home

យើង​គួរ​ធ្វើ​ម៉េច​ខ្លះ ដើម្បី​កែលម្អ​បញ្ហា​នេះ?

close
chevron
អត្ថបទ​នេះ​មាន​កំហុស ព័ត៌មាន​ ឬ​តួលេខ​មិន​ត្រឹមត្រូវ
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
អត្ថបទ​នេះ​មាន​ព័ត៌មានមិន​គ្រប់គ្រាន់
chevron

បើ​មាន​កំហុស​ឆ្គង​ណា​មួយ សូម​ប្រាប់​ពួក​យើង​ដើម្បី​កែតម្រូវ

wanring-icon
សូម​ចាំ​ថា មិន​ទាមទារ​ឲ្យ​លោក​អ្នក​បំពេញ​ព័ត៌មាន​លម្អិត​ទេ។ សូមចុច "ផ្ញើរ​មតិខ្ញុំ" ខាង​ក្រោម​ដើម្បី​បន្ត​អាន​។
chevron
ហមមម... ខ្ញុំ​មាន​ចម្ងល់​ពី​បញ្ហា​សុខភាព​ខ្លះ​ចង់​សាកសួរ
chevron

ថ្វី​ត្បិត​តែ​ Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​​ក៏​ពិត​មែន ប៉ុន្តែ​ពួក​យើង​ពិត​ជា​ស្វាគមន៍​រាល់​មតិ​កែលម្អិត​ទាំង​អស់​របស់​លោក​អ្នកដែល​តែងតែ​តាមដាន Hello គ្រូពេទ្យ ជា​ប្រចាំ។ សូម​វាយ​បញ្ចូល​មតិយោបល់​របស់​លោកអ្នក​ក្នុង​ប្រអប់​ខាងក្រោម។

wanring-icon
ប្រសិន​បើ​បងប្អូន​កំពុង​ប្រឈម​នឹង​បញ្ហា​សង្គ្រោះបន្ទាន់​ កុំបង្អង់​សូម​ខល​ទាក់ទង​ទៅសេវាសង្គ្រោះ​បន្ទាន់​ភ្លាម​ ឬ​ទៅ​មន្ទីរពេទ្យ ឬ​កន្លែង​សង្គ្រោះ​បន្ទាន់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

ឬ​ចម្លង​តំណភ្ជាប់

ចាប់បានអាល់កុលក្លែងក្លាយច្រើនណាស់ ទិញមិនស្រួលប៉ះមេតាណុល ប្រើទៅគ្រោះថ្នាក់

ចាប់បានអាល់កុលក្លែងក្លាយច្រើនណាស់ ទិញមិនស្រួលប៉ះមេតាណុល ប្រើទៅគ្រោះថ្នាក់

ថ្មីៗ​នេះ មន្ត្រី​អគ្គ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ «ក.ប.ប.» នៃ​ក្រសួង​ពាណិជ្ជកម្ម បាន​បំផ្លាញ​ចោល​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ជិត ១៨តោន ក្រោយ​បង្ក្រាប​បាន​នៅ​រាជធានី​ភ្នំពេញ។

ធ្វើ​ម៉េច​ទើប​ដឹង​ថា អាល់កុល​នោះ​ក្លែង​ក្លាយ ឬមេតាណុល? ចុះ​បើ​យើង​ទិញ​ប៉ះ​អាល់កុល​ក្លែង​ក្លាយ​ប្រើ​ទៅ​​ប៉ះពាល់​អីខ្លះ?

ឱសថ​ការី គីម កាណែល បាន​ឲ្យ​ដឹង ការ​បែងចែក​អាល់កុល​អេតាណុល និង​មេតាណុល មិន​អាច​មើល​ដឹង​តាម​រយៈ​ភ្នែក​ទទេ ការ​ដុត ឬ​ហិត​នោះ​ទេ គឺ​មើលដឹង​តាម​រយៈ​មន្ទីរ​ពិសោធន៍​តែ​ប៉ុណ្ណោះ។

លោក​បន្ត​ថា នៅ​ក្នុង​មន្ទីរ​ពិសោធន៍​គេ​​ប្រើ​ឧបករណ៍​ពិសោធន៍​មួយ​ចំនួន​ដើម្បី​អាច​បញ្ជាក់​ថា​សូលុយស្យុង​ដែល​ប្រើ​ គឺ​ជា​អាល់កុល​អេតាណុល​ពិត ឬ​មិន​ពិត។ ដើម្បី​ទទួល​បាន​អាល់កុល​អេតាណុល​ត្រឹមត្រូវ ឱសថការីខាងលើណែនាំឲ្យ​​ទៅ​ទិញអាល់កុល​​ពី​ឱសថ​ស្ថាន​ស្រប​ច្បាប់ ដែល​មាន​លក់និង​គ្រប់គ្រង​ដោយ​ឱសថ​ការី ឬ​សួរ​រក​ប្រភព​អាល់កុល និង​អាច​ស្នើ​សុំ​មើល​វិញាបនបត្រ​ត្រួតពិនិត្យ​របស់​ផលិតផល។

បើ​តាម​ការ​ពន្យល់​របស់​អគ្គ​នាយកដ្ឋាន​ការពារ​អ្នក​ប្រើ​ប្រាស់ កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែង​បន្លំ សារធាតុ​គីមី​មេតាណុល ​គឺ​ជា​សារធាតុ​ពុល ដែល​គេ​ច្រើន​ប្រើ​ធ្វើ​ជា​សារធាតុ​សម្រាប់​រំលាយ។ ការ​ប្រើប្រាស់​មេតាណុល​ធ្វើ​ជា​សារធាតុ​សម្លាប់​មេរោគ មិន​ត្រឹម​តែ​មិន​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​សម្លាប់​មេរោគ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​អ្នកប្រើ ដូចជា​បណ្តាល​ឱ្យ​រលាក​ស្បែក រលាក​ភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយដេក បាត់បង់​ស្មារតី ក្អួតចង្អោរ រំខាន​ដល់​ការ​រំលាយ​អាហារ ឬ​អាច​បណ្តាល​ឱ្យ​ស្លាប់ បើ​យក​ទៅ​លាយ​ជាមួយ​ស្រា ហើយ​បរិភោគ​លើស​កម្រិត។

health-tool-icon

គណនា BMR

ប្រើប្រាស់​រង្វាស់​សុខភាព - អត្រាដុតកាឡូរី ដើម្បី​កំណត់ និង​​ដឹង​ពី​បរិមាណ​កាឡូរី​ដុត​សមស្របបំផុត​ទៅ​តាម កម្ពស់ ទម្ងន់ អាយុ និង​សកម្មរាងកាយ​នានា

ប្រុស

ស្រី

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

រូបថត​របស់​អ្នក​និពន្ធ
អត្ថបទដោយ ដេត ធន្នី នៅ 3 weeks ago
x