និយមន័យ
១- តើអ្វីទៅជាការពិនិត្យបាក់តេរីក្នុងទ្វារមាស?
ការធ្វើតេស្តពិនិត្យមើលបាក់តេរីក្នុងទ្វារមាសគឺ គេយកទឹករំអិល ឬកោសិកាចេញពីទ្វារមាសយកទៅពិនិត្យមើលថាមានរោគសញ្ញានៃការឆ្លងរោគឬអត់។
បាក់តេរីក្នុងទ្វារមាសកើតឡើងដោយសារ មានការប្រែប្រួលលំនឹងរបស់ពពួកសារពាង្គកាយតូចៗនៅក្នុងទ្វារមាសស្រ្តីមានសុខភាពល្អ។ នៅក្នុងទ្វារមាសរបស់ស្រ្តីទូទៅ មានពពួកសារពាង្គកាយតូចៗនេះជាច្រើន។ ពពួកសារពាង្គកាយតូចៗដែលទាក់ទងជាមួយបាក់តេរីក្នុងទ្វារមាសមានដូចជា Gardnerella, Mobiluncus, Bacteroides និង Mycoplasma។ នៅពេលពពួកបាក់តេរីក្នុងទ្វារមាសកើនឡើង វាធ្វើឲ្យពពួកសារពាង្គកាយតូចៗដែលមានប្រយោជន៍មានការថយចុះ។
ស្រ្តីជាច្រើនមានបាក់តេរីនៅក្នុងទ្វារមាស ប៉ុន្តែមិនមានស្តែងចេញជារោគសញ្ញាអ្វីទាំងអស់។ រោគសញ្ញាចំបងរបស់បាក់តេរីនោះគឺ មានធ្លាក់សក្នុងទ្វារមាស។ សដែលធ្លាក់មកនោះ ច្រើនមានក្លិនឆ្អាប។
អត្ថបទពាក់ព័ន្ធ៖ Vulvovaginitis (ជំងឺរលាកទ្វារមាស)
២- ហេតុអ្វីគេចាំបាច់ធ្វើតេស្តរកបាក់តេរីក្នុងទ្វារមាស?
គេធ្វើការពិនិត្យរកបាក់តេរីក្នុងទ្វារមាស ដើម្បីជួយរកមូលហេតុបណ្តាលឲ្យមានការធ្លាក់សមិនប្រក្រតី ឬរោគសញ្ញាផ្សេងទៀតបង្ហាញអំពីការឆ្លងរោគក្នុងទ្វារមាស ដូចជាបញ្ហារមាស់ទ្វារ ឬមានការឈឺចាប់ជាដើម។
អត្ថបទពាក់ព័ន្ធ៖ ស្រីៗចូលចិត្តស្លៀកខោរឹបៗ ច្បាស់ជាចៀសមិនផុតកើតជំងឺផ្សិតក្នុងទ្វារមាស
រឿងដែលត្រូវដឹងមុនពេលធ្វើការពិនិត្យ
១- តើយើងត្រូវដឹងអំពីអ្វីខ្លះមុនពេលធ្វើតេស្តពិនិត្យរកមេរោគក្នុងទ្វារមាស?
មានមូលហេតុមួយចំនួនដែលយើងមិនត្រូវចាំបាច់ធ្វើតេស្ត ឬលទ្ធផលរបស់តេស្តមិនមានប្រយោជន៍ដូចជា៖
- បើយើងកំពុងមករដូវ
- បើយើងកំពុងប្រើប្រាស់ថ្នាំរោគស្រ្តីតាមទ្វារមាស
- បើយើងទើបរួមភេទ ឬលាងសម្អាតទ្វារមាសរយៈពេល ២៤ម៉ោងមុនធ្វើការពិនិត្យ
អត្ថបទពាក់ព័ន្ធ៖ រឿងទ្វារមាសមានក្លិន ស្រីៗចង់ដឹងខ្លាំង តែខ្មាសអត់ហ៊ានសួរ
ដឹងអំពីរឿងដែលអាចកើតឡើង
១- មុនពេលធ្វើការពិនិត្យរកបាក់តេរីក្នុងទ្វារមាសយើងត្រូវត្រៀមអ្វីខ្លះ?
មិនត្រូវលាងសម្អាតទ្វារមាស មិនត្រូវរួមភេទ ឬប្រើថ្នាំតាមទ្វារក្នុងរយៈពេល២៤ម៉ោងមុនពេលធ្វើការពិនិត្យរកបាក់តេរីក្នុងទ្វារមាស។ ត្រូវពិភាក្សាជាមួយគ្រូពេទ្យ អំពីក្តីបារម្មជុំវិញការធ្វើតេស្ត អំពីផលប៉ះពាល់ របៀបធ្វើ និងនិយមន័យរបស់លទ្ធផលដែលបានមក។
២- តើមានអ្វីកើតឡើងអំឡុងពេលធ្វើការពិនិត្យ?
គ្រូពេទ្យ ឬគិលានុបដ្ឋាកនឹងជួយយើងឲ្យរៀបខ្លួនបានត្រឹមត្រូវសម្រាប់ការពិនិត្យ។ ពេលពិនិត្យគ្រូពេទ្យដាក់ប្រដាប់បើកមើលស្បូន(ចំពុះទា) មានឈ្មោះថា speculum ចូលក្នុងប្រដាប់ភេទ។ គ្រូពេទ្យប្រើ speculum បើកទ្វារមាសសន្សឹមៗ ទើបគាត់អាចមើលឃើញក្នុងប្រដាប់ភេទ និងមាត់ស្បូនរបស់យើងបាន។ បន្ទាប់មកគ្រូពេទ្យយកប្រដាប់ផ្តិត មកផ្តិតយកទឹករំអិលចេញពីក្នុងទ្វារមាសយកទៅពិនិត្យ។
៣- តើមានអ្វីកើតឡើងបន្ទាប់ពីធ្វើការពិនិត្យទ្វារមាសរួច?
យើងអាចត្រឡប់ទៅធ្វើការងារបានធម្មតាវិញបន្ទាប់ពីធ្វើការពិនិត្យរួច។ គ្រូពេទ្យនឹងពិភាក្សាជាមួយយើង អំពីលទ្ធផលនិងការព្យាបាលក្នុងករណីចាំបាច់។ បើយើងមានចម្ងល់ជុំវិញការពិនិត្យរកមើលបាក់តេរីក្នុងទ្វារមាស យើងត្រូវពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីដឹងឲ្យបានច្បាស់បន្ថែមអំពីការពិនិត្យមួយនេះ។
អត្ថបទពាក់ព័ន្ធ៖ ហេតុអ្វីបានជាទារិកាទើបកើត មានឈាមនៅទ្វារមាស?
យល់អំពីលទ្ធផលរបស់ការពិនិត្យ
១- តើលទ្ធផលពិនិត្យបាត់តេរីក្នុងទ្វារមាសរបស់ខ្ញុំមានន័យដូចម្តេច?
នៅពេលទ្វារមាសយើងមានកម្រិតអាស៊ីត (pH) កើនឡើង មានវត្តមានកោសិកា clue cells និងមានក្លិនឆ្អាប នោះវាអាចបញ្ជាក់បានហើយថា យើងមានបាក់តេរីនៅក្នុងទ្វារមាស។
ករណីធម្មតា៖
- គេមិនឃើញមានការធ្លាក់ស នៅពេលពិនិត្យរោគស្រ្តីទេ
- យើងមិនឃើញមានវត្តមានរបស់ពពួកបាក់តេរីជាពិសេសគឺ Gardnerella នៅក្នុងទឹករំអិលទេ
- យើងអាចឃើញមានវត្តមានកោសិកាបន្តិចបន្តួច clue cells ឬគ្មានសោះ
- ពេលយើងយក potassium hydroxide (KOH) មកដាក់ក្នុងស យើងមិនមានធំក្លិនឆ្អាបទេ
- យើងឃើញក្នុងទ្វារមាសស្រ្តី មានកម្រិតអាស៊ីតនៅចន្លោះពី ៣,៨ ទៅ ៤,៥
ករណីមានការបង្កររោគ៖
- យើងអាចឃើញ ស មានសភាពស្តើង និងមានពណ៌រាងប្រផេះនៅពេលយើងធ្វើការពិនិត្យ។ ហើយ ស នោះមានពណ៌ចាំង និងមានពពុះនៅលើវា
- យើងធំក្លិនឆ្អាបពេលយើងយក potassium hydroxide (KOH) មកដាក់ក្នុង ស
- យើងឃើញមានពពួកបាក់តេរីជាច្រើននៅក្នុងការពិនិត្យ ជាពិសេសគឺ Gardnerella
- យើងឃើញមានវត្តមានកោសិកា clue cells
- កម្រិតជាតិអាស៊ីតក្នុងទ្វារមាសលើសពី ៤,៥
កម្រិតរបស់ការពិនិត្យរកបាក់តេរីក្នុងទ្វារមាស អាចខុសគ្នាទៅតាមមន្ទីរពិសោធន៍ ឬមន្ទីរពេទ្យនីមួយៗ។ ដូចនេះយើងអាចសាកសួរគ្រូពេទ្យបាន បើយើងនៅមានមន្ទិលសង្ស័យជុំវិញលទ្ធផលរបស់ការធ្វើតេស្តមួយនេះ ។
អត្ថបទពាក់ព័ន្ធ៖
- បើមានបញ្ហាទ្វារមាសទាំងនេះ អាចសាកតិចនិកក្នុងអត្ថបទបាន!
- តិចនិកបែបធម្មជាតិ ជួយទ្វារមាសតឹងណែនល្អ មិនចាំបាច់វះកាត់
- តិចនិកធម្មជាតិ មានប្រសិទ្ធភាព ដោះស្រាយបញ្ហាស្ងួតទ្វារមាស
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-bmi]