backup og meta

ចង់ឲ្យ​ទម្ងន់​ស្រកចុះតាម​ផែនការ ត្រូវ​ព្យាយាមអនុវត្តវិធីទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គឹម កាណែល · កែ Apr 23, 2020

    ចង់ឲ្យ​ទម្ងន់​ស្រកចុះតាម​ផែនការ ត្រូវ​ព្យាយាមអនុវត្តវិធីទាំងនេះ

    ការ​ព្យាយាម​សម្រក​គីឡូ គឺ​ជា​រឿង​មួយ​លំបាក​សម្រាប់​មនុស្សយើង​​មួយ​ចំនួន។ មាន​ផលិត​ផល​ជា​ច្រើន​ដែល​អះអាងថា​អាច​ជួយសម្រក​ទម្ងន់​បាន​​លឿន ប៉ុន្តែ​ផលិតផល​ទាំង​នោះ​ទំនងជាមិនល្អ​​ដល់​សុខភាព និង​អាច​ធ្វើយើង​មាន​បញ្ហា​ផង​ក៏ថា​បាន​។ អត្ថបទ​នេះ​នឹង​ផ្ដោត​ទៅ​លើ​វិធី ថា​តើ​ត្រូវ​ធ្វើ​ដូច​ម្ដេច ទើប​អាច​ពន្លឿន​ផែន​ការ​សម្រក​ទម្ងន់បាន។ ​ អត្ថបទនេះ​នឹង​និយាយ​ពី​ការ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារ​ដែលអាចធ្វើ​ឲ្យ​យើង​ចុះ​ទម្ងន់​បាន​លឿន​ ហើយ​មិន​ឃ្លាន ប៉ុន្តែ​ក៏​ជួយ​ឲ្យ​​ការ​ធ្វើ​មេតាបូលី​របស់​យើង​​កាន់​តែ​ប្រសើរ​ដូច​គ្នា។

    ១- កាត់​បន្ថយ​ជាតិ​ស្ករ និង​កាបូអ៊ីដ្រាត​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ

    ជំហាន​ដំបូង​អ្វីដែលយើង​​ត្រូវ​ធ្វើ នោះ​គឺ​ត្រូវ​កាត់​បន្ថយ​ជាតិ​ស្ករ និង​ជាតិ​កាបូអ៊ីដ្រាត​ក្នុង​អាហារ​ប្រចាំ​ថ្ងៃ។ អាហារ​ដែល​សំបូរ​ទៅ​ដោយ​ជាតិ​ស្ករ និង​កាបូអ៊ីដ្រាត ដូច​ជា អាហារ​ផ្អែម អាហារ​រហ័ស (Fast food) ឬ​បាយ​ស ​សុទ្ធ​តែ​ជា​ប្រភេទ​អាហារ​ភ្ញោច​ការ​ផលិត​អាំងស៊ុយលីន។ អាំងស៊ុយលីន​គឺ​ជា​អ័រម៉ូន​ចម្បង​ធ្វើឲ្យ​​កើន​ជាតិ​ខ្លាញ់ ក្នុង​រាង​កាយ។ ពេល​ដែល​កម្រិត​អាំងស៊ុយលីន​ធ្លាក់​ចុះ រាង​កាយ​របស់​យើង​នឹង​មាន​ពេល​កាន់​តែ​ច្រើន​ក្នុង​ការ​ដុត​ជាតិ​ខ្លាញ់​ដែល​នៅ​ក្នុង​ខ្លួន ជាជាង​ជាតិ​កាបូអ៊ីដ្រាត។

    បន្ថយ​កម្រិត​អាំងស៊ុយលីន ក៏​អាច​មាន​ប្រយោជន៍​ដល់​តម្រង​នោម​ផង​ដែរ ដោយ​បញ្ចេញ​ជាតិ​សូដ្យូម​ដែល​លើស ចេញ​ពី​រាង​កាយ​កាន់​តែ​ច្រើន​តាម​ទឹក​នោម ធ្វើ​ឲ្យ​​កាត់​បន្ថយ​ការ​ហើម​ និង​ជាតិ​ទឹក​ដែល​មិន​ចាំបាច់​ចេញ។ ការ​កាត់​បន្ថយ​កម្រិត​ញ៉ាំ​ជាតិ​កាបូអ៊ីដ្រាត និង​បន្ថយ​កម្រិត​អាំងស៊ុយលីន​ក្នុង​ឈាម គឺ​សំខាន់​ខ្លាំង​ណាស់​ក្នុង​ការ​ជួយ​យើង​ដោយ​ស្វ័យ​ប្រវត្តិ ឲ្យ​​ចាប់​ផ្ដើម​ញ៉ាំ​ចំនួន​កាឡូរី​តិច​ជាង​មុន ដោយ​មិន​មាន​អារម្មណ៍​ថា​ឃ្លាន។

    អត្ថបទពាក់ព័ន្ធ៖

    ២- បន្ថែម​ជាតិ​ប្រូតេអ៊ីន ខ្លាញ់​ល្អ​ចំពោះ​សុខភាព​និង​បន្លែ​ក្នុង​របប​អាហារ

    ជំហាន​ទី​ពីរ គឺ​សំខាន់​ណាស់ ក្នុង​ការ​បន្ថែម​ប្រូតេអ៊ីន ខ្លាញ់​ល្អ និង​បន្លែ​ទៅ​ក្នុង​របប​អាហាររបស់​យើង។ ការ​បំពេញ​របប​អាហារ​ប្រចាំ​ថ្ងៃ​ដែល​សំបូរ​ទៅ​ដោយ​ប្រភព​ប្រូតេអ៊ីន ខ្លាញ់​ល្អ និង​បន្លែ​ដែល​មាន​កម្រិត​កាបូអ៊ីដ្រាត​ទាបគឺជារឿង​សំខាន់។ របបអាហារទាំងនេះ​នឹងជួយ​យើង​អាច​ញ៉ាំ​ជាតិ​កាបូអ៊ីដ្រាត​ក្នុង​កម្រិត ណែនាំ​ពី ២០ ទៅ​៥០​ក្រាម​ក្នុង​មួយ​ថ្ងៃ​ដោយ​ស្វ័យ​ប្រវត្តិ។ គ្នា​​យើង​ភាគ​ច្រើន អាច​ដឹង​ពី​កម្រិត​ប្រូតេអ៊ីន​ដែល​ត្រូវ​ញ៉ាំ​ប្រចាំ​ថ្ងៃ​បាន​ ដោយ​ញ៉ាំ​អាហារ​សុខភាព។ ការ​សិក្សា​ខ្លះ​បាន​បញ្ចេញ​ពី​កម្រិត​ណែនាំ​នៅ​ក្នុង​អាហារ​ចំពោះ​មនុស្ស​ពេញ​វ័យ ដោយ​ចៀស​វាង​ការ​ញ៉ាំ​ប្រូតេអ៊ីន​ច្រើន​ជាង ៥៥,៥ ក្រាម ចំពោះ​មនុស្ស​ប្រុស ធម្មតា ម្នាក់ និង​៤៥ក្រាម​ចំពោះ​ស្ត្រី​ធម្មតា​ម្នាក់។ យើង​អាច​រក​ប្រភព​អាហារ​មាន​ប្រូតេអ៊ីន​ក្នុង៖

    • អាហារ​សមុទ្រ
    • សាច់​មាន់​
    • ទឹក​ដោះ​គោ ឈីស និង​យ៉ាអួរ
    • ស៊ុត
    • សណ្ដែក
    • សាច់​ចំឡក សាច់​ជ្រូក​
    • សណ្ដែក​សៀង
    • សាច់​គោ មិន​ជាប់​ខ្លាញ់ (Lean beef)

    អ្វីគួរ​បន្ថែម​ក្នុង​របប​អាហារ​គឺ បន្លែ​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត​ទាប។ ព្រោះ​បន្លែ​ទាំង​នោះ ជួយ​រាង​កាយ​ឲ្យ​​កាន់​តែ​មាន​សុខភាព​ល្អ ដោយ​នេះ​ជា​ប្រភព​សំខាន់​របស់ ជាតិ​សរសៃ វីតាមីន និង​ជាតិ​រ៉ែ​ដែល​យើង​ត្រូវ​ការ​ចំពោះ​សុខភាព។ ការ​ញ៉ាំ​បន្លែ​ទាំង​នោះ​គឺ​មិន​មាន​កំណត់​ទេ ហើយ​ក៏​មិន​ភ័យ​នឹង​ឡើង​គីឡូ​ដែរ។ បន្លែ​ដែល​មាន​ជាតិ​កាបូអ៊ីដ្រាត​ទាប​រួមមាន៖

    • ផ្កា​ខាត់​ណា​ខៀវ (Broccoli)
    • ខាត់​ណា
    • ស្ពៃ​ពុយឡេង
    • ស្ពៃ​ខៀវ (Kale)
    • សាឡាត់
    • ត្រសក់
    • ដើម​ភ្លៅ​កង្កែប

    ៣- កាត់​បន្ថយ​ការ​ញ៉ាំ​ជាតិ​ខ្លាញ់​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ

    ក្រៅ​ពី​កាត់​បន្ថយ​ជាតិ​ខ្លាញ់​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ យើង​គួរ​តែ​បន្ថែម​ខ្លាញ់​ល្អ ឬ​ខ្លាញ់ មិន​ឆ្អែត​ទៅ​ក្នុង​របប​អាហារ​វិញ ព្រោះ​អាច​ជួយ​ឲ្យ​​រាង​កាយ​យើង​មាន​ថាមពល​គ្រប់​គ្រាន់ ហើយ​មិន​ប៉ះពាល់​ដល់​ទម្ងន់​ខ្លួន​របស់​យើង​ទេ។ អាហារ​ដែល​មាន​ខ្លាញ់​មិន​ឆ្អែត​ អាច​ធ្វើ​ឲ្យ​កើន​កម្រិត​កូលេស្តេរ៉ូល​ល្អក្នុង​ឈាម និង​បន្ថយ​គ្រោះ​គ្រោះ​ថ្នាក់​នៃ​ជំងឺ​បេះដូង​ទៀត​ផង។ ដើម្បី​ទទួល​បាន​ខ្លាញ់​ល្អ​ក្នុង​របប​អាហារយើង​ត្រូវ៖

    • ញ៉ាំ​អាស៊ីដ​ខ្លាញ់​អូមេហ្គា ៣ ដែល​សំបូរ​ក្នុង​ត្រី​សាល់ម៉ុន ត្រី Trout ត្រី​ស្បៃ​កា ស្ពៃ​ខៀវ (Kale) ស្ពៃ​ពុយឡេង និង​គ្រាប់​ធញ្ញជាតិ វ៉លណាត់។
    • ត្រូវ​ញ៉ាំ​ខ្លាញ់ មិន​ឆ្អែត monounsaturated ឲ្យ​​បាន​ច្រើន ដែល​មាន​ប្រភព ពី គ្រាប់​អាល់ម៉ុង (Almond) គ្រាប់​ស្វាយ​ចន្ទី សណ្ដែក​ដី និង​បឺរ ដែល​ធ្វើ​ពី​ធញ្ញ​ជាតិ​ទាំង​នោះ និង​ផ្លែ​បឺរ (Avocados)។

    មុន​នឹង​ចាប់​ផ្ដើម​ផែន​ការ​សម្រក​ទម្ងន់ យើង​គួរ​ដឹង​ច្បាស់​ពី​សុខភាព​ខ្លួន​ឯង​ជាមុន​សិន។ បញ្ហា​សុខភាព​ខ្លះ អាច​ធ្វើ​ឲ្យ​​ប៉ះ​ពាល់​ដល់​សុខភាព​យើងទាំង​មូល នៅ​ពេល​ដែល​ធ្វើ​វិធី​ទាំង​នោះ ហើយ​រាង​កាយ​ក៏​អាច​ប៉ះពាល់​ដូច​គ្នា។

    អត្ថបទ​ពាក់​ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ​ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ជម្រើស​ល្អ​បំផុត​សូម​ពិគ្រោះ​និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។Hello Health Group មិន​ចេញ​វេជ្ជបញ្ជា​ មិន​ធ្វើ​រោគវិនិច្ឆ័យ​ឬ​ការ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ គឹម កាណែល · កែ Apr 23, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម