ជាមួយស្ថានភាពរីករាលដាលវីរុស Covid-19 ក្នុងប្រទេសអ៊ីតាលី អ៊ីរ៉ង់ ក៏ដូចជាសហរដ្ឋអាមេរិក កាន់តែធ្ងន់ធ្ងរ បង្ខំឲ្យអង្គការសុខភាពពិភពលោក ប្រើសម្តីខ្លួនមិនចង់ប្រើយូរមកហើយ ដោយប្រកាសពិភពលោកពេលនេះ កំពុងប្រឈមជំងឺរាតត្បាតសលក “Pandemic’។
ថ្លែងក្នុងសន្និសីទសារព័ត៌មា នាទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃពុធ នាយកអង្គការសុខភាពពិភពលោក WHO លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានប្រកាសអាសន្នជាថ្មី ដោយសម្រេចប្រើប្រាស់ពាក្យ “Pandemic” ជាផ្លូវការ សំដៅលើការរាតត្បាតវីរុស Covid-19 ទូទាំងសកលលោក ក្រោយប្រទេសសរុប ១១៤ ត្រូវគេអះអាងសុទ្ធតែរកឃើញករណីឆ្លងវីរុស Covid-19។
លោកTedros បញ្ជាក់ថា៖ «ពីមួយថ្ងៃទៅមួយថ្ងៃ មួយសប្តាហ៍ទៅមួយសប្តាហ៍ ពួកយើងសុទ្ធតែមើលឃើញ ដឹងពីកំណើនការឆ្លងវីរុស កំណើនការស្លាប់របស់ពលរដ្ឋជុំវិញពិភពលោក កាន់ឡើងខ្ពស់គួរឲ្យព្រួយបារម្ភ»។ លោកថា WHO បានពិនិត្យតាមដានស្ថានភាពរាតត្បាតគ្រប់ពេលវេលា និងកំពុងព្រួយបារម្ភខ្លាំង ដែលពិភពលោកពេលនេះ ស្ថិតក្នុងកម្រិតប្រកាសអាសន្ន ដោយសារស្ថានភាពធ្ងន់ធ្ងរនៃការឆ្លងវីរុស ក៏ដូចជាកម្រិតអាសន្នខ្ពស់ចំពោះប្រទេសមួយចំនួន ដែលចាត់វិធានការយឺតយ៉ាវ ឬអសកម្មភាពក្នុងការទប់ស្តាប់វីរុស Covid-19បាន។
អត្ថបទពាក់ព័ន្ធ៖
- រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសអង់គ្លេសឆ្លងវីរុស COVID-19
- ហេតុអីពាក់ម៉ាសតែមួយមុខ មិនអាចការពារវីរុស COVID-19 បាន?
- ចិនអាចនឹកដាក់ឱ្យប្រើវ៉ាក់សាំងប្រឆាំងវ៉ីរុស COVID-19 នៅខែក្រោយ
មន្ត្រីកំពូលនៃអង្គការសុខភាពធំបំផុតរបស់ពិភពលោកមួយនេះ បញ្ជាក់ថា ស្ថាននៅពេលនេះ WHO សម្រេចចាត់ទុកជំងឺ Covid-19 ជាជំងឺរាតត្បាតសកលជាផ្លូវការ ដើម្បីឲ្យបណ្តាប្រទេសទាំងអស់ សហការគ្នាប្រយុទ្ធប្រឆាំង និងបញ្ចប់ការរាតត្បាតវីរុស Covid-19 ។
មកទល់នឹងពេលនេះ ប្រទេស ១១៤ ជុំវិញពិភពលោក សុទ្ធតែមានការរាតត្បាតដោយវីរុសកូរ៉ូណាថ្មីនេះ ដោយចំនួនអ្នកឆ្លងសរុបប្រមាណច្រើនជាង ១២ ២៤០០ករណី ក្នុងនោះប្រមាណ ៤ ៦០០នាក់ស្លាប់ និងប្រមាណ ៦៥ ៨០០បានជាសះស្បើយ។ បច្ចុប្បន្ន ប្រទេសរងគ្រោះខ្លាំងជាងគេ និងគួរឲ្យបារម្ភបំផុត គឺអ៊ីរ៉ង់ និងអ៊ីតាលី ព្រោះមានចំនួនអ្នកស្លាប់ច្រើនបំផុត ក្រៅពីប្រទេសចិន ដែលជាកន្លែងផ្ទុះការឆ្លងវីរុស។
អត្ថបទពាក់ព័ន្ធ៖
- ម៉ាស់ធម្មតា និងម៉ាស់ KN95 អាចពាក់បានប៉ុន្មានម៉ោង?
- រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង
គិតត្រឹមព្រឹកថ្ងៃព្រហស្បតិ៍ ចំនួនអ្នកស្លាប់នៅអ៊ីរ៉ង់មាន ៣៥៤ករណី នៅអ៊ីតាលី ៨២៧ករណី ស្របពេលស៊ុយអែត ប៊ុលហ្គារី អៀរឡង់ខាងជើង សុទ្ធតែអះអាងមានករណីស្លាប់កើតឡើង។ ដោយឡែក សហរដ្ឋអាមេរិក ក៏កំពុងផ្ទុះការឆ្លងខ្លាំងដូចគ្នា ចំនួនអ្នកឆ្លង COVID-19 គិតត្រឹមព្រឹកនេះ កើនដល់ជាង ១១០០ករណី។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុត សូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]