backup og meta

លំហាត់ប្រាណបែប​ពត់ពេន​ខ្លួនមាន​សារៈសំខាន់ចំពោះ​សុខភាព

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ May 11, 2020

    លំហាត់ប្រាណបែប​ពត់ពេន​ខ្លួនមាន​សារៈសំខាន់ចំពោះ​សុខភាព

    ការប្រព្រឹត្តទៅនៃសកម្មភាពប្រចាំថ្ងៃមួយចំនួនរបស់​យើង ដូចជា លើកបី ឬពកូន ជូតសម្អាត​ផ្ទះ គឺយើង​សុទ្ធតែ​ត្រូវមានការពត់ពេន ឬបត់បែន​ខ្លួន​។ ប្រសិនបើយើង​មិនប្រយ័ត្នចំពោះការបត់បែនរបស់ខ្លួនទេនោះ យើង​អាចនឹងបង្កគ្រោះថ្នាក់ដល់សន្លាក់ដោយសារតែ​កិច្ចការប្រចាំថ្ងៃទាំងនោះ​។ បន្តអនុវត្តជាប្រចាំលើការសម្រួលសាច់ដុំអាចជួយរាងកាយយើងមិនឲ្យ​បាត់ភាពបត់បែន និងជាលទ្ធផលយើង​អាចកាត់បន្ថយហានិភ័យនៃបញ្ហាសន្លាក់នៅពេលអ្នកចាស់ទៅទៀតផង។

    ១- មូលហេតុដែលត្រូវហាត់ភាពពត់ពេន

    អ្នកឯកទេសជាច្រើនបានលើកឡើងថាការដាក់បញ្ចូលការការពត់ពេនខ្លួន​ទៅក្នុងការបហាត់ប្រាណរបស់យើង​ពិតជាមានសារៈសំខាន់ណាស់។ បង្កើនលទ្ធភាពបត់បែន ឬបត់ពេននេះ​អាចជួយឲ្យ​ ការធ្វើលំហាត់⁣ អឺរ៉ូប៊ិច និងបញ្ហាសាច់ដុំរបស់យើង​មានភាពប្រសើរឡើង។ មានភស្តុតាងជាច្រើនដែលបង្ហាញថាតួរលេខនៃអ្នកមានជំងឺរ៉ាំរៃត្រូវបានធ្លាក់ចុះដោយសារការធ្វើលំហាត់ភាពពត់ពេន​ បើធៀបទៅនឹងអ្នកដែលមិនដែលហាត់សោះ។

    ការបង្កើនភាពបត់បែនបានល្អ អាចជួយឲ្យ​យើងមានចលនារហ័សរហួនជាងមុន។ នៅពេលដែលយើងអនុវត្តតាមវិធីត្រឹមត្រូវ ភាពបត់បែននេះ អាចឲ្យ​យើងដឹងច្បាស់ពីការប្រែប្រួលនៃរាងកាយរបស់ខ្លួនឯងច្បាស់ក្នុងអំឡុងពេលហាត់ប្រាណ។ ហើយបន្ទាប់មកទៀត យើង​នឹងអាចទទួលបាន​រាងកាយដ៏ប្រសើរមកវិញ ព្រោះលំហាត់ភាពបត់បែន ធ្វើឲ្យសាច់ដុំមានកម្ដៅ​និងបត់បានល្អ និងលែងមានភាព​សៅហ្មងតទៅទៀត។

    ខាងក្រោមនេះគឺអត្ថប្រយោជន៍នៃការហាត់ភាពពត់ពេន​៖

    • បន្ថយភាពតឹងរបស់សាច់ដុំ និង រមួលពីការហាត់ប្រាណ
    • រក្សាតុល្យភាពរបស់សន្លាក់ដោយ បន្ថយការរមួលដល់កម្រិត​ទាបបំផុត និងបន្ថែមកម្លាំង​របស់សន្លាក់ឲ្យ​កម្រិត​អតិបរមាក្នុងពេលធ្វើសកម្មភាព
    • រក្សាកម្ដៅ​ក្នុងសាច់ដុំ
    • បង្កើនគុណភាពក្នុងជីវិត
    • ទប់ស្កាត់ការរងរបួសផ្សេងៗរួមមាន៖⁣ សាច់ដុំ និង សន្លាក់ ឈឺស្មា និងឆ្អឹកខ្នងជាដើម
    • កែលម្អឥរិយាបទរបស់យើង​
    • ធ្វើឲ្យ​យើង​មានរាងកាយស្រឡូន

    អត្ថបទពាក់ព័ន្ធ៖ 

    ២- របៀបហាត់ភាពពត់ពេន

    ពេលជ្រើសរើសហាត់ភាពបត់បែន យើង​គួរគិតអំពីចំនុចនៃការធ្វើឲ្យ​ខ្លួនរបស់យើង​ធូរស្រាល និងចំនុចដែលអាចឲ្យយើងបត់បែនបានស្រួល។ មានន័យថាលំហាត់បត់បែន ឬពត់ពេន​នេះមិនផ្តោតសំខាន់តែលើការទាញយិតសាច់ដុំតែមួយមុខនោះទេ។ វាមានលំហាត់់ប្រាណជាច្រើនដែលជួយសម្រួលដល់ការបន្ធូរបន្ថយភាពតានតឹងនេះគឺ ការហាត់យ៉ូហ្កា ការធ្វើសមាធិ ការហាត់ផាយលែត ការហាត់ថាយឈី ការហាត់វីសលលាយហ្សេហ្សិន (ការហាត់ស្រមើស្រមៃឬមើលវត្ថុអ្វីមួយដោយប្រើចិត្តរបស់អ្នក) និងការដកដង្ហើម។

    ៣- ភាពញឹកញាប់នៃលំហាត់ភាពពត់ពេន

    បន្ទាប់ពីការហាត់ប្រាណនីមួយៗយើង​គួរធ្វើការហាត់ប្រាណសម្រួល​សាច់ដុំ។ កម្មវីធីមួយរបស់ប្រទេសកាណាដា ឈ្មោះថា លំហាត់ប្រាណរាងកាយនាំមកនូវការរស់នៅមានផាសុកភាព បានណែនាំថាគួរតែធ្វើលំហាត់បត់បែននេះចាប់ពី ៤ ទៅ៧ថ្ងៃក្នុងមួយសប្តាហ៍។

    ៤- ភាពខ្លាំងនៃភាពពត់ពេន

    ការសំរួលសាច់ដុំមិនគួរធ្វើឲ្យ​ឈឺនោះទេ។ ក្នុងពេលសំរួលសាច់ដុំ អ្នកគួរណាស់ធ្វើការទាញ់វាម្តងបន្តិចៗដើម្បីកំុឲ្យ​វាខ្លាំងហួសហេតុពេក។

    ៥- រយៈពេលនៃការហាត់ភាពពត់ពេន​

    រយៈពេល​គឺ​អាស្រ័យលើ​ស្ថានភាពរបស់យើង​ផ្ទាល់ យើង​អាចកែសម្រួលការហាត់ប្រាណនេះឲ្យ​ត្រូវជាមួយយើង។ ភាគច្រើនគេតែងធ្វើលំហាត់ភាពបត់បែននេះត្រឹមតែ ៥ ទៅ១០នាទីប៉ុណ្ណោះ។

    ៦- បចេ្ចកទេសនៃភាពបត់បែន

    ចំណុចសំខាន់ពីរនៃលំហាត់ពត់ពេន គឺនៅមួយកន្លែង និងចល័ត(Static and dynamic) ដែលមានឥទ្ធិពលផ្សេងគ្នាទៅលើខ្លួនប្រាណរបស់យើង​។ ជាការល្អបំផុតយើង​គួរអនុវត្តវាបន្ទាប់ពីកំដៅសាច់ដុំដោយសារថារាងកាយរបស់យើង​ចាប់ផ្តើមមានកំដៅខ្ពស់ជាងមុន។

    នៅមួយ​កន្លែង (Static) ការហាត់នៅមួយកន្លែង ផ្តោតសំខាន់លើការសន្លាក់នីមួយៗ និង ការទាញម្តងបន្តិចៗ ឲ្យ​ដល់កន្លែងតឹងល្មម បន្ទាប់មកសម្រាក ២០វិនាទីមុននឹងធ្វើទាញម្តងទៀត។

    ចល័ត (Dynamic) ការហាត់លក្ខណៈចល័ត ការសម្រួលសាច់ដុំតាមរយៈចលនា គឺការធ្វើឲ្យ​មានចលនានៃសន្លាកច្រើនក្នុងពេលតែមួយ។ អត្តពលិកជាច្រើនបានយកលំហាត់ប្រាណមកអនុវត្តមុនពេលការប្រកួតចាប់ផ្តើមព្រោះវាទាមទារឲ្យ​មានភាពរហ័សរហួន ដូចជា ធិននីសឬឡើងភ្នំ។

    គោលការណ៍ណែនាំសម្រាប់លំហាត់ពត់ពេន

    • យល់ច្បាស់ពីព្រំដែនរបស់ខ្លួន និងអ្វីដែលមិនអាចទៅរួច
    • រៀនដកដង្ហើមក្នុងអំឡុងពេលសម្រួល​សាច់ដុំ
    • អនុវត្តលំហាត់បតបែនសម្រាប់ក្រុមសាច់ដុំនីមួយៗ
    • សម្រួលសាច់ដុំបន្ទាប់ពីកំដៅសាច់ដុំ
    • កែសម្រួលលំហាត់ប្រាណរបស់យើង​បន្ថែមដើម្បីឲ្យ​កាន់តែប្រសើរឡើង

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ May 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម