backup og meta

ប្រុសៗចាប់អារម្មណ៍អត់ វ័យកាន់តែច្រើនលិង្គកាន់តែប្រែប្រួល?

ប្រុសៗចាប់អារម្មណ៍អត់ វ័យកាន់តែច្រើនលិង្គកាន់តែប្រែប្រួល?

វាគឺជារឿងធម្មជាតិទៅហើយដែលលិង្គមនុស្ស​ប្រុស​យើង​មានការផ្លាស់ប្ដូរនៅពេលដែលអាយុកាន់តែ​ច្រើន។ ស្របពេល​ដែល​កម្រិត​អ័រម៉ូន​តេស្តូស្តេរ៉ូន​ក្នុង​រាង​កាយ​ថយ​ចុះ​ទៅ​តាម​អាយុកាល លិង្គប្រុសៗក៏មានការប្រែប្រួលទំហំ រូបសណ្ឋាន និងមុខងារផ្លូវភេទ​ផង​ដែរ​។

ការផ្លាស់ប្ដូរទំហំ

ទោះបីជាមិនមានការផ្លាស់ប្ដូរខ្លាំងក៏ដោយលិង្គនឹងអាចស្រកទាំងក្នុងប្រវែង និងទំហំនៅពេលវ័យ​ប្រុស​ៗយើង​កាន់តែ​ចាស់​។ កត្តា​មេកានីស​២​យ៉ាងដែលធ្វើឲ្យមានការរួមតូចនេះគឺ៖

  • ការកើនឡើងនូវកំណកខ្លាញ់សរសៃអាកទែក្នុងលិង្គ
  • ការវិវឌ្ឍបន្តិចម្ដងៗនៃកោសិកាខូឡាជិនដែលមិនរលាស់ក្នុងស្រោមសរសៃហ្វ៊ីបជុំវិញកន្លែងឡើងរឹង

បញ្ហាផ្សេងទៀតដែលនាំឲ្យមានការផ្លាស់ប្ដូរលើទំហំលិង្គគឺនៅពេលដែលប្រុសៗមានវ័យចំណាស់ឡើងទម្ងន់។ សារធាតុខ្លាញ់ដែលនៅក្នុងក្បាលពោះជាមូលហេតុធ្វើឲ្យប្រវែងលិង្គមើល​ទៅ​ឃើញខ្លី។

មិនត្រឹមតែលិង្គប៉ុណ្ណោះទេសូម្បីពងស្វាសនិងក្រពេញពងស្វាសក៏រួមតូចនៅពេលអាយុកាន់តែ​ច្រើនដែរ។ ដោយសារ​តែ​កម្រិត​​សារធាតុ​អ័រម៉ូនតេស្តូស្តេរ៉ូនថយចុះ ការផលិតទឹកកាមក៏ធ្លាក់ចុះហើយក្រពេញពងស្វាសក៏រួមតូចទៀត។ លើសពីនេះទៀតសាច់ដុំរបស់យើង​ក៏មិនដំណើរការល្អដូចពេលនៅក្មេង ហើយភាពរលាស់របស់ស្បែកក៏ធ្លាក់ចុះដែលបណ្ដាលឲ្យមានការផ្លាស់ប្ដូរទំហំបែបនេះឯង។

អត្ថបទពាក់ព័ន្ធ:

ការផ្លាស់ប្ដូររូបរាង

ការផ្លាស់ប្ដូររូបរាងដែលគួរឲ្យកត់សម្គាល់បំផុតរបស់លិង្គគឺសណ្ឋាន និងរោមលើថ្ងាស។ កំណោងលិង្គ​នឹងកើតមានឡើងនៅពេលចាស់ដែលប៉ះពាល់ទៅលើប្រវែង​ និងទំហំ។ ជំងឺPeyronie’sdiseaseគឺជាការកើនឡើងនូវជាលិកាស្លាកស្នាមនៃលិង្គដែលធ្វើឲ្យលិង្គ​កោង។ ស្ថានភាពនេះកើតឡើងភាគច្រើនលើបុរសវ័យកណ្ដាល និងអាចព្យាបាលបានតាមរយៈការវះកាត់ឬប្រើប្រាស់ថ្នាំ។

រោមថ្ងាសក៏ដូចជារោមលើផ្នែកផ្សេងនៃតួខ្លួនដែលអាចនឹងជ្រុះ និងប្រែជាប្រផេះ។ អ្នកជំនាញបានបង្ហាញថាលិង្គនឹងវិលទៅរកស្ថានភាពមុនពេញវ័យវិញនៅពេលដែលកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនធ្លាក់ចុះគឺពេលដែលជ្រុះរោមអស់។ ចំណែក​ក្បាលលិង្គក៏មានការផ្លាស់​ប្ដូរ​នោះ​គឺការបាត់បង់នូវពណ៌ស្វាយរបស់វា។

ការផ្លាស់ប្ដូរក្នុងមុខងាររួមភេទ

ពិតប្រាកដណាស់ដែលមុខងាររួមភេទរបស់ប្រុសៗ​យើង​ថយចុះនៅពេលដែល​មាន​វ័យចំណាស់។ ការប្រតិកម្មរបស់សរសៃប្រសាទក្នុងលិង្គធ្លាក់ចុះ និងកម្រិតអ័រម៉ូនតេស្តូស្តេរ៉ូនអាចបង្កឲ្យមានបញ្ហាលើការសម្រើប និងការឈានទៅដល់ចំណុចកំពូល។ ចំណុះទឹកកាម និងគុណភាពមេជីវិតឈ្មោលក៏ថយចុះជាមួយនឹងអាយុផងដែរ។ បញ្ហាដែលមិនអាចឡើងរឹង(Erectile dysfunction)​គឺជាស្ថាន​ភាព​ដែលបុរសវ័យកណ្ដាលតែងជួបប្រទះ។ ការសិក្សាជាច្រើនបានបង្ហាញថាភាពរយនៃបុរសខ្លាំងក្លាចាប់ពី៦០%ទៅកៀក៣០%ចន្លោះពីអាយុ៤០និង៧០ឆ្នាំ។

អ្នកឯកទេសបាននិយាយថាការផ្លាស់ប្ដូរទាំងនេះលើមុខងារផ្លូវភេទអាចធ្វើឲ្យប្រុសៗ​បាត់បង់ភាពខ្លាំងក្លា ប៉ុន្តែមិនប៉ះពាល់ទៅលើសមត្ថភាពក្នុងការរួមភេទនោះទេ។

ការប្រែប្រួលលិង្គគឺគ្រាន់តែជាផ្នែកមួយធម្មតានៃការផ្លាស់ប្ដូរវ័យប៉ុណ្ណោះ។ យ៉ាងណា​ប្រុសៗ​យើង​ក៏​គួរ​ទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដែរ​ ប្រសិនបើការផ្លាស់ទាំងនេះជះឥទ្ធិពលអវិជ្ជមានមកលើជីវិត និងទំនាក់ទំនងដៃគូ។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Life Cycle of a Penis. http://www.webmd.com/men/guide/life-cycle-of-a-penis#1. Accessed April 17, 2017.

How Does Your Penis Change as You Age? http://www.webmd.com/men/penis-changes-age#1. Accessed April 17, 2017.

កំណែ​ប្រែបច្ចុប្បន្ន

09/04/2021

អត្ថបទ​ដោយ យ៉ានណែត​ នីគែល

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

លិង្គឡើងរឹងជារឿងធម្មតា តែបើឡើងរឹងយូរពេកអាចជាបញ្ហា

ប្រុសៗគួរ​ដឹង! អាហារ ៦​ មុខនេះអាចជួយកាត់បន្ថយ​ហានិភ័យ​មហារីក​ក្រពេញប្រូស្តាត


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ Apr 09, 2021

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម