមួយគ្នានេះ ការញ៉ាំបង្គា​ដែលមាន​ផ្ទុក​បាក់តេរី ក៏បណ្ដាល​ឲ្យ​យើង​ពុលអាហារ​ផងដែរ ដោយមាន​រោគសញ្ញា ដូចជា ក្អួត ឈឺក្រពះ គ្រុនក្តៅ និង​រាក។ ចំណែក​ស្ត្រីពពោះ ក្មេងៗ និង​មនុស្ស​ដែល​មាន​វ័យ​ចាស់ខ្លាំង គួរចៀសវាង​ការញ៉ាំ​បង្គាឆៅ ដោយសារ​ប្រព័ន្ធ​ការពារ​រាងកាយ​ខ្សោយ ហើយ​អាច​ប្រឈម​ឆ្លង​ជំងឺ​គ្រោះថ្នាក់។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/can-you-eat-raw-shrimp

កំណែ​ប្រែបច្ចុប្បន្ន

26/11/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ ជីព ចិត្ត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក


ត្រួតពិនិត្យដោយ

ជីព ចិត្ត


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Nov 26, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម