លទ្ធផលនៃការសិក្សាមួយ ដោយក្រុមអ្នកស្រាវជ្រាវនៅសាលកវិទ្យាល័យ Queen Mary University of London បានរកឃើញពីទំនាក់ទនងមួយរវាងអ្នកមានកម្ពស់ទាប និងភាពប្រឈមខ្ពស់នៃជំងឺបេះដូង គឺបណ្ដាលមកពីបញ្ហាសួត។
របាយការណ៍សិក្សាចេញផ្សាយនៅលើគេហទំព័រព័ត៌មានសុខភាព ScienceDaily ក្រុមអ្នកស្រាវជ្រាវ បានពិនិត្យលើ ៨០០ ទីតាំងនៃហ្សែនរបស់មនុស្ស ពាក់ព័ន្ធជាមួយកម្ពស់មនុស្សពេញវ័យ បង្ហាញថា កម្ពស់កាន់តែទាប បង្កើនភាពប្រឈមបង្កជំងឺ ទឹកនោមផ្អែម និងជំងឺ សរសៃឈាមបេះដូង។
ក្រុមអ្នកស្រាវជ្រាវ រកឃើញថា គ្មានភស្ដុតាងបង្ហាញពីទំនាក់ទំនងរវាងកម្ពស់ និងការប្រឈមជំងឺជំងឺទឹកនោមផ្អែម នៅលើសន្ទស្សន៍ទម្ងន់រាងកាយមនុស្សទេ ប៉ុន្ដែមានទំនាក់ទំនងរវាងកម្ពស់ និងភាពប្រឈមជំងឺបេះដូង ត្រូវបានរកឃើញ។
កត្ដាប្រឈមជាច្រើនចំពោះជំងឺបេះដូង ត្រូវបានពិនិត្យលើកូលេស្តេរ៉ូល សម្ពាធឈាម ខ្លាំទ្រីឃ្លីសេរីត ភាគរយនៃការឡើងទម្ងន់ និងកត្ដាសង្គម សេដ្ឋកិច្ចការអប់រំ និងកត្តាចំណូល ជាដើម។ លទ្ធផលបង្ហាញថា កត្ដាទាំងនេះបានចូលរួមតិចតួច ជះឥទ្ធិពលប្រឈមជំងឺបេះដូង ប៉ុន្តែបញ្ហាសួត បែរជាជះឥទ្ធិពលកើតជំងឺបេះដូងកាន់តែខ្ពស់។
អត្ថបទពាក់ព័ន្ធ៖
- វិទ្យាសាស្រ្តរកឃើញថាមនុស្សទាបឆាប់ខឹងជាងអ្នកខ្ពស់
- ពិតអត់? មានជំងឺបេះដូង មិនអាចមានកូន?
លោកបណ្ឌិត Eirini Marouli ដឹកនាំការសិក្សានេះ និងជាសាស្រ្ដាចារ្យនៃសាលកវិទ្យាល័យ Queen Mary University of London បានបញ្ជាក់ថា៖ “ការស្វែងយល់ទំនាក់ទំនងនៅពីក្រោយការអង្កេតមួយ ដូចជា ទំនាក់ទំនងរវាងកម្ពស់មនុស្សពេញវ័យ និងកត្តាប្រឈមជំងឺបេះដូង គឺសំខាន់សម្រាប់ការសិក្សាលើជំងឺនេះ ក៏ដូចជា ដើម្បីអាចបង្ការការពារជំងឺបានទាន់ពេល“។
លោកសាស្រ្ដាចារ្យ Panos Deloukas នៃសាលកវិទ្យាល័យ Queen Mary University of London បានណែនាំថា អ្នកមានកម្ពស់ទាប អាចពិចារណាហាត់ប្រាណជាទៀងទាត់ និងចៀសវាងរបៀបរស់នៅពុំសូវបញ្ចេញសកម្មភាព ការជក់បារី ដើម្បីកាត់បន្ថយកត្តាប្រឈមជំងឺបេះដូង ដូចបានបង្ហាញក្នុងការសិក្សា។ ផលប៉ះពាល់នៃមានកម្ពស់ទាប និងកត្តាប្រឈមជំងឺបេះដូង គឺអាស្រ័យដោយមុខងារសួត’។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]