backup og meta

WHO ជឿជាក់អាចលុបបំបាត់ជំងឺគ្រុនចាញ់ បានទាំងស្រុង គ្រាន់តែថា…

ជា​ដំណឹង​ល្អមួយ សម្រាប់​បងប្អូនខ្មែរ​នៅ​តាម​ទី​ជនបទ ងាយ​ប្រឈម​ជំងឺ​គ្រុន​ចាញ់ ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ប្រកាស​ថា ផែន​ការ​លុប​បំបាត់​ជំងឺគ្រុនចាញ់ អាច​សម្រេចទៅ​បានដោយ​ជោគជ័យ ប៉ុន្ដែ​ទាម​ទារ​មូលនិធិ សម្ភារៈ និង​ឆន្ទៈ​នយោបាយ ដើម្បី​គ្រប់គ្រង​ជំងឺ​នេះ។

ការប្រកាសនេះ បាន​ធ្វើឡើង​ក្នុង​ពិធី​ផ្សព្វផ្សាយ ពី​របាយការណ៍​វិភាគ និង​វាយតម្លៃ ក្នុង​យុទ្ធ​នាការ​​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​គ្រុនចាញ់ រយៈពេល ៣​ឆ្នាំ នៅ​ថ្ងៃ​ទី២៣ ខែ​សីហា ២០១៩។ ទោះ WHO ប្រកាស​ថា ជំងឺ​គ្រុនចាញ់ អាច​លុប​បំបាត់​បាន តែ​អង្គការ​នេះ ពុំទាន់​បញ្ជាក់​ពី​ពេលវេលា និង​ទឹកប្រាក់ ​ត្រូវ​ចំណាយជាក់​លាក់​នៅ​ឡើយ​ទេ។

អង្គការសុខភាព​ធំបំផុត​លើ​លោក​មួយនេះ ក៏បញ្ជាក់ដែរ​ថា ពិភពលោកគួរ​ផ្ដោត​លើ​ការ​បង្កើត​ថ្នាំវ៉ាក់សាំង និង​ថ្នាំ​សម្លាប់​សត្វល្អិត​ថ្មីៗ ដើម្បី​ធ្វើឲ្យ​ករណី​ជំងឺ​គ្រុនចាញ់ និង​ករណី​​ស្លាប់​ដោយ​ជំងឺនេះ ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​បាន។ អង្គការ​ដដែល បញ្ជាក់​ថា ជាមួយ​សម្ភារៈ​បច្ចេកទេស​​បច្ចុប្បន្ន គឺពិបាក​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​ណាស់។

អត្ថបទពាក់ព័ន្ធ៖

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.reuters.com/article/us-health-malaria/who-says-eradicating-malaria-can-be-done-but-first-aim-is-to-control-it-idUSKCN1VD003

កំណែ​ប្រែបច្ចុប្បន្ន

23/08/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត

ភាពជោគជ័យវេជ្ជសាស្ត្រឆ្នាំ២០២៤៖ រកឃើញវ៉ាក់សាំងការពារអេដស៍ និងថ្នាំព្យាបាលជំងឺទឹកនោមផ្អែម


ពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ · និពន្ធដោយ គីង ច័ន្ទវាសនា​ បាន​ធ្វើ​បច្ចុប្បន្នភាព 23/08/2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម