backup og meta

ការសិក្សាថ្មីពីសត្វប្រចៀវ ឃើញមានវីរុស​៦​ប្រភេទថ្មី តែពុំទាន់ដឹងពីឥទ្ធិពលបង្កជំងឺ

ការសិក្សាថ្មីពីសត្វប្រចៀវ ឃើញមានវីរុស​៦​ប្រភេទថ្មី តែពុំទាន់ដឹងពីឥទ្ធិពលបង្កជំងឺ

ការ​សិក្សា​ថ្មី​មួយ​​​ធ្វើ​​ឡើង​នៅ​ប្រទេស​ភូមា ដោយ​អ្នក​វិទ្យាសាស្រ្ត​បាន​រក​ឃើញ​​​នូវ​វីរុស​ ៦​ប្រភេទ​ថ្មី  ពីសត្វប្រចៀវ ស្ថិត​ក្នុង​ត្រកូល​ជា​វីរុស​ កូរ៉ូណា​។

ព្រឹត្តិបត្រ​ព័ត៌មាន​ PLOS ONE សហរដ្ឋអាមេរិក​បានផ្សាយ​​ឱ្យ​ដឹងកាលពីថ្ងៃទី៩ ខែមេសា ​ថា ការ​សិក្សា​ទៅ​លើ​តំបន់​ដែល​មាន​ប្រចៀវ​រស់នៅ​ក្នុងប្រទេស​មីយ៉ាន់ម៉ា អ្នក​វិទ្យាសាស្រ្ត​បាន​ចាប់​សត្វ​ប្រចៀវ ដោយ​យក​សំណាក​ទឹក​មាត់ និង​លាមក​របស់​វា រហូត​ដល់​៧៥០​​ប្រភេទ​ មក​ពិនិត្យ​នៅ​ក្នុង​មន្ទីរ​ពិសោធន៍។

អត្ថបទពាក់ព័ន្ធ៖ 

ជា​​​លទ្ធផល​បាន​បង្ហាញ​ពី វីរុស​៦​ប្រភេទនោះ​​​ស្ថិត​ក្នុង​ត្រកូលកូរ៉ូណា ដែល​​​អាចជាប់​ពាក់​ព័ន្ធ​នឹង​ COVID-19​ តែ​យ៉ាង​ណា​មិញ​ អ្នក​វិទ្យាសាស្រ្ត​បាន​អះ​អាង​ថា នៅ​ពុំ​ទាន់​ដឹង​ពី​សមត្ថភាព​រាត​ត្បាត​នៃ​វីរុស​​នោះ​នៅ​ឡើយ ដោយ​ថា​ការ​ស្រាវជ្រាវ​នឹង​ត្រូវ​ធ្វើ​លម្អិត​ជា​បន្ត។

យ៉ាង​ណា​មិញ​ក្រុម​អ្នក​វិទ្យាសាស្រ្ត​​អាមរិក​ក៏​បាន​ដាក់​ចេញ​ជា​គម្រោង​សិក្សា​ខាង​លើ ទៅ​លើ​សត្វ​ប្រចៀវ​ ចូល​ក្នុង​ផ្នែក​នៃ​គម្រោង​មួយ​ឈ្មោះ​ថា PREDICT ផ្តល់​មូលនិធិ​ដោយ​ ទីភ្នាក់​ងារ​សហរដ្ឋ​អាមេរិក​សម្រាប់​​អភិវឌ្ឍ​ន៍​អន្តរជាតិ (USAID) ក្នុង​ទិស​ដៅ​​ស្រាវជ្រាវ​រក​ហានិភ័យ​នៃ​ជំងឺ​បង្ក​ពី​សត្វ​ព្រៃ ដើម្បី​អនុវត្ត​វិធាន​ការ​បង្ការ​ជា​មុន។​​

អត្ថបទពាក់ព័ន្ធ៖

  • វ៉ាក់សាំងវីរុសកូរ៉ូណាថ្មី អាចស៊ីពេល​រាប់ខែមុន​នឹង​ប្រើលើមនុស្សបាន​
  • អ្នកជំនាញវេជ្ជសាស្ត្រ៖ អ្នកឆ្លង​វីរុសកូរ៉ូណាថ្មី​អាចនឹងជាសះស្បើយ​វិញ​
  • អ្នកជំនាញពន្យល់ពីប្រភេទម៉ាស់អាចការពារវីរុសកូរ៉ូណាបានពិតប្រាកដ

គួរ​រំលឹក​ថា សត្វ​ប្រចៀវ​ ដែល​ជា​ថនិក​សត្វ​ពិសេស​អាច​ហោះ​ហើរ​បាន ឬ​ថនិក​សត្វ​លើ​អាកាស​ មាន​ទំនាក់​ទំនង​ជា​មួយ​​មនុស្ស​ ដោយ​សារ​ការ​ទាញ​យក​​ផល​ប្រយោជន៍​នៃ​ លាមក​ របស់​វា​យក​ធ្វើ​ជា​ជី​មាន​ជីវជាតិ​សម្រាប់​ដំណាំ​​កសិកម្ម។ ជា​ឧទាហរណ៍​មួយ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ការ​ទន្ទ្រាន​ដី​ព្រៃ​ ពី​សំណាក់​កសិករ​យក​មក​ប្រើ​ប្រាស់​ ក៏​ស្ថិត​ការ​ចាត់​ទុក​ជា​ឱកាស​បង្ក​ហានិភ័យ​ នៃ​ការ​ឆ្លង​មេរោគ​មួយ​ចំនួន​ ដែល​អ្នក​វិទ្យាសាស្រ្ត​​បាន​លើក​ឡើង​ សម្រាប់​​បង្កើត​វិធានការ​ផ្សេង​ៗ​ សម្រាប់​បង្ការ​ជា​មុន៕

អត្ថបទពាក់ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://journals.plos.org/plosone/article?id=10.1371/journal.pone.0230802

https://www.medicalnewstoday.com/articles/six-new-coronaviruses

កំណែ​ប្រែបច្ចុប្បន្ន

27/04/2020

អត្ថបទ​ដោយ មាន រតនា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

វិធី៥យ៉ាងជួយដល់សុខភាពម្តាយរបស់អ្នកនៅថ្ងៃទិវាមាតាពិភពលោក

ក្រសួងសុខាភិបាលឲ្យប្រយ័ត្នពីការពុលអាហារ និងស្រា នារដូវភ្ជុំបិណ្ឌ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ មាន រតនា · កែ Apr 27, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម