សម័យជឿនលឿន ម្នាក់ៗកាន់Smartphone ម្នាក់១ ម្នាក់២ មានយុវជនមិនតិចទេ លេងទូរស័ព្ទរាប់ម៉ោង ដើរចោលមិនបាន រហូតនៅថៃឯនេះវិញ អ្នកជំនាញបារម្ភថា អ្នកញៀនអាចមានបញ្ហាញាក់ដៃ និងបញ្ហាពាក់ព័ន្ធនឹងសាច់ដុំ ដោយសារតែការលេងទូរស័ព្ទយូរៗពេក។
អ្នកជំនាញនៅសាកលវិទ្យាល័យ Mahidol របស់ថៃ បញ្ជាក់ថា ការចំណាយពេលយូរ លេងទូរស័ព្ទ បណ្ដាលឲ្យវៀចក និងជាប់ម្រាមដៃ។ ជាងនេះទៅទៀត វាអាចបណ្ដាលឲ្យកើតជាបញ្ហាជាប់ម្រាមដៃ ចង្កេះ ស្មា និងក ជាមួយនឹងការឈឺចាប់ផងដែរ។ បញ្ហាទាំងនេះ ភាគច្រើន កើតឡើងលើយុវជន ដែលកំពុងរៀនតាមសាកលវិទ្យាល័យ។
ការព្រមានរបស់អ្នកជំនាញថៃ ដោយសារតែ ២ឆ្នាំកន្លងមកនេះ មានយុវជន អាយុពី ២០-២២ឆ្នាំ កាន់តែច្រើនឡើង បានស្វែងរកការព្យាបាលការរលាកសាច់ដុំ និងសរសៃពួរ។ ពីមុន បញ្ហានេះ ភាគច្រើន កើតឡើងលើមនុស្សមានអាយុលើស ៤០ឆ្នាំ។
អត្ថបទពាក់ព័ន្ធ៖
- យកទូរសព្ទចុច ឬអានសៀវភៅពេលចូលបន្ទប់ទឹក អាចជួបរឿងធំមួយនេះ
- ប្រើប្រាស់សារលើទូរសព្ទ ជាមូលហេតុធ្វើឲ្យយើងស្ត្រេសកាន់តែខ្លាំង?
ដើម្បីបង្ការការកើតមានបញ្ហាសុខភាពរាងកាយខាងលើនេះ អ្នកជំនាញណែនាំឲ្យកែប្រែរបៀបប្រើប្រាស់ទូរស័ព្ទ ដោយយើងគួរជ្រើសរើសការនិយាយទូរស័ព្ទ ជាងការចុច ក្នុងករណីយើងមានការសន្ទនារយៈពេលយូរ។ ជាមួយគ្នានេះ អ្នកជំនាញ ក៏ព្រមានពីបញ្ហាស្ត្រេស បណ្ដាលមកពីការចលនាវៀចក រយៈពេលយូរ ពេលប្រើ ឬលេងទូរស័ព្ទផងដែរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]