backup og meta

ធ្វើការពីផ្ទះ ចង់ឲ្យ​សុខភាពរាងកាយនៅតែមាំមួនល្អ គួរអនុវត្តវិធីទាំងនេះ

ត្រួតពិនិត្យដោយ ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    ធ្វើការពីផ្ទះ ចង់ឲ្យ​សុខភាពរាងកាយនៅតែមាំមួនល្អ គួរអនុវត្តវិធីទាំងនេះ

    ​ការ​ធ្វើ​ការ​ពី​ផ្ទះ​អាចថាស្រួល​ម្យ៉ាងដែរ ដូចជាមិនចាំបាច់ខ្វល់ច្រើន​លើការ​ស្លៀកពាក់ ឬមិនចាំបាច់ត្រូវធ្វើដំណើរ​ជាដើម។ ប៉ុន្តែការធ្វើការ​ពីផ្ទះក៏​មាន​ផល​វិបាកខ្លះ​ដែរ​ព្រោះ​ថាយើងអាច​រំលង​ការ​ហាត់ប្រាណ ការ​ញ៉ាំ​អាហារច្រើន​ជ្រុល​ ឬ​ប្រែប្រួល​ការ​គេង​ជាដើម​ ប្រសិន​ជា​យើង​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ទម្លាប់​ដែល​ជួយ​ដល់​សុខភាព។ ដូចនេះយើងគួរយកចិត្តទុកដាក់ទៅលើការថែរក្សាសុខភាពពេលធ្វើការពីផ្ទះ។ 

    . រៀបចំ​របប​អាហារ និង​អាហារ​សម្រន់

    អាហារ​ដែល​មាន​សារធាតុ​ចិញ្ចឹម​អាច​ជួយ​ដល់​ការ​ផ្ចង់​អារម្មណ៍​ក្នុង​ការ​ធ្វើ​ការ​ និង​ជួយ​ដល់​សុខភាព​ផង​ដែរ។ ពេល​ធ្វើ​ការ​នៅ​ផ្ទះ យើង​អាច​រៀប​ចំ​អាហារ​របស់យើង​ជា​មុន​ដូចជា​អាហារ​ពេលព្រឹក ឬពេលថ្ងៃ​ត្រង់​ជាដើម។ ការ​រៀប​ចំ​អាហារ​ទុក​ជា​មុន​អាច​ជួយ​បន្ថយ​ការ​ញ៉ាំ​អាហារ​សម្រន់​ផ្សេងៗ ឬការញ៉ាំហួសកំណត់។ បន្ថែម​ពី​នេះ​ទៀត យើងគួរ​កំណត់​ពេល​វេលា​ក្នុង​ការ​សម្រាក​ថ្ងៃ​ត្រង់​ឲ្យ​ដូច​ម៉ោង​សម្រាក​នៅ​ការិយាល័យដែរ ​ដែល​នេះ​អាច​ជួយ​កុំឲ្យយើង​រំលង​អាហារ​ថ្ងៃ​ត្រង់។ សម្រាប់​អាហារ​សម្រន់ អ្យើង​គួរ​ជ្រើស​រើស​ផ្លែឈើ​ស្រស់​មក​ជំនួស​អាហារ​សម្រន់​ដែល​មាន​កាឡូរី ឬ​ជាតិ​ស្ករ​ច្រើន។ យើង​ក៏​គួរ​ប្រយ័ត្ន​ទៅ​លើ​ការ​ញ៉ាំ​ច្រើន​ហួស​កំណត់​ពេល​ធ្វើ​ការ​ពី​ផ្ទះ​ដែរ។

    អត្ថបទពាក់ព័ន្ធ៖ 

    . កាត់បន្ថយ​ជាតិ​កាហ្វេអ៊ីន

    ពេល​ធ្វើ​ការ​នៅ​ផ្ទះ​យក​ល្អ​គួរ​ផឹក​ទឹក​ឲ្យ​ច្រើន​ ព្រោះ​ការ​ខ្វះ​ជាតិទឹក​បណ្ដាលឲ្យ​ហត់​ ឬ​ឈឺក្បាល។ ដើម្បី​ជួយ​ដល់​ការ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​យើងអាច​ដាក់​កែវទឹក ឬ​ដប​ទឹក​នៅ​តុ​ធ្វើ​ការ។ បន្ថែម​ពី​នេះ​ គួរ​ប្រយ័ត្ន​ទៅ​ការ​ផឹក​កាហ្វេ​ច្រើន​។ ផឹក​កាហ្វេ​ច្រើន​អាច​បង្ក​ឲ្យ​អាការៈ​ឈឺក្បាល ហត់ ថប់បារម្ភ និង​បញ្ហា​ក្នុង​ការ​រំលាយ​អាហារ។ ដូចនេះ​មិន​គួរ​ផឹក​ឲ្យ​លើស​ពី​ពីរ​កែវ​ក្នុង​មួយ​ថ្ងៃ​ទេ។

    . ហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់

    ការ​ហាត់​ប្រាណ​ឲ្យ​បាន​ទៀង​ទាត់​ផ្តល់​ប្រយោជន៍​ច្រើន​មានដូចជា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ បង្កើន​ថាមពល និង​ជួយ​ដល់​ការ​ផ្ចង់​អារម្មណ៍​ទៀតផង។ ពេល​នៅ​ផ្ទះ​តែង​ធ្វើ​ឲ្យ​ខ្ជិល​មិន​ចង់​ហាត់ប្រាណ ហេតុ​នេះ​យក​ល្អ​គួរ​មាន​ផែនការ និង​កំណត់​ម៉ោង​សម្រាប់​ហាត់​ប្រាណ​ច្បាស់លាស់។ អ្នក​អាច​ហាត់ប្រាណ​នៅ​ពេល​ព្រឹក​ព្រលឹម​មុនធ្វើការ ឬ​ពេលល្ងាច​ក្រោយ​ពី​ម៉ោង​ធ្វើ​ការ។

    . រក្សា​ទម្លាប់​នៃ​ការ​គេង

    វិធី​ដែល​ល្អ​គឺ​រក្សា​ពេល​វេលា​នៃ​ការ​ចូល​គេង​ និង​ក្រោក​ពី​គេង​ឲ្យ​បាន​ល្អ។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​យើង​គេង​លក់​ស្រួល និង​មិន​មាន​អារម្មណ៍​ហត់​នៅ​ពេល​ព្រឹក។ អំឡុង​ពេល​ថ្ងៃយើង​អាច​នឹង​ចង់​គេង​យូរ​​ ប៉ុន្តែ​ជំនួស​ឲ្យ​ការ​គេង​ថ្ងៃយើង​អាច​ដើរ​នៅ​ខាងក្រៅ​បន្តិច ដែល​នេះ​អាចមាន​ប្រយោជន៍​ដល់​ផលិតភាព​ការងារ ឬបើចង់សម្រាក​គឺសម្រាកត្រឹម​តែ​២០​នាទី​បាន​ហើយ។

    . សម្រាក​ពី​ការ​ធ្វើ​ការ

    ការ​ធ្វើ​ការ​ពី​ផ្ទះ​មាន​ភាព​ងាយ​ស្រួល​ដល់​ការ​សម្រាក។យើង​អាច​សម្រាក​ក្នុង​ចន្លោះ​ពេល​ធ្វើ​ការ​ដោយ​ការ​បន្ធូរ​អារម្មណ៍ ឬ​សម្រាក​ភ្នែក​របស់​អ្នក​ដោយ​ការ​ចម្អិន​អាហារ គូររូប​ ងើបឡើង​និង​ធ្វើ​ចលនា ឬ​យ៉ូហ្គា ប៉ុន្តែ​អ្នក​មិន​គួរ​សម្រាក​ដោយ​ការ​គេង​ទេ។

    . រក្សា​ទំនាក់​ទំនង

    ការ​រក្សា​ទំនាក់​ទំនង​រវាង​មិត្ត​រួម​ការងារ​អាច​ជួយ​ដល់​សុខភាព​ផ្លូវ​ចិត្ត និង​ជួយ​ជំរុញយើង​ក្នុង​ការ​បំពេញ​កិច្ចការ​ផង​ដែរ។ ក្រៅ​ពី​រក្សា​ទំនាក់​ទំនង​ជាមួយ​មិត្ត​រួម​ការងារ ការ​ទំនាក់​ទំនង​ជាមួយ​មិត្តភកិ្ត និង​គ្រួសារក៏​ជួយ​ដល់យើងដែរ ដោយ​អាច​និយាយ​ពី​ការ​ព្រួយបារម្ភ ឬ​ការងារ​របស់​យើង​បាន​។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ទូច សុខា


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម