វ៉ាក់សាំងបង្ការវីរុសកូវីដ១៩ ផលិតដោយក្រុមហ៊ុនចិន Sinovac Biotech ត្រូវបានក្រុមអ្នកស្រាវជ្រាវរកប្រេស៊ីលរកឃើញថាមានប្រសិទ្ធភាពជាង៥០ភាគរយ ខណៈកាលពីសប្ដាហ៍មុនអាជ្ញាធរប្រកាសថាមានប្រសិទ្ធភាពដល់ជាង៧០ភាគរយ។
វ៉ាក់សាំងSinovac បានធ្វើតេស្តនៅក្នុងប្រទេសប្រេស៊ីល ហើយក្រុមអ្នកស្រាវជ្រាវបានអះអាងនៅថ្ងៃទី១២ ខែមករា កន្លងទៅនេះថាវ៉ាក់សាំងនេះមានប្រសិទ្ធភាពមានត្រឹម៥០,៤ភាគរយ ខណៈសប្ដាហ៍មុន អ្នកទាំងនេះថាមានរហូតដល់៧៨ភាគរយ។
ប្រទេសមួយចំនួនដូចជាឥណ្ឌូណេស៊ី តួគី និងសិង្ហបុរី ជាដើម សុទ្ធតែបានបញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុន Sinovac Biotech នេះដែរ។
កាលពីសប្ដាហ៍មុន ក្រុមអ្នកស្រាវជា្រវប្រទេសប្រេស៊ីលបានធ្វើសេចក្ដីសន្និដ្ឋានថាការសាកល្បងក្នុងប្រទេសប្រស៊ីល វ៉ាក់សាំងបង្ការកូវីដ១៩ Sinovac មានប្រសិទ្ធភាពប្រឆាំងរោគសញ្ញាកូវីដ១៩ ពីកម្រិតស្រាលទៅធ្ងន់ធ្ងរបាន៧៨ភាគរយ។
ប៉ុន្តែនៅថ្ងៃអង្គារកន្លងទៅនេះ ក្រុមអ្នកស្រាវជ្រាវដដែលបានបញ្ជាក់ថាតួលេខខាងលើមិនបានបូកបញ្ជូលក្រុមអ្នកដែលមានការឆ្លងកម្រិតស្រាលមែនទែន នោះទេ ក្នុងចំណោមអ្នកដែលបានទទួលវ៉ាក់សាំង។ ដោយបូកបញ្ជូលក្រុមទាំងនេះទៀត ប្រសិទ្ធភាពវ៉ាក់សាំងបានត្រឹម៥០,៤ភាគរយ។
កន្លងមក ការធ្វើតេស្តវ៉ាក់សាំងSinovac បានបង្ហាញលទ្ធផលផ្សេងៗគ្នាទៅតាមប្រទេសផ្សេងគ្នា។ កាលពីខែមុន ប្រទេសតួគី បានបញ្ជាក់ថាវ៉ាក់សាំងSinovac មានប្រសិទ្ធភាពរហូតដល់៩១,២៥ភាគរយ ខណៈឥណ្ឌូណេស៊ី ដែលបានចាប់ផ្ដើមប្រើវ៉ាក់សាំងនេះ ថាមានប្រសិទ្ធភាព៦៥,៣ភាគរយ។
[embed-health-tool-bmi]