backup og meta

ជួបគ្រោះធំ! ក្តៅ​ដល់ ៥០​អង្សា ហើយ​ដាច់ទឹកប្រើទៀត នៅ​ឥណ្ឌា

ជួបគ្រោះធំ! ក្តៅ​ដល់ ៥០​អង្សា ហើយ​ដាច់ទឹកប្រើទៀត នៅ​ឥណ្ឌា

ការ​ឡើង​កម្ដៅ ជាបញ្ហា​មួយ ប៉ះពាល់​ដល់​សុខភាព ដោយ​ធ្វើ​ឲ្យ​យើង​ខ្សោះជាតិ​ទឹក ក្ដៅខ្លួន អាច​ឈាន​ដល់​ដួល​សន្លប់​ទៀត។ ពេល​នេះ ឥណ្ឌា​មិនត្រឹមតែ​ជួប​ត្រឹមតែ​បញ្ហា​រលក​កម្ដៅ​នោះទេ ថែម​ទាំង​ជួប​បញ្ហា​អត់ទឹកប្រើ​ទៀត នៅ​តំបន់​ខ្លះ។

នាយកដ្ឋាន​អាកាសធាតុ​ឥណ្ឌា ប្រកាស​នៅ​ដើម​ខែ​មិថុនា​ថា សីតុណ្ហភាព ឡើង​ដល់ ៥០,៦​អង្សាសេ នៅ​ទីក្រុង Rajasthan ហើយ​នឹង​បន្ត​រហូត​ដល់ ១​សប្ដាហ៍។ ចំណែក​ទីក្រុង​ផ្សេង​ទៀត ក៏​រងកម្ដៅ ជា​មធ្យម ៤៧​អង្សាសេ​ផងដែរ។ អាជ្ញាធរ​ឥណ្ឌា ពុំទាន់​បញ្ជាក់​ពី​តួលេខ​អ្នករងគ្រោះ ដោយសារ​រលកកម្ដៅ​នេះ​ទេ។

ចំណែក​នៅ​រដ្ឋធានី​ញូវដែលី​វិញ អាជ្ញាធរ ចេញ​សេចក្តីព្រមាន​ពី​រលកកម្ដៅ​ធ្ងន់ធ្ងរ “កម្រិត​ក្រហម’ ខណៈ​សីតុណ្ហភាព ឡើង​ដល់ ៤៦​អង្សាសេ។ អាជ្ញាធរ ណែនាំ​មិនឲ្យ​ប្រជាជន​ចេញក្រៅ​ទេ អំឡុង​ពេល​ក្ដៅខ្លាំង។

កម្ដៅ​ខ្លាំង ជា​បញ្ហា​មួយ​ប៉ះពាល់​សុខភាព​ហើយ តែ​នេះ​នៅមិនទាន់​អស់​ទេ ទីក្រុង​ឥណ្ឌា​ជាច្រើន ក៏កំពុង​ជួប​បញ្ហា​ខ្វះទឹក​ប្រើប្រាស់​ផងដែរ។ នៅ​ភូមិ Beed ក្នុង​រដ្ឋ Maharashtra ប្រើទឹក​ដោយ​ដឹកយក​មក​ពី​ភូមិ​ជាប់​គ្នា តែមាន​ឡាន ១​គ្រឿង​ប៉ុណ្ណោះ ដឹក​ទឹក​យក​មក​ចែក​ប្រជាជន ១​ភូមិ រាល់ ៣​ថ្ងៃ​ម្ដង ដែល​ពេលខ្លះ​ ធ្វើឲ្យ​គ្មាន​ទឹក​ប្រើ ជាច្រើន​ថ្ងៃ។ កាសែត​ឥណ្ឌា Hindustan Times ចេញផ្សាយ​ថា អ្នកភូមិ Beed លែង​លាងដៃ និង​បោក​ខាវអាវ​ហើយ ដោយសារ​ខ្វះទឹកប្រើ

អត្ថបទពាក់ព័ន្ធ៖

វិទ្យាស្ថាន​បច្ចេកវិទ្យា​ឥណ្ឌា កាលពី​ខែ​មុន ព្រមានថា ៤០% នៃ​ប្រទេស​ឥណ្ឌា ប្រឈម​នឹង​គ្រោះរាំងស្ងួត នៅ​ឆ្នាំ​នេះ។ ចំណែក​ភ្នាក់ងារ​ព្យាករ​អាកាសធាតុ​ឯកជន Skymet បញ្ជាក់​ថា នៅ​ឆ្នាំ​ឆ្នាំ​នេះ មាន​ភ្លៀងធ្លាក់​តិចជាង​ធម្មតា នៅ​ឥណ្ឌា។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.channelnewsasia.com/news/asia/india-heatwave-temperatures-pass-50-degrees-celsius-11587904

កំណែ​ប្រែបច្ចុប្បន្ន

03/06/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jun 03, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម