ថ្មីៗនេះ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានបំផ្លាញចោលអាល់កុលក្លែងក្លាយ ឬមេតាណុលជិត ១៨តោន ក្រោយបង្ក្រាបបាននៅរាជធានីភ្នំពេញ។
ថ្មីៗនេះ មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានបំផ្លាញចោលអាល់កុលក្លែងក្លាយ ឬមេតាណុលជិត ១៨តោន ក្រោយបង្ក្រាបបាននៅរាជធានីភ្នំពេញ។

ឱសថការី គីម កាណែល បានឲ្យដឹង ការបែងចែកអាល់កុលអេតាណុល និងមេតាណុល មិនអាចមើលដឹងតាមរយៈភ្នែកទទេ ការដុត ឬហិតនោះទេ គឺមើលដឹងតាមរយៈមន្ទីរពិសោធន៍តែប៉ុណ្ណោះ។
លោកបន្តថា នៅក្នុងមន្ទីរពិសោធន៍គេប្រើឧបករណ៍ពិសោធន៍មួយចំនួនដើម្បីអាចបញ្ជាក់ថាសូលុយស្យុងដែលប្រើ គឺជាអាល់កុលអេតាណុលពិត ឬមិនពិត។ ដើម្បីទទួលបានអាល់កុលអេតាណុលត្រឹមត្រូវ ឱសថការីខាងលើណែនាំឲ្យទៅទិញអាល់កុលពីឱសថស្ថានស្របច្បាប់ ដែលមានលក់និងគ្រប់គ្រងដោយឱសថការី ឬសួររកប្រភពអាល់កុល និងអាចស្នើសុំមើលវិញាបនបត្រត្រួតពិនិត្យរបស់ផលិតផល។
បើតាមការពន្យល់របស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ សារធាតុគីមីមេតាណុល គឺជាសារធាតុពុល ដែលគេច្រើនប្រើធ្វើជាសារធាតុសម្រាប់រំលាយ។ ការប្រើប្រាស់មេតាណុលធ្វើជាសារធាតុសម្លាប់មេរោគ មិនត្រឹមតែមិនមានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែថែមទាំងបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើ ដូចជាបណ្តាលឱ្យរលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់ស្មារតី ក្អួតចង្អោរ រំខានដល់ការរំលាយអាហារ ឬអាចបណ្តាលឱ្យស្លាប់ បើយកទៅលាយជាមួយស្រា ហើយបរិភោគលើសកម្រិត។

បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
កំណែប្រែបច្ចុប្បន្ន
03/06/2021
អត្ថបទដោយ ដេត ធន្នី
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ