ថ្មីៗនេះ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានបំផ្លាញចោលអាល់កុលក្លែងក្លាយ ឬមេតាណុលជិត ១៨តោន ក្រោយបង្ក្រាបបាននៅរាជធានីភ្នំពេញ។
ធ្វើម៉េចទើបដឹងថា អាល់កុលនោះក្លែងក្លាយ ឬមេតាណុល? ចុះបើយើងទិញប៉ះអាល់កុលក្លែងក្លាយប្រើទៅប៉ះពាល់អីខ្លះ?
ឱសថការី គីម កាណែល បានឲ្យដឹង ការបែងចែកអាល់កុលអេតាណុល និងមេតាណុល មិនអាចមើលដឹងតាមរយៈភ្នែកទទេ ការដុត ឬហិតនោះទេ គឺមើលដឹងតាមរយៈមន្ទីរពិសោធន៍តែប៉ុណ្ណោះ។
លោកបន្តថា នៅក្នុងមន្ទីរពិសោធន៍គេប្រើឧបករណ៍ពិសោធន៍មួយចំនួនដើម្បីអាចបញ្ជាក់ថាសូលុយស្យុងដែលប្រើ គឺជាអាល់កុលអេតាណុលពិត ឬមិនពិត។ ដើម្បីទទួលបានអាល់កុលអេតាណុលត្រឹមត្រូវ ឱសថការីខាងលើណែនាំឲ្យទៅទិញអាល់កុលពីឱសថស្ថានស្របច្បាប់ ដែលមានលក់និងគ្រប់គ្រងដោយឱសថការី ឬសួររកប្រភពអាល់កុល និងអាចស្នើសុំមើលវិញាបនបត្រត្រួតពិនិត្យរបស់ផលិតផល។
[embed-health-tool-bmi]