វិទ្យាសាស្ត្រចិនកាន់តែជឿនលឿន ខណៈថ្មីៗនេះ អ្នកស្រាវជ្រាវបានរកឃើញ ហ្សែនពិសេសម្យ៉ាងដែលមាននៅក្នុងខ្លួនបណ្តាសត្វស៊ីស្មៅ ដោយអះអាងថា ជាពន្លឺថ្មី អាចនឹងព្យបាលជំងឺរបស់មនុស្សបានច្រើនមុខ នៅពេលអនាគត។
តាមសារព័ត៌មាន ស៊ីនហួរ ក្រុមអ្នកវិទ្យាសាស្រ្តជាចិន ប្រចាំសាកលវិទ្យាល័យ Standford សហរដ្ឋអាមេរិក បានរកឃើញ ហ្សែនក្នុងពពួកសត្វស៊ីស្មៅប្រមាណជាង ៤៤ប្រភេទ រាប់ទាំង គោ ពពែ ក្តាន់ រមាំង ប្រើស ដែលសត្វទាំងនេះ អាចបន្ស៊ាំខ្លួននឹងបរិស្ថាន បរិយាកាសអាប់អួរខ្លាំងបាន ហើយពិសេស ក្នុងខ្លួនសត្វទាំងនោះ អាចផលិតវីតាមីន D បញ្ចៀសហានិភ័យជំងឺពុកឆ្អឹងទៀតផង។
ដោយឡែក ក្រុមអ្នកស្រាវជ្រាវ មកពីសាកលវិទ្យាល័យ Northwestern Polytechnical និងសាកលវិទ្យាល័យ Northwest A&F នៃប្រទេសចិន ស្រាវជ្រាវលើករណីពពួកសត្វស៊ីស្មៅ ក៏បង្ហាញលទ្ធផលចំនួនពាក់ព័ន្ធបណ្តាសត្វទាំងនោះ មានប្រព័ន្ធពិសេសក្នុងខ្លួនមួយទៀត ដែលជាម៉ូលេគុលប្រឆាំងជំងឺមហារីក ពិសេសអាចធន់នឹងពន្លឺ ភាពងងឹត ដោយពុំមានការរំខានដំណេកពួកវាទៀតផង។ រាងកាយសត្វទាំងនោះ អាចស្រូបយកជីវជាតិកាល់ស្យូម ទៅចិញ្ចឹមស្នែង ធ្វើឲ្យនោះវិទ្យាសាស្រ្តចិនអះអាងថា មានលក្ខណៈ ពិសេសអាចប្រឆាំងជំងឺពុកឆ្អឹងបាន។
អត្ថបទពាក់ព័ន្ធ៖
- ចិនបង្កើតឧបករណ៍តេស្តរកមើលមហារីកជំនាន់ថ្មីបានសម្រេច
- កាន់តែទំនើប អូស្ត្រាលី ប្រើពន្លឺភ្លើងព្យាបាលមហារីក និងរបួសសាច់ដុំ
ជាមួយការស្រាវជ្រាវនេះ លោក Wang Wen បាននិយាយថា៖ ‘ បើយើងយល់ពីដំណាក់កាលប្រែប្រួលបែបជីវលើពពួកសត្វស៊ីស្មៅទាំងនោះ ប្រហែលថាយើងនឹងអាចរកឃើញវិធីផលិតថ្នាំ ក៏ដូចជាវិធីសាស្ត្រសម្រាប់ព្យាបាលជំងឺជាច្រើន មានទាំង ជំងឺមហារីក គេងមិនលក់ ជំងឺពុកឆ្អឹង និងផលិតភាពស៊ាំខ្លាំង ទៅដល់បណ្តាសត្វយើងចិញ្ចឹមយកសាច់ជាអាហារបានថែមទៀត’។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញបញ្ហាសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]