ជំងឺស្វាយ ជាប្រភេទជំងឺកាមរោគឆ្លងតាមរយៈការរួមភេទ តាមឈាម និងពីម្ដាយទៅកូន។ នៅអឺរ៉ុប ជំងឺនេះបានកើនឡើង ៧០% ចាប់តាំងពីឆ្នាំ ២០១០។
ជំងឺស្វាយ ជាប្រភេទជំងឺកាមរោគឆ្លងតាមរយៈការរួមភេទ តាមឈាម និងពីម្ដាយទៅកូន។ នៅអឺរ៉ុប ជំងឺនេះបានកើនឡើង ៧០% ចាប់តាំងពីឆ្នាំ ២០១០។

មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺរបស់សហភាពអឺរ៉ុប (ECDC) បញ្ជាក់ថា ការកើនឡើងនេះ ដោយសារកត្ដាជាច្រើន ដូចជា ការរួមភេទដោយពុំប្រើស្រោមអនាម័យ រួមភេទជាមួយដៃគូច្រើន រួមផ្សំជាមួយការលែងភ័យខ្លាចនឹងជំងឺអេដស៍។
មជ្ឈមណ្ឌលដដែលនេះ បន្ថែមថា មានករណីជំងឺស្វាយ ប្រមាណ ២៦០.០០០ ករណី នៅប្រទេសចំនួន ៣០ ចាប់ពីឆ្នាំ ២០០៧-២០១៧។ នៅឆ្នាំ ២០១៧ អត្រាជំងឺស្វាយ បានកើនឡើងខ្ពស់ជាងគេ រហូតដល់ ប្រមាណ ៣៣.០០០ ករណី ដែលនេះជាលើកទី១ ចាប់តាំងពីឆ្នាំ ២០០០ ដែលអឺរ៉ុបមានករណីជំងឺស្វាយ ច្រើនជាងជំងឺអេដស៍ទៅទៀត។
អត្ថបទពាក់ព័ន្ធ៖
ជំងឺនេះកើនឡើងខ្លាំង នៅប្រទេសអង់គ្លេស អាល្លឺម៉ង់ អៀរឡង់ អ៊ីស្លង់ និងម៉ាល់តា ប៉ុន្ដែធ្លាក់ចុះនៅប្រទេសអេស្ដូនី និងរូម៉ានី។ តាមរបាយការណ៍របស់មជ្ឈមណ្ឌលដដែលនេះ ជំងឺស្វាយ ជិត ២/៣ករណី បណ្ដាលមកពីការរួមភេទរវាងបុរស និងបុរស រីឯអ្នកមានភេទផ្ទុយគ្នា ប្រុសមានចំណែក ២៣% និងស្រីមានចំណែក ១៥%។
លោក Andrew Amato-Gauci អ្នកជំនាញរបស់មជ្ឈមណ្ឌលខាងលើ បញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហានេះ មជ្ឈមណ្ឌលនឹងជំរុញឲ្យសាធារណជនប្រើស្រោមអនាម័យ ពេលរួមភេទ ជាពិសេសេជាមួយដៃគូថ្មី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
https://www.reuters.com/article/us-health-europe-syphilis/riskier-male-sex-pushes-europes-syphilis-rates-up-70-since-2010-idUSKCN1U70BH
កំណែប្រែបច្ចុប្បន្ន
12/07/2019
អត្ថបទដោយ គីង ច័ន្ទវាសនា
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ