backup og meta

ថ្នាំពន្យារកំណើតដំបូងសម្រាប់ប្រុសៗ លេចចេញជារូបរាងហើយ

ថ្នាំពន្យារកំណើតដំបូងសម្រាប់ប្រុសៗ លេចចេញជារូបរាងហើយ

ឥណ្ឌា ក្រៅ​ពី​នាំមុខពិភពលោក​ផ្នែក​បច្ចេកវិទ្យា ​បាន​ប្រកាស​ថា​ខ្លួន​​តេស្ដ​ថ្នាំ​ចាក់​រាំងខ្ទប់លទ្ធភាព​បង្ក​កំណើត​សម្រាប់​បុរស បានជោគជ័យ ហើយ​អ្វី​ដែល​រង់ចាំ​ចុងក្រោយ​បង្អស់​គឺ ច្បាប់​អនុញ្ញាត ឲ្យប្រើប៉ុណ្ណោះ។ 

តាម​ប្រភព​ព័ត៌មាន Daily Mail របស់​អង់គ្លេស ប្រភេទ​ថ្នាំ​ចាក់​ពន្យារ​កំណើត​​នេះ ជា​ប្រភេទ​​សមាស​ធាតុ​​ថ្នាំ​Polymer ​អាច​ជ្រាប​ចូល​ទៅ​ក្នុង​ពង​ស្វាស​របស់​មនុស្ស​ប្រុស រួច​​វា​​គ្រប​ដណ្តប់​​​បំពង់​​​តូច​ៗ​ដែល​​​​​​​បញ្ចូន​មេជីវិត​(ទឹក​កាម)​ទៅ​កាន់​ចុង​ប្រដាប់​ភេទ​មនុស្ស​ប្រុស​។ មុនប្រកាស​ថា​មាន​ថ្នាំពន្យារ(កំណើត) សម្រាប់​ប្រុសៗ​នេះ ​ ឥណ្ឌា​​បាន​ធ្វើ​តេស្ត​សាក​ល្បង​​​ នៅ​តាម​គ្លីនិកក្នុង​ស្រុក​​​ប្រមាណ ​៣០០​កន្លែង​​​ ដោយ​ពុំ​ឃើញ​មាន​ផល​ប៉ះ​ពាល់​ អ្វី​នោះ​ទេ។

បើ​តាម​លោក​វេជ្ជបណ្ឌិត RS Sharma ជា​អ្នក​វិទ្យាសាស្រ្ត​​ដឹក​នាំ​ការ​​បង្កើត​ថ្នាំ​ខាង​លើ​នេះ បាន​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក​ឥណ្ឌា Hindustan Times ថា​៖“ថ្នាំ​ប្រភេទ​នេះ​ គឺ​ពេញ​លក្ខណៈ​​គ្រប់​គ្រាន់​សម្រាប់​ប្រើ​​ប្រាស់​ហើយ ហើយ​អ្វី​ដែល​ត្រូវ​រង់​ចាំ​នោះ គឺ​បញ្ញត្តិ​ច្បាប់​​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​នេះ​តែ​ប៉ុណ្ណោះ’។ ប្រភេទ​ថ្នាំ​ចាក់​ខាង​លើ ត្រូវ​បាន​រំពឹង​ថា​ នឹង​អាច​ដាក់​ប្រើ​ប្រាស់​បាន​នៅ​ឥណ្ឌា ក្រោយ​ពេល​ច្បាប់​អនុញ្ញាត​ត្រឹម​តែ​ ​៦​-​៧​ខែ​ ទៀត ឬ​ល្បាក់ ពាក់កណ្ដាល​ឆ្នាំ ២០២០។

អត្ថបទ​ពាក់​ព័ន្ធ៖ 

គួរ​រំលឹក​ប្រភេទ​ថ្នាំ​ចាក់​ពន្យារ​កំណើត​សម្រាប់​បុរស​ខាង​លើ ត្រូវ​បាន​ស្រាវជ្រាវ​ដោយ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​ នៃ​គណៈស្រាវជ្រាវ​វេជ្ជសាស្រ្ត​ឥណ្ឌា​ ហើយ​ការ​ស្រាវ​ជ្រាវ​​ទៅ​លើ​ប្រភេទ​ថ្នាំ​នេះ បាន​ចំណាយ​ពេល​រហូត​ដល់​៣៧​ឆ្នាំ មុន​នឹង​​ផលិត​ចេញ​សម្រាប់​តេស្ត​សាក​ល្បង​បាន៕​

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខ​ភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជា​មួយគ្រូ​ពេទ្យ​ជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕

​​​​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.dailymail.co.uk/health/article-7703873/Worlds-MALE-birth-control-just-six-months-away.html

កំណែ​ប្រែបច្ចុប្បន្ន

25/11/2019

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ

គ្រូពេទ្យព្រមាន៖ ចូលចិត្តម៉ាស្សា ក អាចនាំឲ្យពិការ ឬបាត់បង់ជីវិត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Nov 25, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម