ទោះបីជាព័ត៌មានស្តីពីCOVID-19 បានផ្សព្វផ្សាយច្រើនយ៉ាងណាក្ដី ក៏នៅមានមនុស្សខ្លះនៅតែមានជំនឿលើទង្វើប្លែកៗមួយចំនួន ដូចជាព្រះវិហារគ្រិស្តនៅប្រទេសកូរ៉េខាងត្បូងជឿថាទឹកអំបិលអាចសម្លាប់វីរុស COVID-19 ឯសាសនិកហិណ្ឌូនៅឥណ្ឌាជឿថាទឹកនោមគោអាចបង្ការវីរុស COVID-19នេះបាន។
ព្រះវិហារគ្រិស្ដនៅខេត្ត Gyeonggi ប្រទេសកូរ៉េខាងត្បូងជឿថាការបាញ់ទឹកអំបិលទៅក្នុងមាត់អាចបញ្ចៀសការឆ្លងវីរុស COVID-19 តែផ្ទុយទៅវិញបានធ្វើឲ្យអ្នកចូលរួម៤៦នាក់បានឆ្លងវីរុសនេះ។
តាមរូបភាព និងវីដេអូពីព្រះវិហារនេះបានបង្ហាញថាព្រះវិហារបានប្រើប្រដាប់បាញ់ទឹកអំបិលតែមួយទៅលើអ្នកចូលរួមទាំងអស់មានចំនួន១០០នាក់នៅថ្ងៃទី១ និង៨ ខែមីនា។ ប្រដាប់បាញ់នេះត្រូវបានប្រើរួមគ្នា និងដាក់ចូលមាត់ពីម្នាក់ទៅម្នាក់ដោយមិនបានសម្លាប់មេរោគ។
ក្រោយពីមានព័ត៌មានពីអ្នកឆ្លងCOVID-19ព្រះវិហារគ្រិស្ដនេះត្រូវបានបិទ និងអ្នកចូលរួមកម្មវិធីបួងសួងនេះទាំងអស់ត្រូវបានធ្វើតេស្ដ។ គិតមកដល់ថ្ងៃនេះអត្រាអ្នកឆ្លងនៅប្រទេសកូរ៉េខាងត្បួងសរុប ៨ ៣២០នាក់ និងអ្នកស្លាប់ ៧៥នាក់។
ដោយឡែក នៅប្រទេសឥណ្ឌាសាសនាហិណ្ឌូបានប្រារព្ធពិធីផឹកទឹកនោមគោដែលគេជឿថាអាចបញ្ចៀសការឆ្លងវីរុស COVID-19 ប៉ុន្តែអ្នកជំនាញបានប្រាប់ថាទឹកនោមគោមិនអាចព្យាបាលជំងឺមហារីក និងមិនអាចបង្ការវីរុស COVID-19។ គិតត្រឹមថ្ងៃនេះអត្រាអ្នកឆ្លងនៅប្រទេសឥណ្ឌាសរុប ១២៩នាក់ និងអ្នកស្លាប់២នាក់។
ក្រៅពីនេះមន្ត្រីប្រទេសឥណ្ឌានិងស្ត្រីឥណ្ឌានៅអំឡុងពេលបុណ្យសាសនាបាននាំគ្នាច្រៀងបណ្ដេញវីរុស COVID-19 ដោយច្រៀង ថា “Go Corona Go”។ បន្ថែម ពីនេះទៀត នៅទីក្រុង Varanasi ប្រទេសឥណ្ឌា លោកអាចារ្យ ហិណ្ឌូម្នាក់ បានពាក់ម៉ាស់លើរូប សំណាក ព្រះ និងប្រាប់មិនឲ្យប៉ះពាល់រូបសំណាកព្រះដើម្បីបង្ការ ការឆ្លងនៃវីរុសនេះ។
គិតមកដល់ពេលនេះ អត្រាអ្នកឆ្លងទូទាំងពិភពលោក ១៨២ ៥៥០ករណី ក្នុងនោះអ្នកជាសះស្បើយ ៦៧ ០០៣នាក់ និងអ្នកស្លាប់ ៧ ១៥៨នាក់។
អត្ថបទពាក់ព័ន្ធ៖
- កម្ពុជារកឃើញអ្នកឆ្លង COVID-19 ១២នាក់បន្ថែមទៀត ធ្វើឲ្យតួលេខកើនដល់ ២៤នាក់
- បារាំងឲ្យពលរដ្ឋនៅក្នុងផ្ទះ១៥ថ្ងៃ ក្រោយផ្ទុះ COVID-19 ខ្លាំង
- អ្នកឆ្លងវីរុស COVID-19 នៅខេត្តហ៊ូប៉ី ធ្លាក់ក្រោម១០នាក់ ឯ ៣ ប្រទេសផ្សេងកំពុងឆ្លងខ្លាំង
- រោគសញ្ញាអ្នកឆ្លងវីរុសកូរ៉ូណាថ្មី និងវិធីការពារខ្លួនកុំឲ្យឆ្លង
- COVID-19 កំពុងរាតត្បាត! គ្រឿងផ្សំក្នុងអាហារទាំង៥នេះ ជួយពង្រឹងប្រព័ន្ធភាពស៊ាំ
- មកដឹងពីប្រវត្តិធ្វើដំណើររបស់អ្នកផ្ទុក COVID-19 ទាំង ១២ នាក់នៅកម្ពុជា
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]