backup og meta

ជីរខិនឆាយផ្តល់ប្រយោជន៍ ៧ យ៉ាងដល់សុខភាព

ជីរខិនឆាយផ្តល់ប្រយោជន៍ ៧ យ៉ាងដល់សុខភាព

ជីរខិនឆាយ ឬជីវ៉ាន់ស៊ុយបារាំង (Parsley) មិនត្រឹមតែអាចលម្អ និងបន្ថែមក្លិនឈ្ងុយ​ដល់ម្ហូបទេ​ ថែម​ទាំង​ផ្តល់គុណប្រយោជន៍ជាច្រើនដល់សុខភាពយើង​ទៀតផង។ យោងតាម​ក្រសួងកសិកម្ម​សហរដ្ឋ​អាមេរិក (USDA) បាន​ឱ្យដឹងថា ជីរខិនឆាយសម្បូរទៅដោយ កាល់ស្យូម ប៉ូតាស្យូម វីតាមីន C  ហ្វូលេត វីតាមីន A វីតាមីន K ​និងសារធាតុចិញ្ចឹមជាច្រើនទៀត។ តើជីរខិន​ឆាយផ្តល់គុណ​ប្រយោជន៍​ដល់សុខភាពរបស់យើងដូចម្តេចខ្លះ?

ខាងក្រោមនេះជាអត្ថប្រយោជន៍ជីរខិនឆាយ៖

១. ពង្រឹងសុខភាពឆ្អឹង ជីរខិនឆាយសម្បូរទៅដោយកាល់ស្យូម វីតាមីន D និងវីតាមីន K ដែលល្អ​ចំពោះ​សុខភាពឆ្អឹង។

២. ពង្រឹងប្រព័ន្ធការពាររាងកាយ៖ វីតាមីន C ដ៏ច្រើននៅក្នុងជីរខិនឆាយ​ជួយជំរុញការ​ផលិត​កោសិកា​ឈាមសដែលជាអង់ទីករការពាររាងកាយ។ វីតាមីន C ក៏ដើរតួជាអង់ទីអុកស៊ីដង់​ប្រឆាំងផល​ប៉ះ​ពាល់​​ពីរ៉ាឌីកាល់សេរីលើរាងកាយរបស់យើងដែរ។

៣. ជួយឱ្យស្បែកស្អាត៖ វីតាមីន C ក្នុងជីរខិនឆាយគឺជាសមាសធាតុសំខាន់ក្នុងការផលិតកូឡេជេន។ កូឡេជេនធ្វើឱ្យស្បែកមានភាពយឺត ពន្យារភាពចាស់ និងភាពជ្រីវជ្រួញ។

៤. ប្រឆាំងនឹងការរលាក៖ ជីរខិនឆាយមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដូចជាវីតាមីន C, A និង E ដែលអាចជួយបំបាត់ការរលាក។ វេជ្ជបណ្ឌិត Brunilda Nazario បានលើកឡើងថា “ ជីរខិនឆាយ​អាច​ជួយ​កាត់បន្ថយហានិភ័យនៃជំងឺរលាកសន្លាក់” ។

បញ្ហាប្រព័ន្ធរំលាយអាហារ

៥. ការពារជំងឺបេះដូង ជីរខិនឆាយមានផ្ទុកសារជាតិហ្វូឡាតដែលជាវីតាមីន B ដ៏សំខាន់​ក្នុងការ​ការ​ពារ​បញ្ហាបេះដូង លោកស្រី Carolina Guízar អ្នកជំនាញផ្នែកអាហារូបត្ថម្ភបានលើកឡើងថា “ ជាតិ​ហ្វូឡាតជួយរក្សាកម្រិតអាស៊ីដអាមីណូ homocysteine នៅក្នុង​រាងកាយ​ដែលជា​សមាសធាតុ​ដែល​អាចបំផ្លាញសរសៃឈាម និងបង្កើនហានិភ័យនៃជំងឺបេះដូង”។

ជីខិនឆាយផ្តល់ប្រយោជន៍ ៧ យ៉ាងដល់សុខភាព

៦. ជួយការពារភ្នែក៖ វីតាមីន A នៅក្នុងជីរខិនឆាយជួយការពារកុំឱ្យភ្នែកស្ងួត ខ្វាក់មាន់ និង​ភ្នែក​ឡើង​បាយ។

៧. កាត់បន្ថយហានិភ័យគ្រួសក្នុងតម្រងនោម យោងតាមការសិក្សា​មួយដែលបាន​បោះពុម្ពផ្សាយ​នៅក្នុងទិនានុប្បវត្តិ Ethnopharmacalogy បានឱ្យដឹងថា ជីរខិនឆាយជាសារធាតុបញ្ចុះទឹកនោម។ មាន​ន័យថាវាអាចជំរុញដល់ការបត់ជើងតូចដែលអាចសម្អាតប្លោកនោម និងតម្រងនោម ​និង​ការ​ពារការមានក្រួសក្នុងតម្រងនោម។ សារធាតុបញ្ចុះ​ទឹកនោមអាចជួយ​រាងកាយក្នុង​ការកំចាត់​ជាតិ​ពុល​ ខ្លាញ់ អំបិល និង ទឹកយ៉ាងឆាប់រហ័ស និងកាត់បន្ថយ​សម្ពាធ​លើតម្រងនោម។

ជីរខិនឆាយក៏មានផលប៉ះពាល់មួយចំនួនដែរ៖

  • ខិនឆាយគឺជាសារធាតុបញ្ចុះទឹកនោមធម្មជាតិ ការញុំាជីរខិនឆាយ​ច្រើនរួមជាមួយថ្នាំ​បញ្ចុះ​ទឹក​នោមអាចបណ្តាលឱ្យរាងកាយបាត់បង់ជាតិទឹកច្រើនដែលអាចធ្វើឱ្យយើងវិលមុខ ឬធ្វើ​ឱ្យសម្ពាធ​​ឈាម​ធ្លាក់ចុះទាបខ្លាំង។
  • ដោយសារតែជីរខិនឆាយមានផ្ទុកវីតាមីន K ច្រើនដែលជួយឱ្យឈាមឆាប់កក អ្នកដែលញុំាថ្នាំ​ធ្វើ​ឱ្យឈាមរាវ គួរចៀសវាងញុំាជីរខិនឆាយច្រើន។
  • មនុស្សមួយចំនួនអាចអាលែកហ្ស៊ីជាមួយជីរខិនឆាយ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Here’s why you should include parsley in your daily diet
https://timesofindia.indiatimes.com/life-style/food-news/heres-why-you-should-include-parsley-in-your-daily-diet/articleshow/68255606.cms

10 Powerful Health Benefits of Parsley You Never Knew About
https://www.thehealthy.com/nutrition/parsley-health-benefits/

10 Incredible Benefits Of Parsley Tea
https://www.organicfacts.net/health-benefits/herbs-and-spices/parsley-tea.html

កំណែ​ប្រែបច្ចុប្បន្ន

31/08/2021

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ផ្សិតត្រចៀកកណ្ដុរស អាហារ​ជួយ​ប្រព័ន្ធការពាររាងកាយ និង​សួត​

កំពូលអាហារថាមពលប្រភេទនេះ ល្អខ្លាំងចំពោះសុខភាពយើង


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ Aug 31, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម