backup og meta

គ្រុនឈាម នៅហ្វីលីពីន សម្លាប់មនុស្សកើនដល់ទៅជាង ៧០០នាក់

ប្រទេស​ហ្វីលីពីន ឆ្នាំ​នេះ កំពុង​រងគ្រោះធ្ងន់ធ្ងរ ដោយ​ជំងឺគ្រុនឈាម ហើយ​ពីមួយ​សប្ដាហ៍ ទៅ​មួយ​សប្ដាហ៍ តួលេខ​អ្នកស្លាប់ បន្ដកើនឡើង​យ៉ាងខ្លាំង ក្រោយ​រដ្ឋាភិបាល​ប្រទេស​នេះ បាន​ប្រកាស​អាសន្ន​ពី​ជំងឺ​គ្រុនឈាម ចាប់តាំង​ពី​ខែកក្កដា ២០១៩។

ក្រសួង​សុខាភិបាល​ហ្វីលីពីន បញ្ជាក់​ថា ចំនួន​ពលរដ្ឋ​ស្លាប់​ដោយ​ជំងឺ​គ្រុនឈាម គិតត្រឹម​សប្ដាហ៍​ទី ៤ ខែកក្កដា បាន​ឡើង​ដល់ ៧២០​នាក់ កើន​ប្រមាណ ១០០​នាក់ បើធៀប​នឹង​សប្ដាហ៍​ទី ៣ ដែល​មាន​ត្រឹម ៦២២​នាក់។ ចំណែក​តួលេខ​​កើត​ជំងឺ​គ្រុនឈាមទូទាំង​ប្រទេស ​កើន​ដល់ ជាង ១៦​ម៉ឺន​នាក់ ខណៈ​នៅ​សប្ដាហ៍​ទី ៣ ​ខែកក្កដា មាន​ត្រឹម ១៤​ម៉ឺន​នាក់។ ក្នុង​នោះ ក្មេង​អាយុពី ៥-៩​ ឆ្នាំ កើត​ជំងឺ​គ្រុនឈាម​ច្រើនជាងគេ រហូត​ដល់ ៣៨,២៦៨​ករណី ឬស្មើ ២២% នៃ​ករណី​សរុប ហើយ​ក្រុម​ក្មេង​អាយុ​ដដែល​នេះ ក៏មាន​តួលេខ​ស្លាប់​ច្រើនជាងគេ​ដែរ រហូត​ដល់ ២៩២ ​ករណី ស្មើ ៤២% នៃ​តួលេខ​អ្នក​ស្លាប់​សរុប។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.xinhuanet.com/english/2019-08/13/c_138306744.htm

កំណែ​ប្រែបច្ចុប្បន្ន

15/08/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សន សុភា


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ គីង ច័ន្ទវាសនា​ បាន​ធ្វើ​បច្ចុប្បន្នភាព 15/08/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម