ដុះក្បាលពោះ ឬភាពធាត់ជុំវិញក្បាលពោះ អាចជារឿងពិបាកបន្តិចហើយ សម្រាប់គ្នាយើង។ មិនត្រឹមតែខូចរាង មើលទៅលែងស្អាត តែនឹងអាចមានបញ្ហាទៅនឹងជំងឺមួយចំនួនទៀត ដូចជាជំងឺធាត់ ទឹកនោមផ្អែម ឬបញ្ហាបេះដូងជាដើម។ យ៉ាងណាមិញ យើងក៏នៅមានវិធីការពារ និងសម្រកក្បាលពោះបានផងដែរ។ ផ្អែកតាមការសិក្សាបែបវិទ្យាសាស្ត្រ បានបង្ហាញពីវិធីតាមបែបសាមញ្ញ ក្នុងជីវភាពប្រចាំថ្ងៃដូចខាងក្រោម៖
១. ញ៉ាំអាហារសំម្បូរជាតិប្រូតេអ៊ីន
សារធាតុប្រូតេអ៊ីន ជាសមាសធាតុចិញ្ចឹមសំខាន់ សម្រាប់តុល្យភាពគ្រប់គ្រងទម្ងន់់ខ្លួន ពិសេសត្រង់កន្លែងក្បាលពោះផងដែរ។ អាហារសម្បូរជាតិប្រូតេអ៊ីន ជួយជំរុញអ័រម៉ូន PYY ឱ្យរាងកាយឆ្អែត រក្សាសាច់ដុំ និងមិនមានអារម្មណ៍ឃ្លាននំចំណីផ្តេសផ្តាស។ អាហារពេញទៅដោយប្រូតេអ៊ីនមានដូចជា សាច់ សាច់ត្រី សណ្តែក ស៊ុត ទឹកដោះគោ ជាដើម។
អត្ថបទពាក់ព័ន្ធ៖
- ១០ តិចនិក ប្រសិទ្ធភាពខ្ពស់ សម្រាប់ប្រុសៗចង់ឡើងសាច់ដុំ រាងស្អាត
- កាម៉ាប់ពេកមិនល្អទេ ចង់ស្រកទម្ងន់ឆាប់រហ័ស អាចសាកល្បង៤វិធីនេះ
២. ចៀសវាងអាហារផ្អែម ឬភេសជ្ជៈជាតិស្ករ
អាហារជាតិផ្អែម ផ្ទុកសារធាតុ Fructose មិនត្រឹមតែបង្កឱ្យដុះក្បាលពោះ តែថែមទាំងនាំឱ្យរាងកាយប្រឈមនឹងបញ្ហាជំងឺរ៉ាំរ៉ៃដូចជា ទឹកនោមផ្អែមប្រភេទ២ ជំងឺធាត់ខ្លាំង ខ្លាញ់រុំថ្លើមជាដើម។ ជំនួសអាហារទាំងនោះ ដោយជ្រើសយកសារធាតុផ្អែម ដែលចេញពីធម្មជាតិវិញដូចជាទឹកឃ្មុំ ឬផ្លែឈើស្រស់ជាដើម។
អត្ថបទពាក់ព័ន្ធ៖
- ខ្លាញ់ក្បាលពោះប្រុសៗ បង្កហានិភ័យសុខភាព ៦មុខ
- ម៉ាក់ៗក្រោយសម្រាល ក្បាលពោះនៅធំ សាកតិចនិកបិទបាំងទាំងនេះ
៣. គេងឲ្យបានគ្រប់គ្រាន់ និងធ្វើលំហាត់ប្រាណ
ពិតណាស់ វិធីទាំងនេះ ថ្វីដ្បិតតែសាមញ្ញធម្មតា តែមិនគួរមើលរំលង ព្រោះការសិក្សាបានបង្ហាញ ការគេងបានគ្រប់គ្រាន់ ថាមពលក្នុងរាងកាយនិងមានពេញលេញ។ ដូចនេះ សកម្មភាពប្រចាំថ្ងៃរបស់យើងនឹងសកម្មទៅតាមនោះដែរ បន្ថែមពីនោះបង្កើតទម្លាប់ហាត់ប្រាណផ្តោតលើវិធីសម្រកក្បាលពោះ នោះយើងនឹងអាច សម្រកក្បាលពោះ រក្សាទម្ងន់ខ្លួន និងរក្សារាងបានស្អាត។
៤. ញ៉ាំអាហារដែលមានសមាសធាតុ Probiotic ជំនួយ
Probiotic ជាប្រភេទបាក់តេរីល្អ ដែលជាជំនួយទៅដល់ពោះវៀន និងដំណើរការរំលាយអាហារ និងប្រព័ន្ធភាពស៊ាំ។ បន្ថែមសារធាតុនោះទៅក្នុងរបបអាហារ នឹងអាចជួយយើងសម្រកក្បាលពោះបានដោយមានប្រសិទ្ធិភាព។ សារធាតុទាំងនោះមាននៅក្នុងអាហារប្រចាំថ្ងៃមួយចំនួនដូចជា ទឹកដោះគោជូរ (យ៉ាអួរ) គីមឈី ជ្រក់ជាដើម។
អត្ថបទពាក់ព័ន្ធ៖
- អត្ថប្រយោជន៍ហ្គេនរឹតក្បាលពោះ សម្រាប់ម៉ាក់ៗសម្រាលកូនរួច
- ៥ក្បាច់នេះ ជួយស្រីៗ បំបាត់បញ្ហាក្បាលពោះផេនដា
- មូលហេតុបង្កជំងឺទឹកនោមផ្អែម យើងគួរដឹង និងការពារ ពិសេសអ្នកធាត់ៗ
៥. ញ៉ាំតែបៃតង
ទឹកតែបៃតង មិនត្រឹមតែជាភេសជ្ជៈពេញនិយម ថែមទាំងជាភេសជ្ជៈល្អសម្រាប់សុខភាព ដែលអ្នកវិទ្យាសាស្រ្តទទួលស្គាល់។ តែបៃតង មានសារធាតុប្រឆាំងអុកស៊ីតកម្ម (EGCG) ដែលជំរុញមេតាប៉ូលិស ធ្វើឱ្យដំណើរការរំលាយអាហារបានស្រួល ព្រមទាំងជួយឱ្យយើងស្រកក្បាលពោះ ផងដែរ។ ការសិក្សាជាច្រើនបានបង្ហាញថា ការញ៉ាំតែបៃតង បូកផ្សំ និងទម្លាប់ធ្វើលំហាត់ប្រាណសម្រកក្បាលពោះជាប្រចាំ នឹងជួយឱ្យគោលដៅសម្រកក្បាលពោះមានប្រសិទ្ធិភាពយ៉ាងរហ័ស៕
[embed-health-tool-heart-rate]