កត្ដាមួយចំនួននេះ អាចបង្កឲ្យមានបញ្ហាជំងឺលិង្គកោង
ជំងឺ Peyronie ឬត្រូវបានគេស្គាល់ថា ជំងឺលិង្គកោង បុរសៗមួយភាគតូចអាចមិនសូវជាចាប់អារម្មណ៍នោះទេ ហើយក៏មិនបានយល់ថា បញ្ហាកោងនេះ គឺជាជំងឺដែរ។ អ្នកខ្លះអាចគិតថាជាការប្រែប្រួលតាមវ័យ ឬ បម្រែបម្រួល ទៅតាមឥរិយាបថរស់នៅប្រចាំថ្ងៃកន្លងមក។ ប៉ុន្ដែមិនមែនបែបនេះទាំងស្រុងទេ ការកោងនោះ គឺជាជំងឺម្យ៉ាងដែលគេហៅថា Peyronie។ ជំងឺ Peyronie គឺជាជំងឺ ដែលបង្កឡើងដោយសារតែការលូតលាស់ នៃជាលិកាសម្លាកក្រោមស្បែកខាងក្នុងលិង្គ ហើយច្រើនតែកើតឡើងចំពោះបុរសដែលមានវ័យចាប់ពី៤០ឆ្នាំឡើងទៅ។ រោគសញ្ញានៃជំងឺនេះ មានភាពខុសគ្នាៗ ដោយអ្នកខ្លះមានរោគសញ្ញាស្រាល និងអាចជាសះស្បើយដោយខ្លួនឯង ខណៈប្រុសៗខ្លះទៀតអាចប្រឈមនឹងរោគសញ្ញាធ្ងន់ធ្ងរ ដូចជាភាពបត់បែនរបស់លិង្គថយចុះ និងមានការឈឺចាប់នៅពេលលិង្គឡើងរឹង។ រឿងពិតបីយ៉ាង ទាក់ទងនឹងលិង្គប្រុសៗ ប្រុសៗបើមិនចង់ជួបបញ្ហាលិង្គមិនងាយឡើងរឹង គួរបន្ថយអាហារទាំងនេះ លិង្គឡើងរឹងជារឿងធម្មតា តែបើឡើងរឹងយូរពេកអាចជាបញ្ហា ស្រាយចម្ងល់អាថ៌កំបាំងពាក់ព័ន្ធទំហំស្ដង់ដារអាអូនតូចប្រុសៗ ឆ្ងល់អត់! ភ្ញាក់ពីគេងពេលព្រឹក ម៉េចអាអូនប្រុសៗងើបដែរ? មានបញ្ហាលិង្គមិនឡើងរឹង សាក ៣ ក្បាច់នេះអាចជួយបាន ការវិវត្ដ នៃជំងឺ Peyronie ត្រូវបានបែងជា២ដំណាក់កាល គឺ ដំណាក់កាលស្រួចស្រាល់ និងដំណាក់កាលរ៉ាំរ៉ៃ។ ១ ដំណាក់កាលស្រួចស្រាល់ ដំណាក់កាលនេះ អាចត្រូវបានកើតឡើងក្នុងចន្លោះពេល ពី ៥ ខែទៅ ៨ខែ។ ស្ថានភាពក្នុងចន្លោះពេលនោះ […]