សំបកស៊ុត ដែលយើងតែងតែបោះចោលនោះ បែរជាត្រូវក្រុមអ្នកវិទ្យាសាស្រ្តរកឃើញថា មានប្រយោជន៍ខ្លាំង សម្រាប់ការបណ្តុះ ជួសជុល ពង្រឹងឆ្អឹង និងធ្មេញឲ្យបានរឹងមាំ។
ក្រុមអ្នកវិទ្យាសាស្រ្ត មកពីសាកលវិទ្យាល័យ Massachusetts សហរដ្ឋអាមេរិក ដឹកនាំដោយ វេជ្ជបណ្ឌិត Gulden Cami-Unal បានពិសោធសាកល្បង ល្បាយសារធាតុអន្ធិល Hydrogel Matrix និង Gelatin Hydrogel លាយជាមួយសំបកស៊ុត សម្រាប់ព្យាបាលឆ្អឹងសត្វកណ្តុរ ដែលជាលទ្ធផល កោសិការឆ្អឹងសត្វកណ្តុរ គឺលូតលាស់ ជាសះបានឆាប់រហ័ស និងមានសុខភាពរឹងមាំទៀតផង។
លទ្ធផលនេះ នាំឲ្យក្រុមអ្នកវិទ្យាសាស្រ្ត សង្ឃឹមយ៉ាងមុតមាំ នឹងអាចប្រើតិចនិកនេះ ជួយព្យាបាលមនុស្សបានដូចគ្នា ជាពិសេស បញ្ហាឆ្អឹងពុក ដោយសារកត្តាអាយុ ជំងឺ ឬរបួស ខណៈក្រុមអ្នកស្រាវជ្រាវអះអាងទៀតថា វិធីសាស្រ្តនេះ ក៏ជួយដល់បរិស្ថានមួយផ្នែកផងដែរ។
អត្ថបទពាក់ព័ន្ធ៖
- អាហារពិសេសទាំងនេះ សក្តិសមបំផុតសម្រាប់អ្នកឧស្សាហ៍ឈឺក្បាលជង្គង់
- ៥ យ៉ាងត្រូវដឹងពីអាការៈ និងការប្រែប្រួលអារម្មណ៍ស្រីៗពពោះ
[embed-health-tool-bmi]