backup og meta

ប្រុស​ៗ​ចង់​បាន​រាងកាយ​មាំមួន​ក្រោយ​វ័យ​៥០​ឆ្នាំ​ ​សាកល្បង​តិចនិក​​​នេះ​​

ប្រុស​ៗ​ចង់​បាន​រាងកាយ​មាំមួន​ក្រោយ​វ័យ​៥០​ឆ្នាំ​ ​សាកល្បង​តិចនិក​​​នេះ​​

ពិត​ណាស់​ ទម្លាប់​មិន​ល្អ​​​ ដូចជា​ការ​ផឹក​គ្រឿង​ស្រវឹង​ជា​ប្រចាំ របប​អាហារ​មិន​ត្រឹមត្រូវ​ ក៏​ដូចជា​ខ្វះ​លំហាត់​ប្រាណ​។ល។​ នឹង​​ធ្វើ​ឲ្យ​​មាន​ផល​ប៉ះពាល់​​​យ៉ាង​ធ្ងន់ធ្ងរ​​ នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​​ច្រើន​​។​ ដូច្នេះ​ហើយ​ ចូរ​កុំ​រង់ចាំ​ដល់​ពេល​ដែល​​យើង​មាន​សម្ពាធ​ឈាម​ខ្ពស់​ ឬ​ធាត់​ជ្រុល​​ ទើប​​ចង់​ផ្លាស់ប្ដូរ​​ជា​ក្រោយ​។​ ​​​ជាមួយ​នឹង​ការ​អនុវត្ត​​ទម្លាប់​រស់​នៅ​សមស្រប​ និង​ឈ្លាស​វៃ​ទាំង​នេះ​ វា​នឹង​ធ្វើ​ឲ្យ​យើង​​មើល​ទៅ​ក្មេង​ជាង​វ័យ​ ​ក៏​ដូចជា​មាន​អាយុ​វែង​​ទៀត​ផង​។​

. ​កាត់​បន្ថយ​ការ​ញ៉ាំ​អាហារមានជាតិប្រៃ​

​​​​នៅ​ពេល​ដែល​យើង​ស្រូប​យក​សូដ្យូម(អំបិល)​​ច្រើន​ពេក​ ហើយ​​ប៉ូតាស្យូម​តិច​ពេក​ វា​នឹង​ធ្វើ​ឲ្យ​យើង​ឡើង​សម្ពាធ​ឈាម​ ដែល​ជា​កត្តា​ចម្បង​​នៃ​ការ​កើត​​ជំងឺ​បេះដូង​។​ ​ប៉ុន្តែ​ ប្រសិនបើ​យើង​កាត់បន្ថយ​សូដ្យូម​ ដែល​មាន​នៅ​ក្នុង​នំប៉័ង​ ឈីស​ ឬ​អាហារ​កែ​ច្នៃ​ ហានិភ័យ​នៃ​ជំងឺ​បេះដូង​ នឹង​ថយ​ចុះ​ដូច​គ្នា​។​ បន្ថែម​ពី​នេះ​ ចូរ​ញ៉ាំ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន​ ដើម្បី​ជំនួយ​ដល់​សុខភាព​បេះដូង​​​ ក៏​ដូចជា​បញ្ចូល​របប​អាហារ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​ដូចជា​ផ្លែ​ចេក ​ដំបូង​ជ្វា​ ត្រសក់​ ​ដំឡូង​បារាំង​ ឬ​ទំពាំង​បាយ​ជូរ​ជា​ដើម​។

. ​ថែទាំ​សុខភាព​ខួរ​ក្បាល

​​​​​​​​​​នៅ​ពេល​ដែល​យើង​មាន​វ័យ​កាន់​តែ​ច្រើន​ ថាមពល​ខួរ​ក្បាល​នឹង​ចុះ​ខ្សោយ​ទៅ​តាម​នោះ​ដែរ។​ ដូច្នេះ​ហើយ​ ការ​ជ្រើសរើស​របប​អាហារ​ត្រឹមត្រូវ​ គឺ​ពិត​ជា​មាន​សារ​សំខាន់​ណាស់​។​ ​ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បាត់​ការ​ចងចាំ​របស់​មនុស្ស​ចាស់ (Alzheimer’s disease) នៅ​ពេល​ក្រោយ។​ យើង​គួរ​តែ​បញ្ចូល​អាហារ​មួយ​ចំនួន​​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​ ដូចជា​​បន្លែ សាឡាត់​ គ្រាប់​ធញ្ញ​ជាតិ​ សណ្ដែក ​សាច់​មាន់​ និង​ត្រី​ជាដើម​។​

men-breasts-cancer

. ​ថែ​ទាំ​ឆ្អឹង​ឲ្យ​រឹងមាំ

ជំងឺ​ពុក​ឆ្អឹង មិន​ត្រឹមតែ​កើត​លើ​ស្ត្រី​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​​​សម្រាប់​បុរស​ដែល​មាន​វ័យ​លើស​ពី​៥០​ឆ្នាំ​ឡើង​ទៅ​ ​ក៏​នឹង​ត្រូវ​បាត់បង់​ម៉ាស់​ឆ្អឹង​ដូចគ្នា​។​ ​ដូច្នេះ​ហើយ​ យើង​គប្បី​​បន្ថែម​​ជាតិ​កាល់ស្យូម​ និង​Probiotics នៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​​​ ពីព្រោះ​វា​អាច​ជួយ​ព្យាបាល​ជំងឺ​ពុក​ឆ្អឹង​ នៅ​ពេល​អនាគត​ និង​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ថែម​ទៀត​ផង​។ អាហារ​កំពូល​ៗ​ដែល​មាន​Probiotics​មាន​ដូច​ជា​ទឹក​ដោះ​គោ​ជូរ​ គីម​ឈី​ ឈីស​​  និង​អាហារ​ជ្រក់​។ល។​

. បំពេញ​ជាតិ​ទឹក​ដល់​ក្រពេញ​ប្រូស្តាត​

ជាក់​ស្ដែង​ ប្រុស​​ៗ​ភាគ​ច្រើន​​ចូលចិត្ត​ផឹក​ទឹក​សូដា​ ជាង​ទឹក​ធម្មតា​។​ ប៉ុន្តែ​ បើ​យោង​តាម​ការ​ស្រាវជ្រាវ​មួយ​ចំនួន​បង្ហាញ​ថា​មនុស្ស​ចំនួន​១៨០.០០០នាក់​បាន​ស្លាប់​ជា​រៀងរាល់​ឆ្នាំ​ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផឹក​ភេសជ្ជៈ​ប៉ូវ​កម្លាំង​។ ជា​ពិសេស​ចំពោះ​បុរស​ ​ទឹក​សូដា​អាច​បង្កើន​ហានិភ័យ​នៃ​ជំងឺ​មហារីក​ក្រពេញ​ប្រូស្តាត​ ​​ការ​ឡើង​ទម្ងន់​ ព្រម​ទាំង​ជំងឺ​ទឹក​នោម​ផ្អែម​ថែម​ទៀត​ផង​។ ការ​ញ៉ាំ​ទឹក​ឲ្យ​បាន​៨​កែវ​ ក្នុង​មួយ​ថ្ងៃ​ គឺ​មាន​សារសំខាន់​បំផុត​ចំពោះ​សុខភាព​របស់​យើង​។​ បន្ថែម​ពី​នេះ​ ចូរ​​ញ៉ាំ​ផ្លែ​ប៉ោម​ទាំង​សំបក​ រមៀត​ និង​ទំពាំង​បាយ​ជូរ​ក្រហម​ ដើម្បី​ជួយ​​ឲ្យ​ក្រពេញ​ប្រូត្រាត​​មាន​សុខភាព​​ល្អ។​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Get Fit After 50: 5 Tips for Men

កំណែ​ប្រែបច្ចុប្បន្ន

26/01/2021

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាល់កុល ឬជែលសម្អាតដៃ តែហ៊ានបាញ់លើរាងកាយប្រយ័ត្នគ្រោះថ្នាក់

សារធាតុចិញ្ចឹម ៦ មុខនេះ រាងកាយយើងត្រូវការចាំបាច់រាល់ថ្ងៃ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jan 26, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម