backup og meta

ដើរហាត់ប្រាណមួយថ្ងៃប៉ុន្មានជំហានទើបល្អ?

ដើរហាត់ប្រាណមួយថ្ងៃប៉ុន្មានជំហានទើបល្អ?

គ្នាយើងច្បាស់ជាឧស្សាហ៍ប្រទះឃើញកម្មវិធីរាប់ជំហានលើទូរសព្ទ ឬនាឡិកាវ័យឆ្លាតមិនខាន ដែលកម្មវិធីនេះ​អាចឲ្យយើងដឹង​ថា​មួយថ្ងៃយើងដើរបានប៉ុន្មានជំហាន។ ចុះមានដឹងអត់ មួយថ្ងៃដើរប៉ុន្មានជំហានទើបល្អ? ប៉ុន្មានជំហានទើបលើសការណែនាំ? បើចង់ដឹង អត្ថបទនេះ នឹងលម្អិត​ឲ្យគ្នាយើងដឹង។

១- ជំហានត្រូវដើរជាធម្យមក្នុងមួយថ្ងៃ

ជាធម្មតា នៅពេលគ្នាយើងចាប់ផ្តើមប្រើឧបករណ៍ ឬទូរសព្ទវ័យឆ្លាតដើម្បីវាស់ជំហានដើរប្រចាំថ្ងៃរបស់យើងនោះ ភាគច្រើនច្បាស់ជាគិតថា ចង់ដើរឲ្យបាន ១០ ០០០ជំហានក្នុងមួយថ្ងៃតែម្តង។ ប៉ុន្តែគិតឡើងវិញមើល វាពិតជាគោលដៅយើងចង់បាន​មែន​អត់? យើងអាចធ្វើបានដែរទេ? ចម្លើយសម្រាប់សំណួរនេះ វាអាស្រ័យទៅលើកម្រិតនៃការហាត់​ប្រាណ និងការតាំងចិត្ត​របស់​យើង​។

យ៉ាងណា ជាមធ្យមនៅអាមេរិក អ្នកជំនាញណែនាំឲ្យដើរចន្លោះពី ៣០០០-៤០០០ ជំហានក្នុងមួយថ្ងៃ ឬប្រមាណ ២,៤-៣,២ គីឡូម៉ែត្រ។ វាជារឿងល្អសម្រាប់យើង បើយើងរកឃើញថា តើប៉ុន្មានជំហានក្នុងមួយថ្ងៃយើងគួរដើរ ហើយវាអាស្រ័យទៅលើការកំណត់​របស់យើងផ្ទាល់។ នៅពេលយើងអាចកំណត់គោលដៅដើរប្រចាំថ្ងៃរបស់យើងបានត្រឹមត្រូវ និងជាក់លាក់​ហើយ​នោះ ​គោល​ដៅ​ដើរឲ្យបាន ១០ ០០០ជំហាន ឬច្រើនជាងនេះ​ក្នុងមួយសប្តាហ៍ម្តង​ក៏អាចសម្រេចបានដោយជោគជ័យ។

ក្នុង​ករណី​យើងសម្រេចគោលដៅបាន ១០ ០០០ ជំហាន​ក្នុងមួយថ្ងៃ ឬបញ្ចេញសកម្មភាពណាអាចប្រហាក់ប្រហែលនេះ និង​ចង់​រក្សាទម្ងន់ឲ្យសមរម្យ គ្នាយើងប្រាកដជាអាចដាក់គោលដៅខ្ពស់ជាងនេះ​បានយ៉ាងងាយ។

អត្ថបទពាក់ព័ន្ធ៖

២- គុណសម្បត្តិនៃការដើរ

ហេតុអ្វីយើងត្រូវកំណត់គោលដៅដើរប្រចាំថ្ងៃ? ការដើរជាទម្រង់មួយនៃការហាត់ប្រាណ ដែលមនុស្សគ្រប់គ្នាអាច​ធ្វើ​បាន​ មិនថាក្មេង មិនថាចាស់។ អ្វីកាន់តែពិសេស ដើរហាត់ប្រាណ មិនចាំបាច់ត្រូវការឧបករណ៍ពិសេសៗ ដូចការហាត់ប្រាណប្រភេទផ្សេងទៀត​នោះ​ដែរ គ្រាន់តែមានស្បែកជើងត្រឹមត្រូវមួយគូជាការស្រេច ក៏មិនទៅចាំបាច់ចុះឈ្មោះក្លិបហាត់ប្រាណ​នាំចំណាយ​ប្រាក់អស់​ច្រើន​នោះ​ដែរ។​

អ្វីកាន់តែពិសេស ដើរហាត់ប្រាណ ជាសកម្មភាពមួយអាចជួយគ្នាយើងកាត់បន្ថយហានិភ័យបញ្ហាសុខភាពដែលឧស្សាហ៍កើតមាន​ជាច្រើនដូចជា៖

– ជំងឺបេះដូង

– ជំងឺធាត់

– ជំងឺទឹកនោមផ្អែម

– លើសឈាម

– ជំងឺបាក់ទឹកចិត្ត។

៣- តិចនិកបង្កើន​ជំហានដើរប្រចាំថ្ងៃបាន

នៅពេលណាមួយយើងរៀបចំគោលដៅដើរជាក់លាក់នោះ គ្នាយើងអាចសាកល្បងជាមួយតិចនិកខ្លះៗខាងក្រោម ដើម្បីបង្កើនសមត្ថភាពដើរប្រចាំថ្ងៃរបស់យើងកាន់តែបានច្រើនជំហាន។

– ដើរជាមួយសត្វចិញ្ចឹម (សុនខ)៖ បើសិនជាគ្នាយើងគ្មានសុនខ ក៏មិនជាបញ្ហា យើងក៏អាចបបួលមិត្តភ័ក្តិមកដើរជាមួយគ្នា កាន់​តែ​ប្រសើរ។​

– ដើរបណ្តើរស្តាប់តន្រ្តីបណ្តើរ៖ សំឡេងតន្ត្រីដែលកំពុងពិរោះរំងំ​ក្នុង​ត្រចៀក​របស់យើង នឹងធ្វើឲ្យយើងបញ្ចេញសកម្មភាពកាន់​តែ​បាន​ច្រើន ដោយមិនមានអារម្មណ៍ហត់នឿយនោះដែរ។​

– បបួលសមាជិកគ្រួសារដើរទាំងអស់គ្នា៖ ក្រៅពីជុំគ្នាមើលភាពយន្តនៅពេលរសៀល នៅពេលល្ងាច ក៏អាចបបួលក្រុមគ្រួសារដើរហាត់ប្រាណដើម្បីសុខភាពកាន់តែប្រសើរ។

– ដើរហាត់ប្រាណលេងៗអំឡុងពេលរង់ចាំអ្វីមួយ៖ ដើរប្រសើរជាងអង្គុយមួយកន្លែង ពិសេសនៅពេលយើងរង់ចាំធ្វើរឿងអ្វីមួយ ឬរង់ចាំឡើង​យន្ត​ហោះ​ជា​ដើម។

– ដាក់កាលវិភាគដើរប្រចាំថ្ងៃ៖ ប្រើ​កម្មវិធីរំលឹកដែល​មានក្នុងប្រតិទិនទូរសព្ទ ជាជំនួយដាស់ស្មារតីយើងកុំឲ្យភ្លេចដើរហាត់ប្រាណ។

– កុំអង្គុយតែមួយកន្លែងពេលធ្វើការ៖ អាចដើរចុះតាមជណ្តើរជើងម្តង​ម្តាលដើម្បីជួយរាងកាយដុតកាឡូរីបានកាន់តែល្អ។

ត្រូវចាំថា មិនថាមួយថ្ងៃយើងចង់ដើរប៉ុណ្ណានោះទេ គោលដៅវាអាស្រ័យលើការចាប់ផ្តើមដើរហាត់ប្រាណរបស់យើងប៉ុណ្ណោះ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

10,000 steps a day: Too low? Too high?

កំណែ​ប្រែបច្ចុប្បន្ន

07/08/2020

អត្ថបទ​ដោយ សន សុភា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

រត់ហាត់ប្រាណរាល់ថ្ងៃ តិចអត់ដឹងអាថ៌កំបាំងទាំងនេះ

រត់ហាត់ប្រាណរបៀបនេះ ​អាចជួយដុតកាឡូរីបានកាន់តែច្រើន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សន សុភា · កែ Aug 07, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម