backup og meta

ថៃ រកឃើញ ជាតិស្ករក្នុងតែគជ់ស្ទើរមុខ លើសកម្រិតសុវត្ថិភាព

ថៃ រកឃើញ ជាតិស្ករក្នុងតែគជ់ស្ទើរមុខ លើសកម្រិតសុវត្ថិភាព

តែគជ់ ពេញនិយមណាស់ ក្នុង​ចំណោម​ក្មេងជំទង់ យុវជន មិនថា នៅ​ស្រុកថៃ ឬស្រុកខ្មែរទេ។ តែនៅថៃ មាន​ការសិក្សា​លើ​កម្រិត​ជាតិស្ករ​ក្នុង​តែគជ់ ហើយរកឃើញ​ថា លើស​កម្រិត​សុវត្ថិភាព​ស្ទើរគ្រប់​មុខ។

សមាគម​សម្រាប់​អ្នកប្រើប្រាស់ បាន​ប្រមូល​គំរូតែគជ់ ២៥​មុខ រួមជាមួយ​គ្រាប់គជ់ ដើម្បី​ពិនិត្យ​កម្រិតជាតិស្ករ ហើយ​រកឃើញថា ស្ទើរតែ ១០០% នៃ​គំរូតែគជ់ មានបរិមាណ​ស្ករ​លើសកម្រិតណែនាំដោយ​អង្គការ​សុខភាព​ពិភពលោក (WHO)។ សមាគម​ដដែលនេះ បញ្ជាក់ថា ការញ៉ាំ​ជាតិស្ករ​ច្រើន អាចបណ្ដាល​ឲ្យ​លើសទម្ងន់ និង​មាន​បញ្ហាសុខភាព​ផ្សេងទៀត។

សមាគម​បន្ថែម​ថា គំរូ​តែគជ់ មាន​ទំហំ​ដូចគ្នា ហើយ​គ្មានទឹកកក​នោះទេ ដោយ​តម្លៃ​ចាប់ពី ០.៧៥-៥ ​ដុល្លារ។ គំរូតែគជ់ ត្រូវ​បញ្ជូន​ទៅ​មន្ទីរពិសោន៍ ដើម្បី​ពិនិត្យ​កាឡូរី ស្ករ ខ្លាញ់ និង​ជាតិ​លោហៈ​ផ្សេងៗ​ទៀត។

លទ្ធផល បង្ហាញ​ថា មានតែគជ់ ២​មុខ​ប៉ុណ្ណោះ គឺ KOI The និង TEA 65° មាន​បរិមាណ​ជាតិស្ករ ក្រោម​កម្រិត​ណែនាំ​ដោយ​អង្គការ​សុខភាព​ពិភពលោក។ ទោះយ៉ាងណា ការ​សិក្សានេះ ពុំបាន​គ្របដណ្ដប់​លើ​ទីផ្សារ​តែគជ់​ទាំង​អស់​ក្នុង​ប្រទេស​ថៃទេ ដោយតែគជ់ក្នុង​ប្រទេសនេះ ​មាន​រហូត​ដល់​រាប់រយ​ម៉ាក។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.bangkokpost.com/thailand/general/1710823/study-finds-unsafe-levels-of-sugar-in-bubble-tea

កំណែ​ប្រែបច្ចុប្បន្ន

15/07/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Jul 15, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម