ផ្លែគីវីគឺមានប្រយោជន៍ច្រើនណាស់ដល់សុខភាពដូចជាជួយលើការព្យាបាលជំងឺហឺត ជួយប្រព័ន្ធរំលាយអាហារ ពង្រឹងប្រព័ន្ធភាពស៊ាំ និងបង្ការការបាត់បង់គំហើញជាដើម។
សារធាតុចិញ្ចឹមក្នុងផ្លែគីវី
ផ្លែគីវីប្រហែល៦៩ក្រាមមាន៖
- កាឡូរី៖ ៤២កាឡូរី
- ប៉ូតាស្យូម៖ ២១៥មីល្លិក្រាម
- ជាតិសរសៃ៖ ១ក្រាម
- ប្រូតេអ៊ីន៖ ៨ក្រាម
- កាល់ស្យូម៖ ២៣ក្រាម
- វីតាមីន C៖ ៦៤ក្រាម
- ជាតិស្ករ៖ ២ក្រាម
- វីតាមីន E៖ ១មីល្លិក្រាម
- វីតាមីន K៖ ៨មីល្លិក្រាម
- ម៉ាញ៉េស្យូម៖ ៧មីល្លិក្រាម
- វីតាមីន A៖ ១៨មីក្រូក្រាម
- Folate៖ ១៧មីក្រូក្រាម។
អត្ថប្រយោជន៍សម្រាប់សុខភាព
ព្យាបាលជំងឺហឺត
ផ្លែគីវីសំបូរទៅដោយវីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយអ្នកមានជំងឺហឺត។ ការសិក្សានៅឆ្នាំ២០០០បានរកឃើញថាអ្នកញ៉ាំផ្លែឈើស្រស់ជាប្រចាំដែលក្នុងនោះរួមមានផ្លែគីវីមានប្រយោជន៍ដល់ដំណើរការសួត។ ផ្លែគីវីអាចជួយកាត់បន្ថយអាការៈថប់ដង្ហើមចំពោះកុមារដែលងាយប្រឈមនឹងអាការៈនេះ។
ជួយប្រព័ន្ធរំលាយអាហារ
ផ្លែគីវីមានជាតិសរសៃច្រើនដែលមានផលល្អដល់ការរំលាយអាហារ។ ផ្លែនេះក៏មានអង់ស៊ីមឈ្មោះ actinidin ដែលអាចជួយបំបែកប្រូតេអ៊ីន។ ការសិក្សាមួយបានរកឃើញថាផ្លែគីវីផ្ទុក actinidin អាចជួយបង្កើនការរំលាយអាហារជាពិសេសការបំបែកប្រូតេអ៊ីន។
ពង្រឹងប្រព័ន្ធភាពស៊ាំ
ផ្លែគីវីសំបូរដោយសារធាតុចិញ្ចឹម និងវីតាមីន C។ ផ្លែគីវីមួយពែងផ្តល់នូវសារធាតុចិញ្ចឹមប្រហែល ២៧៣% សម្រាប់កម្រិតត្រូវការប្រចាំថ្ងៃ។ វីតាមីន Cគឺសំខាន់ណាស់ក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំប្រឆាំងនឹងជំងឺផ្សេងៗ។ ការសិក្សាមួយបានឲ្យដឹងថាផ្លែគីវីជួយទ្រទ្រង់ប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយអត្រាប្រឈមនឹងជំងឺផ្ដាសាយ ជាពិសេសសម្រាប់មនុស្សអាយុច្រើនជាង៦៥ឆ្នាំ និងកុមារ។
បន្ថយហានិភ័យជំងឺបេះដូង
អាការៈ oxidative stress អាចធ្វើឲ្យខូចខាតដល់ DNA ដែលអាចនាំឲ្យមានបញ្ហាបេះដូង។ ការសិក្សាបានបង្ហាញពីភស្តុតាងទៅលើសារធាតុប្រឆាំងអុកស៊ីតកម្មរបស់គីវី។ អ្នកញ៉ាំផ្លែនេះជាប្រចាំអាចកាត់បន្ថយអាការៈ oxidative stressបាន។
ដោយសារអាការៈ oxidative stress នេះក៏ពាក់ព័ន្ធនឹងមហារីកពោះវៀនធំ ដូចនេះការញ៉ាំផ្លែគីវីរាល់ថ្ងៃអាចកាត់បន្ថយហានិភ័យជំងឺមហារីកពោះវៀនធំបានដូចគ្នា។
អត្ថបទពាក់ព័ន្ធ៖
ជួយគ្រប់គ្រងសាសម្ពាធឈាម
ផ្លែគីវីមិនត្រឹមតែជួយពង្រឹងប្រព័ន្ធភាពស៊ាំទេ នៅអាចជួយគ្រប់គ្រងសម្ពាធឈាម។ ការសិក្សាឆ្នាំ២០១៤ បានរកឃើញថាការញ៉ាំផ្លែគីវីបីផ្លែក្នុងមួយថ្ងៃអាចបន្ថយសម្ពាធឈាមបានច្រើនជាងផ្លែប៉ោមមួយផ្លែមួយថ្ងៃ។ បើគិតក្នុងរយៈពេលវែង នេះអាចជួយបន្ថយហានិភ័យស្ថានភាពផ្សេងៗដោយបង្កដោយសម្ពាធឈាមខ្ពស់មានដូចជាជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូង។
កាត់បន្ថយកំណកឈាម
ក្រៅពីជួយគ្រប់គ្រងសម្ពាធឈាមហើយ ផ្លែគីវីអាចបន្ថយកំណកឈាម។ ការសិក្សាមួយបានឲ្យដឹងថាការញ៉ាំផ្លែគីវី២ទៅ៣ផ្លែមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃកំណកឈាម និងអាចកាត់បន្ថយខ្លាញ់ក្នុងឈាមទៀតផង។ អ្នកស្រាវជ្រាវបាននិយាយថាឥទ្ធិពលនេះស្រដៀងទៅនឹងការប្រើប្រាស់ថ្នាំ Aspirin ដើម្បីជួយដល់សុខភាពបេះដូងដែរ។
បង្ការការបាត់បង់គំហើញ
ការបាត់បង់គំហើញអាចបណ្ដាលមកពី Macular degeneration (ជាបញ្ហាជំងឺភ្នែកម្យ៉ាងដែលធ្វើអោយស្រវាំងមើលមិនឃើញនៅចំកណ្ដាល) ហើយផ្លែគីវីអាចជួយការពារភ្នែកពីបញ្ហានេះ។ ការសិក្សាបានលើកឡើងថាការញ៉ាំផ្លែគីវីបីផ្លែក្នុងមួយថ្ងៃ អាចកាត់បន្ថយ macular degeneration បាន៣៦%។ ផ្លែគីវីមានសារធាតុ zeaxanthin និង lutein ច្រើនដែលអាចរួមចំណែកក្នុងការជួយកាត់បន្ថយហានិភ័យនេះ។
អត្ថបទពាក់ព័ន្ធ៖
- ផ្លែប៉េងប៉ោះ ផ្ដល់ប្រយោជន៍ច្រើនដល់ស្បែក បេះដូង និងភ្នែក
- អត្ថប្រយោជន៍ ៧ យ៉ាងបានពីការញ៉ាំផ្លែត្រសក់ផ្អែម គ្រប់គ្នាមិនគួរមើលរំលង
- អ្នកចូលចិត្តញ៉ាំផ្កាខាត់ណាខៀវ នេះជាអត្ថប្រយោជន៍ទទួលបានចំពោះសុខភាព
- ញ៉ាំផ្លែម្នាស់អាចជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងប្រព័ន្ធរំលាយអាហារ
- ញ៉ាំផ្លែទំពាំងបាយជូរ នឹងទទួលបានអត្ថប្រយោជន៍សុខភាពទាំងនេះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmr]