សិង្ហបុរី ជាប្រទេសអភិវឌ្ឍខ្លាំង ហើយការគ្រប់គ្រងលើគុណភាពផលិតផលប្រើប្រាស់ មិនថា អាហារ ឬឱសថទេ គឺតឹងរ៉ឹង និងហ្មត់ចត់ណាស់។ ថ្ងៃនេះ អាជ្ញាធរសុខាភិបាលសិង្ហបុរី ប្រកាសឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះក្រែមលាបស្បែក ៤ប្រភេទ ក្រោយបង្កឲ្យទារកម្នាក់ឈឺចូលពេទ្យ។
ក្នុងនោះ ក្រែមលាបស្បែក ៣ ប្រភេទប្រើដើម្បីព្យាបាលជំងឺត្រអក ដែលអាជ្ញាធរសិង្ហបុរី ឲ្យប្រុងប្រយ័ត្ន រួមមាន ក្រែម D’Splendid Kidzema ក្រែម CLAĺR DE LUNE P Tuberose Day និង ក្រែម CLAĺR DE LUNE S Involcurata Night។
ចំណែកក្រែម ១ប្រភេទទៀត គ្មានឈ្មោះម៉ាកនោះទេ ផ្គត់ផ្គង់ដោយគ្រូថ្នាំបុរាណនៅក្នុងប្រទេសម៉ាឡេស៊ី ដែលប្រើដើម្បីព្យាបាលរោលកន្ទួលលើទារក។ ក្រោយលាបក្រែមគ្មានម៉ាកនេះ ទារកមានរោគសញ្ញា Cushing ដោយលេចចេញអាការៈដូចជា មុខមូលដូចព្រះចន្ទ (Moon-face) និងឡើងបឿក្របី (Buffalo hump) ហើយត្រូវបញ្ជូនទៅព្យាបាលនៅពេទ្យ។
បន្ទាប់យកយកក្រែមលាបទៅពិនិត្យ អាជ្ញាធររកឃើញថា ក្រែមនេះ មានផ្ទុកស្ទេរ៉ូអ៊ីតខ្លាំង ហៅថា Betamethasone និង Clotrimazole ដែលជាប្រភេទថ្នាំប្រឆាំងនឹងផ្សិត។
ព័ត៌មានពាក់ព័ន្ធ៖
- នារីស្រស់ស្អាតបានស្លាប់ ក្រោយចាក់ថ្នាំរក្សាសម្រស់ Botox នៅសិង្ហបុរី
- ចង់កែសម្ផស្សដោយប្រើថ្នាំ Botox ត្រូវដឹងពីថ្នាំនេះឲ្យច្បាស់សិន
អាជ្ញាធរសុខាភិបាលសិង្ហបុរី បញ្ជាក់ថា ការប្រើក្រែម ៤ ប្រភេទខាងលើ ដែលមានសារធាតុស្ទេរ៉ូអ៊ីតខ្លាំង បណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដូចជាស្បែកស្ដើងជាងមុន កន្ទួល និងរលាកស្បែក។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]