backup og meta

ការរកឃើញវិជ្ជមាន COVID-19 ២ករណីថ្មីៗនេះ ជារលកទី២នៅខ្មែរមែនទេ?

ការរកឃើញវិជ្ជមាន COVID-19 ២ករណីថ្មីៗនេះ ជារលកទី២នៅខ្មែរមែនទេ?

បន្ទាប់​ពី​ស្ងប់ស្ងាត់​ជា​ង១ខែ កម្ពុជា​បាន​រក​ឃើញ​ករណី​វិជ្ជមាន COVID-19 ចំនួន​២​ករណី​បន្ថែម​ទៀត លើ​បុរស​ខ្មែរ​ម្នាក់​ពី​ប្រទេស​ហ្វីលីពីន និង​ស្ត្រី​ខ្មែរ​ម្នាក់​មក​ពី​សហរដ្ឋ​អាមេរិក។ តើ​ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មី​នេះ ជារ​លក​ទី២ នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ COVID-19 មែន​ទេ?

ឆ្លើយ​នឹង​សំណួរ​នេះ រដ្ឋលេខា​ធិការ ក្រសួង​សុខាភិបាល លោក​ជំទាវ ឱ វណ្ណឌីន បាន​បញ្ជាក់​ថា ការ​រក​ឃើញ​ករណី​ឆ្លង​ថ្មី ចំនួន​២​នាក់​នេះ មិនមែន​ជា​រលកទី២​នោះ គឺ​ជា​ករណី​នាំ​ចូល​តែ​ប៉ុណ្ណោះ។

ដោយ​ឡែក​នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង នៃ​ក្រសួង​សុខាភិបាល នៅ​ព្រឹក​នេះ​វិញ បាន​ប្រកាស​ថា ពុំ​រក​ឃើញ​ករណី​ឆ្លង​ថ្មី COVID-19 ថ្មី​នោះ​ទេ ដោយ​ចំនួន​អ្នក​ឆ្លង​សរុប​មាន​ចំនួន ១២៤នាក់​ដដែល ដោយ​ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន ១២២នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល ២នាក់។

បន្ថែម​លើ​នោះ នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺ​ឆ្លង បញ្ជាក់​ថា ជំងឺ COVID-19 នៅ​តែ​បន្ត​គម្រាម​កំហែង​យើង​ជាប់​ជានិច្ច សូម​ឲ្យ​បងប្អូន​បន្ត​ប្រុង​ប្រយ័ត្ន ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាត​ឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិន​ចាំបាច់ ពន្យារ​ការ​រៀប​អាពាហ៍​ពិពាហ៍ ជប់​លៀង ចាក់​ធុងបាស់​ជាដើម ខណៈ​ប្រទេស​ជិត​ខាង​កម្ពុជា និង​ពិភពលោក​កំពុង​បន្ត​រាត​ត្បាតជំងឺ COVID-19 ខ្លាំង​ក្លា​នៅ​ឡើយ។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

26/05/2020

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

វីរុស COVID-19 មិនត្រឹមតែបង្កផលប៉ះពាល់​ដល់​ផ្លូវ​ដង្ហើម តែមាន​ច្រើនជាង​នេះទៅ​ទៀត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ May 26, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម