ពត់ខ្លួននិងរក្សារាង

លំំហាត់​ពត់ខ្លួននិងរក្សារាង - មាតិកានេះ​ល្អ​សម្រាប់​អ្នក​ចង់​រក្សាគីឡូ​មិន​ឲ្យ​ឡើង រក្សា​រាងស្រឡូន​កំពុងមាន តាមរយៈ​ការ​ហាត់​ពត់ពែន​ខ្លួន​យ៉ាងទន់ភ្លន់​តែ​មាន​ផល​មិន​នឹកស្មាន

ចំណេះដឹងទូទៅ

ពត់ខ្លួននិងរក្សារាង

គ្រាន់តែគេងលើកជើងផ្អែកជញ្ជាំងក៏មានប្រយោជន៍ច្រើនដែរ

ការគេងលើកជើងផ្អែកជញ្ជាំង គឺជាលំហាត់យូហ្កាងាយស្រួលដែលយើងអាចធ្វើជំនួសលំហាត់ដាំក្បាលចុះក្រោម ហើយទុកនាទីឱ្យទំនាញផែនដីធ្វើការលើជើង និងរាងកាយរបស់យើង។ តើការគេង​លើក​​ជើងផ្អែកជញ្ជាំង​ផ្តល់ប្រយោជន៍អ្វីខ្លះដល់សុខភាពយើង? ១. ជួយឱ្យយើងស្ងប់អារម្មណ៍ ការគេងលើកជើងផ្អែកជញ្ជាំងប៉ះពាល់ដោយផ្ទាល់ដល់ប្រព័ន្ធសរសៃប្រសាទ និងធ្វើឱ្យអារម្មណ៍​យើង​ស្ងប់ភ្លាមៗ។ ក្នុងអំឡុងពេលធ្វើលំហាត់នេះ យើងអាចដក់ដង្ហើមវែងៗ​ដើម្បីទទួល​បាន​លទ្ធផលទ្វេដង ព្រោះការដកដង្ហើមបានវែងៗ​អាចកាត់បន្ថយអត្រាចង្វាក់​បេះដូង​លោត​​ដែលជួយឱ្យ​យើងបន្ធូរអារម្មណ៍ កាត់បន្ថយការថប់បារម្ភ ភាពតានតឹងបានយ៉ាងមានប្រសិទ្ធភាព។ ២. ជួយបំបាត់អាការៈចុករួយស្រពន់ជើង ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយសន្ធឹងសរសៃពួរនៅភ្លៅខាងក្រោយដែលនឹងជួយបំបាត់អាការៈចុករួយស្រពន់ជើង បន្ទាប់ពីការធ្វើដំណើររយៈពេលវែង ការឈរ ឬអង្គុយនៅមួយកន្លែងពេញមួយថ្ងៃ។ កាលណាត្រគាករបស់យើងកាន់តែខិតទៅជិតជញ្ជាំង សរសៃ​ពួរនៅភ្លៅខាងក្រោយរបស់យើងនឹងសន្ធឹងកាន់តែវែងដែរ​​។ ៣. ​ជួយកាត់បន្ថយអាការៈចុករួយង្កេះ​ផ្នែក​ខាងក្រោម​ ការគេងលើកជើងផ្អែកជញ្ជាំងអាចជួយសន្ធឹងឆ្អឹងខ្នងចង្កេះ​ និងសាច់​ដុំ​ខ្នងដែលនឹង​ជួយកាត់បន្ថយ​អាការៈចុករួយចង្កេះ​ផ្នែក​ខាងក្រោម។ ចង់គណនា BMI ចុចទីនេះ! ចង់គណនា BMR ចុចទីនេះ! ចង់ពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ! ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ! ៤. បង្កើនចលនាឈាមរត់ ការធ្វើលំហាត់ប្រាណបែបនេះ អាចជួយកាត់បន្ថយអាការៈហើមជើងដោយជួយបង្ហូរសារធាតុរាវដែលចាល់ក្នុងជើង​មក​រាង​កាយ​វិញ​។ លើសពីនេះទៅទៀត ទំនាញផែនដី​ជួយ​ឱ្យឈាមហូរត្រឡប់​ទៅ​បេះដូង​វិញបាន​ល្អ​ដែលនឹងជួយបង្កើនចលនាឈាមរត់ក្នុងខ្លួនរបស់យើង។ ៥. ជំរុញការរំលាយអាហារ ការគេងលើកជើងផ្អែកជញ្ចាំងអាចជួយ​សម្រួល​ចរន្ត​ឈាម​ក្នុង​ពោះ និង​កាត់​បន្ថយ​​ការសង្កត់ទៅលើ​ក្រពះ និងពោះវៀនដែល ការ​សង្កត់​នេះ​ប៉ះពាល់ដល់ការរំលាយអាហាររបស់យើង និងធ្វើឱ្យយើងហើមពោះ ច្រាល់​ទឹកអាស៊ីដក្រពះ និងទល់លាមក។ ៦. កាត់បន្ថយអាការៈឈឺក្បាលធម្មតា​ ​និងឈឺក្បាលប្រកាំង ការគេងលើកជើងផ្អែកជញ្ជាំងជាប្រចាំអាចរួម​ចំណែក​កាត់បន្ថយអាការៈការឈឺក្បាលធម្មតា​ និងឈឺក្បាលប្រកាំង ព្រោះ​ការលើកជើងឡើងលើអាចជំរុញរំហូរ​ឈាមត្រលប់ទៅកាន់បេះដូង និងបង្កើនចលនាឈាមរត់​ក្នុង​ខ្លួន​ដែលធ្វើឱ្យរាងកាយយើងទទួលបានអុកស៊ីសែនគ្រប់គ្រាន់។ [embed-health-tool-heart-rate] របៀបគេងលើកជើងផ្អែកជញ្ជាំង យើងអាចអង្គុយនៅលើកម្រាលហាត់យូហ្កា ហើយចំហៀងខ្លួនខាងធ្វេងរបស់យើង​ត្រូវជាប់​នឹង​ជញ្ជាំង។ បន្ទាប់មកគេងលើកម្រាល លើកជើងទាំងពីរផ្អែកជាប់នឹងជញ្ជាំង​ដោយយកដៃ​ជួយបង្វិល​ខ្លួន រួចរំកិលគូទរបស់យើងឱ្យជិតជញ្ជាំងតាមដែលអាចធ្វើបាន។ ជាចុងក្រោយ យើងត្រូវបន្ធូរ​សាច់​ដុំទាំងអស់នៅលើរាងកាយយើង បិទភ្នែក ដាក់ដៃនៅលើពោះ ឬនៅលើឥដ្ឋ និងដកដង្ហើមវែងៗ។ យើងត្រូវស្ថិតនៅក្នុងឥរិយាបទនេះឱ្យបានយូរតាមដែលអាចធ្វើទៅបានប្រហែលជា ១០ ទៅ ១៥ នាទី។ ដើម្បីឈប់ហាត់លំហាត់នេះយើងត្រូវទាញជង្គង់របស់យើងដាក់លើទ្រូង […]

ស្វែងរក ពត់ខ្លួននិងរក្សារាង

ពត់ខ្លួននិងរក្សារាង

ប្រយោជន៍នៃការពត់តម្រង់ខ្លួន មិនគួរមើលរំលង

ពត់​​តម្រង់​ខ្លួន ពេល​សម្រាក​​នៅ​កន្លែង​ធ្វើ​ការ ឬ​ពេល​ហាត់​កីឡា​​ មិន​ត្រឹម​តែ​ជួយ​សម្រួល​រាង​កាយ​យើងដែល​ប្រឹង​ធ្វើ​​ការ​ពេញ​មួយ​ថ្ងៃ​នោះទេ ថែម​ទាំង​​ជួយ​កាត់​បន្ថយ​អារម្មណ៍​ស្រ្តេស តាន​តឹង​ផ្សេង​ៗ​ផង​ដែរ​។ បើ​តាម​ការ​ស្រាវជ្រាវ​វេជ្ជសាស្រ្ត​ ក៏​បាន​បង្ហាញ​នូវ​ប្រយោជន៍​នៃ​​សម្រាក​ពត់​ខ្លួន​នេះ​​ដូច​ជា​៖ ១. បង្កើន​ភាព​បត់​បែន​​រាង​កាយ​ ឧស្សាហ៍​​ពត់​ពែន​ខ្លួន ជួយ​​បង្កើន​ភាព​បត់​បែន​ទន់​ភ្លន់​នៃ​រាង​កាយ ដែល​មាន​សារសំខាន់​សម្រាប់​សុខភាព​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ជួយ​​​ឱ្យ​យើងធ្វើ​ចលនា​ ឬ​សកម្មភាព​ផ្សេង​ៗ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​​បាន​លឿន​រហ័ស និង​មិន​​យឺត ឬ​ស្ពឹក​ទៅ​តាម​វ័យ។ ២. ជម្រុញ​ចលនា​ឈាម​ទៅ​សាច់​ដុំ​ ធ្វើ​ការ​ពត់​ពែន​ខ្លួន ​ដូច​ការ​ហាត់​កីឡា​ដែរ វា​ជួយ​សម្រួល​​ចលនា​ឈាម​​ទៅ​​សាច់​ដុំ​ ហើយ​កាត់​បន្ថយ​​​ការ​ឈឺ​ចាប់​​សាច់​ដុំ។ ៣. ជួយ​ជំហរ​ខ្លួន​​ឱ្យ​ត្រង់​ល្អ ការ​សិក្សា​​មួយ​​បាន​បង្ហាញ​ថា ការ​សម្រាក​ពត់​តម្រង់​​​​​ខ្លួន ជួយ​​បំបាត់​អាការៈ​ឈឺ​​​ខ្នង​ បន្ថយ​ការ​ឈឺ​ចុក​រួយ​ និង​សម្រួល​​ជំហរ​ខ្លួន​ឱ្យ​​ត្រង់​ស្រឡះ​ល្អ​។ ៤. ជា​វិធី​​​បន្ថយ​ស្រ្តេស ពេល​យើង​ស្រ្តេស សាច់​ដុំ​​ឡើង​តឹង​ នេះ​ក៏​ដោយ​សារ​តែ​ទាក់​ទង​នឹង​អារម្មណ៍​ស្រ្តេស​ដែល​កើត​ឡើង។ សម្រាក​ពត់​ខ្លួន ពិសេស​ធ្វើ​ចលនា​ត្រង់​​ក ស្មា ​និង​ខ្នង​ អ្នក​នឹង​​ឃើញ​ពីប្រសិទ្ធភាព។ អត្ថបទពាក់ព័ន្ធ៖ សម្រាប់អ្នកផ្លូវឆ្ងាយ! អង្គុយបើកឡានយូរៗ អាចមានបញ្ហាទាំងនេះ បើល្វើយអស់កម្លាំង ឬងងុយគេង ហើយចង់ស្វាង ផ្ចង់អារម្មណ៍វិញ​បាន អាចសាកវិធីទាំងនេះ ៥. ជួយ​បន្ថយ​អាការៈ​ឈឺ​ក្បាល ឈឺ​ក្បាល​​ធម្មតា យើង​អាច​ដោះ​ស្រាយ​បាន ដោយ​បន្ថែម​ការ​ញ៉ាំ​ទឹក សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់ បូក​ផ្សំ​នឹង​ការ​ធ្វើ​ចលនា​ពត់​ខ្លួន​នោះ​​ អាច​​​​សម្រួល​អាការៈ​ឈឺ​ក្បាល​ទៅ​ស្ថានភាព​ប្រសើរ​ឡើង​វិញ​បាន​៕ ​​​ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក​ ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ