backup og meta

ដំបូងបង្អស់! ជប៉ុន វះកាត់ផ្លាស់ប្ដូរកោសិកា ព្យាបាលជំងឺភ្នែកពីពិការភាព

ដំបូងបង្អស់! ជប៉ុន វះកាត់ផ្លាស់ប្ដូរកោសិកា ព្យាបាលជំងឺភ្នែកពីពិការភាព

ជំងឺភ្នែក (Corneal disease) បណ្ដាល​មកពី​ការបាត់បង់​កោសិកា នៅក្នុង​ភ្នែក ដែល​ផលិត Cornea (ចំណុច​ខ្មៅ​នៅ​ក្នុង​ភ្នែក) ដោយសារ​ជំងឺ និង​របួស។ ជំងឺ​នេះ បណ្ដាល​ឲ្យ​ភ្នែក​ មើល​អ្វីលែងឃើញ។

ប៉ុន្ដែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន អាច​​ធ្វើការ​វះកាត់​ជាលើក​ដំបូង ក្នុង​ពិភពលោក ផ្លាស់ប្ដូរ​កោសិកា​ដើម ជំនួស​មក​វិញ​នូវ​កោសិកា​ដើម​ដែល​ជំរុញ​ការ​ផលិត​ប្រូតេអ៊ីន (Induced Pluripotent Stem (iPS) Cells) ដើម្បី​ព្យាបាល​ជំងឺភ្នែក (Corneal disease) ។

ការវះកាត់នេះ បាន​ធ្វើឡើង​ដោយ​អ្នកវិទ្យាសាស្ត្រ​សាកលវិទ្យាល័យ Osaka លើ​ស្ត្រីវ័យ ៤០​ឆ្នាំ​ម្នាក់ ដែល​មាន​ជំងឺភ្នែក (Corneal disease) កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩។ អ្នកជំងឺ បាន​ចាកចេញ​ពី​មន្ទីរពេទ្យ កាលពី​សប្ដាហ៍​មុន ហើយ​មក​ដល់​ពេលនេះ ភ្នែក​របស់​អ្នក​ជំងឺ បាន​ប្រសើរ​ឡើង​ហើយ។

អ្នកវិទ្យាសាស្ត្រជប៉ុន នឹង​បន្ដ​តាមដាន​អ្នក​ជំងឺ​ទៀត ដើម្បី​ពិនិត្យ​លើ​ប្រសិទ្ធភាព និង​សុវត្ថិភាព​នៃ​ការ​វះកាត់​ផ្លាស់ប្ដូរ​កោសិកា​ដើម​ដែល​ជំរុញ​ការ​ផលិត​ប្រូតេអ៊ីន លើក​ដំបូង​នេះ។

លោក Koji Nishida អ្នកដឹកនាំ​ក្នុង​ការ​វះកាត់ បញ្ជាក់​ថា លោក​ចង់​ដាក់​បញ្ចូល ការ​វះកាត់​របៀប​នេះ ក្នុង​ការ​ប្រើប្រាស់​ព្យាបាល​អ្នក​ជំងឺ ក្នុង​រយៈពេល ៥​ឆ្នាំ ខាងមុខ។ ក្រុមការងារ​របស់​លោក នឹង​ធ្វើការ​វះកាត់​អ្នកជំងឺ​ទី២ នៅ​ក្នុង​ឆ្នាំ២០១៩​នេះ។

អត្ថបទពាក់ព័ន្ធ៖

គួរបញ្ជាក់​ថា នៅ​ខែ​មីនា ឆ្នាំ​២០១៩ ក្រសួង​សុខាភិបាល​ជប៉ុន ឯកភាព​ឲ្យ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ជប៉ុន ធ្វើការ​វះកាត់​ផ្លាស់ប្ដូរ​កោសិកា លើ​អ្នក​ជំងឺ​ចំនួន ៤​នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយ​ពេទ្យ​ជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

http://www.xinhuanet.com/english/2019-08/29/c_138348598.htm

កំណែ​ប្រែបច្ចុប្បន្ន

30/08/2019

អត្ថបទ​ដោយ គីង ច័ន្ទវាសនា​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

ញ៉ាំទឹកផ្លែឈើសុទ្ធជាប្រចាំ នាំឲ្យកុមារនិងមនុស្សពេញវ័យឡើងទម្ងន់ដោយមិនដឹងខ្លួន?

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ គីង ច័ន្ទវាសនា​ · កែ Aug 30, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម